ប្រជាជន​ទទួល​បាន​ដីសង្គម​​កិច្ចក្នុង​​ខេត្តទាំង​៦​មិន​ទាន់​មាន​ជីវភាព​​ធូរធាទេ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  
ភ្នំពេញ៖ ប្រជាជនក្នុងខេត្តទាំង៦ដែលគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​សម្រាប់គ្រួសារ​ទទួលដី​ពី​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេ​ដ្ឋកិច្ច ពុំទាន់មានជីវភាពនឹងនរ និងមានសុវត្ថិភាពស្បៀង​ពិត​​​​ប្រាកដនៅឡើយទេ។នេះបើតាមការលើកឡើងរបស់លោក ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី។គម្រោងបែកចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់អនុវត្តពីឆ្នាំ២០០៨ មកទល់ពេលនេះ។ ជាលទ្ធ​ផល បែងចែកផ្ទៃដីបានចំនួន ១៤,១២៧ហិកតា នៅក្នុងឃុំចំនួន១៣ ស្មើនឹង១៥ទីតាំង នៅក្នុងខេត្តទាំង៦ គឺ ក្រចេះ កំពង់​ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងបាត់ដំបង ដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន៤.៦៩៧គ្រួសារ ស្មើនឹង​មនុស្ស​​​ចំនួន២១.១២៧ និងបានទីតាំងសម្បទានដីសង្គមកិច្ចរួមមានសាលារៀន១០ខ្នង ប៉ុស្ដិ៍សុខភាព ៤ខ្នង់ ស្រះទឹក​៥៤​​ស្រះ អណ្ដូងស្នប់១៥២ អណ្ដូងចំហរ ៣២១ ផ្លូវលំសរុបចំនួនប្រវែង៥៦៩,៤៥គម មណ្ឌលសហគមន៍ចំនួន២ខ្នង រោង​​ប្រជុំ​សហគមន៍ចំនួន៧ខ្នង ទំនប់ទឹក១ ធ្វើលូបង្ហូរទឹកស្អុយប្រវែង៣៣៨ ម៉ែត្រ។
លោក ទេសរដ្ឋ​មន្ត្រី អ៊ឹម ឈុន​លឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងជាប្រធាន គណៈ កម្មា​ធិការ​សម្បទានដីសង្គម​កិច្ច​ថ្នាក់​ជាតិបានមានប្រសាសន៍ប្រាប់អ្នកចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះថា សិក្ខា​រយៈ​​ពេលពីរ​ថ្ងៃនេះ​ត្រូវពិនិត្យ​​ពិភាក្សា​​​ផ្លាស់ប្ដូរគ្នាអោយបានល្អិតល្អន់ ដោយស្មារតីទទួលខុសត្រូវ ដើម្បីរក​អោយ​ឃើញ​នូវគំនិតល្អៗ ទាក់ទង​​និង​ប្រធាន​​​​បទនៃ សិក្ខាសាលានេះរួមទាំងបច្ចេកទេសដាំដុះ ការគ្រប់​គ្រង​អាជីវ​កម្ម​ដាំ​ដុះ ការចិញ្ចឹមសត្វ បញ្ហា​ឧបករណ៍​​​​​​​សម្ភារ កសិកម្ម បញ្ហាទីផ្សារសម្រាប់ កសិផលដែលផលិតបាន បញ្ហាទុនគ្រប់​គ្រាន់ ដើម្បីធ្វើប្រពលវប្បកម្ម ការពង្រឹងសុវត្ថិភាព ស្បៀងនិងពង្រឹងសហគមន៍ រួមនិងការកសាង ផែនការអភិវឌ្ឍន៍​ថ្នាក់ជាតិ ឃុំ និងស្រុកអំពី តួនាទី​​​របស់តួអង្គ ទាំងអស់ដែល ពាក់ព័ន្ធរួមមាន រដ្ឋ ប្រជាពលរដ្ឋ សហគមន៍ វិស័យ​ឯក​ជន អង្គការ​មិនមែន​រដ្ឋា​ភិបាល​​​និងដៃគូរអភិវឌ្ឍន៍ជាដើម។
លោកបណ្ឌិត Franz Volker Muellerអ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការ​GIZដែលចូល​រួម​​ធ្វើ​កិច្ចការនេះដោយផ្ទាល់​បាន​មាន​ប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះគឺជាកិច្ចពិភាក្សារកវិធីសាស្ត្រ និង យុទ្ធ​សាស្ត្រ​​​ក្នុងការគាំទ្រ ជីវភាពរស់នៅ​របស់ គ្រួសារទទួលដីប្រកបដោយនិរន្តរភាព និងរៀបចំផែនការសកម្មភាព រយៈពេល​​​​ខ្លីមធ្យម និងរយៈពេលវែង។គួរបញ្ជាក់ថា គម្រោងបែកចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ អនុវត្តន៍​រួមគ្នារវាងរដ្ឋាភិបាល និងអង្គ​ការ​ក្រៅ​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ ដោយ៖​ រតនា
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញៈ យោងតាមការឲ្យដឹង ពី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


សិស្ស​វិទ្យាល័យ Standley​ Lake​ ប៉ុនប៉ងដុត​សម្លាប់​ខ្លួន​ឯង​

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ សិស្សសាលាអាយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [401]


មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​អះអាងថា ​កម្ពុជានឹងមាន​ប្រព័ន្ធថវិកាថ្មី​នៅឆ្នាំ២០១២០​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [354]


កុមារ​​កម្ពុជា​ជាង​៤០​ភាគ​រយ​មាន​បញ្ហា​កង្វះ​អាហា​រូប​ត្ថម្ភ​

ភ្នំពេញ ៖ បើ​ទោះបច្ចុប្បន្នប្រទេសកម្ពុជា​កំព...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [352]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 60 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 260 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863937​ នាក់