ភ្នំពេញ៖ ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតនិតិការទី៥នេះ ដែលចាប់ផ្តើម ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ
២០១៣ រហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ សង្គមស៊ីវិល អង្គការខុមហ្វ្រែលបានសង្កេតឃើញថា
បានកើតឡើងនូវភាពមិនប្រក្រតីនៅទូទាំងប្រទេស កម្ពុជាចំនួន១៥០ករណី។
អ្នកសម្របសម្រួលផ្នែកអង្កេតខុមហ្វែ្រល កញ្ញា គង់ រ៉ាវីន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ
កាលពីព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៣ នាទីស្នាក់ការអង្គការខុមហ្វ្រែលស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌ
ទួលគោក រាជធានីភ្នំពេញថាមានការបំផ្លាញសម្ភារឃោសនារបស់គណបក្សនយោបាយភាគច្រើនគណបក្ស
សង្គ្រោះជាតិ មាន៣៦ករណី នៅខេត្តកំពង់ចាម កណ្តាល ក្រចេះ កំពត បន្ទាយមានជ័យ ព្រៃវែងឧត្តរមានជ័យ
សៀមរាប កំពង់ស្ពឺ បាត់ដំបង និងកំពង់ឆ្នាំង។
អ្នកសម្របសម្រួលរូបនេះបន្តថា ការបំភិតបំភ័យ ការគំរាមកំហែង និងហិង្សាភាគច្រើនទៅលើប្រជាពលរដ្ឋ
និងសកម្មជនគណបក្ស សង្គ្រោះជាតិ មាន១៩ករណីនៅខេត្តព្រៃវែង តាកែវ កំពត ឧត្តរមានជ័យ បន្ទាយមាន
ជ័យ ភ្នំពេញ ប៉ៃលិន កណ្តាលនិងរតនគិរី ។ ការរំខាន ការឃោសនា របស់គណបក្សនយោបាយ ភាគច្រើន
គណបក្សសង្គ្រោះជាតិ មាន៩ករណី នៅខេត្តព្រៃវែង ភ្នំពេញ និងកំពង់ឆ្នាំង។
កញ្ញា គង់ រ៉ាវីន បានបន្តទៀតថា មិនមានអព្យាក្រឹតភាពនិងមានការជ្រៀតជ្រែកពីអាជ្ញាធរ មន្ត្រីរាជការ កង
កម្លាំងប្រដាប់អាវុធដែលក្នុងនោះ មេភូមិ អនុភូមិ និងអាជ្ញាធរដែនដី មាន៥៤ករណីនិងមានមន្ត្រីរាជការ កង
យោធពលខេមរភូមិន្ទ មន្ត្រីតុលាការ ចូលរួមធ្វើសកម្មភាពឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា មាន២៤
ករណី នៅខេត្តព្រៃវែងកំពង់ធំ កំពត រតនគិរី កំពង់ឆ្នាំង បាត់ដំបង ភ្នំពេញ កណ្តាល ព្រះវិហារសៀមរាប
ព្រះវិហារ តាកែវ ស្វាយរៀង កំពង់ស្ពឺ កំពង់ចាម បាត់ដំបង និង ខេត្តកែប។
ទន្ទឹមនឹងនោះការចែកអំណោយរបស់គណបក្សប្រជាជនកម្ពុជាមាន៦ករណីមានលក្ខណៈទិញទឹកចិត្ត អ្នក
បោះឆ្នោត នៅខេត្តរតនគិរី កំពង់ធំ កណ្តាល កំពតនិងកំពង់ចាម ។ ការចាប់ខ្លួនសកម្មជន គណបក្ស សង្គ្រោះ
ជាតិ មាន២ករណីនៅខេត្តកំពត និងកណ្តាល មានការប៉ះទង្គិចគ្នា ដោយហិង្សា កាលពីថ្ងៃទី៥ខែកក្កដា ឆ្នាំ
២០១៣ រវាងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលឈានទៅដល់ការ
ចោលដុំថ្មដាក់គ្នា ព្រមទាំងមានការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផង។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា បានលើកឡើងថាគិតមកដល់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៣
ខុមហ្វ្រែលរកឃើញភាពមិនប្រក្រតី១៥០ករណី។យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ
.ប.)ក្នុងនោះមាន២៣៩បណ្តឹង ភាគច្រើនទាក់ទងទៅនឹងការបំផ្លាញសម្ភារឃោសនាការរំខានក្នុងពេលឃោស
នា ត្រូវបានប្តឹងនៅគណៈកម្មការ រៀបចំការបោះឆ្នោតឃុំសង្កាត់ កំពុងដោះស្រាយ៥១បណ្តឹង ការរបដិសេធ
១១បណ្តឹង, ដកពាក្យបណ្តឹង១២បណ្តឹង, លិខិតជូនដំណឹងបដិសេធ៥៩បណ្តឹង, ផ្សះផ្សារមិនសះជា៦១បណ្តឹង,
ផ្សះផ្សារសះជា៤៥បណ្តឹង។
សូមបញ្ជាក់ថា ក្នុងដំណាក់កាលឃោសនាបោះឆ្នោតដែលចាប់ផ្តើមពីថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៣រហូតមក
ដល់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៣ ខុមហ្វ្រែលបានសង្កេតឃើញថាបានកើតឡើងនូវភាពមិនប្រក្រតីនៅទូទាំង
ប្រទេសកម្ពុជា ចំនួន១២០ករណីហើយរហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ មានចំនួន ១៥០
ករណី៕
ដោយ៖ ស-ស្អាត