ក្រុមមនុស្ស​ស្រឡាញ់​ភេទដូចគ្នា ​ទាមទារសិទ្ធិ​ស្របច្បាប់ ​ដូចមនុស្ស​ធម្មតា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមមនុស្សស្រីស្រឡាញ់ស្រី  ប្រុសស្រឡាញ់ប្រុស មនុស្សស្រឡាញ់ភេទទាំងពីរ និងមនុស្សប្ដូរភេទ (LGBT) ​បានប្រកាសពីការទាមទារសិទ្ធិស្របច្បាប់ ពីរាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដទៃទៀត ដើម្បីទទួលបាន​សិទ្ធិពេញលេញក្នុងការជ្រើសរើសការស្រលាញ់​ដូច​មនុស្សធម្មតា។សកម្មជននៃសហគមន៍ឥន្ធនៈកម្ពុជា របស់​សហគមន៍មនុស្សប្តូរភេទ (LGBT) លោក ណយ ស៊ីថា បានលើកឡើងនៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិ ស្ដីពីការ​ស្រលាញ់​ភេទដូចគ្នា ស្រឡាញ់​ភេទ​ទាំងពីរ និងមនុស្សប្ដូរភេទ (LGBT) នៅព្រឹកថ្ងៃអង្គារ៍ទី២១ ខែមករា ឆ្នាំ២០១៤​នេះ នាសណ្ឋាគារអ៊ីមភើរៀ ហ្គាដិន វីឡាថា សហគមន៍ (LGBT) បានគាំទ្រទៅនឹងការលើកឡើង របស់សម្តេចនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក ដែលបានអំពាវនាវកុំ​ឲ្យមាន​ការរើសអើងចំពោះអ្នកស្រឡាញ់​​ភេទ​ដូចគ្នា។ ប៉ុន្តែអ្វីដែលសហគមន៍ ចង់បានបន្ថែមលើស​នេះទៅទៀតនោះ គឺការទាមទារសិទ្ធិស្របច្បាប់ដូច​​មនុស្ស​ធម្មតា ពោលគឺ មិនឲ្យមានការ​រើស​អើង សម្រាប់ក្រុមមនុស្ស (LGBT)នេះតទៅទៀត។

លោក ណយ ស៊ីថា បន្តថា កន្លងមកបញ្ហាប្រឈមរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មាន​គ្រប់​ទិដ្ឋភាពសង្គម ជាក់​ស្ដែងដូចជា គ្រួសារ កន្លែងធ្វើការ ការទទួលបានសេវាសុខភាព ការអប់រំ និងការរើសអើងវណ្ណៈជាដើម។ ទាំងនេះ​ហើយ ដែលយើងចង់ឲ្យរាជរដ្ឋាភិបាល​គិត​គូរ ព្រោះពួកយើងក៏មានសមត្ថភាព ចំណេះដឹងដូចមនុស្សធម្មតាដែរ គ្រាន់​តែនេះជាចរិត​ធម្មជាតិមួយដែលមិនអាចកែប្រែបានតែប៉ុណ្ណោះ។លោកស្រី Rebecca Black ប្រធានបេសកម្ម USAID ប្រចាំកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សា នេះថា អាម៉េរិកស្វាគមន៍ ចំពោះការលើកយកបញ្ហានេះ (ក្រុមមនុស្ស​ស្រឡាញ់ភេទដូចគ្នា) មកពិភាក្សា ដើម្បីទាមទារសិទ្ធិជាមូលដ្ឋានរបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ខណៈ​ដែល​​​​ពួកគេ ត្រូវបានរើសអើងពីមជ្ឈដ្ឋាន ទូទៅ និងមិនទាន់មានសិទ្ធិពេញលេញ។

លោកស្រីបញ្ជាក់ថា ចំពោះបញ្ហានេះ យើងសូមគាំទ្រផងដែរ នូវប្រសាសន៍របស់សម្តេច​នាយករដ្ឋ មន្ត្រី ហ៊ុន សែន ដែលបានអំពាវនាវកាលពីពេលកន្លងទៅ កុំឲ្យមានការរើសអើង ចំពោះក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និង មនុស្ស​ភេទទី៣។ ហើយនេះជាការឆ្លុះបញ្ចាំង របស់ថ្នាក់ដឹកនាំប្រទេសរួចជាស្រេច មិនបានរើសអើង ចំពោះ​​ក្រុម​មនុស្ស​ប្រភេទនេះឡើយ។ចំណែក អ្នកស្រី Marie Dominique Parent អនុតំណាង UN-OHCHR បានឲ្យដឹងដែរថា មាន​ប្រទេសចំនួន១៦ហើយ នៅលើពិភពលោកបាន ប្រកាសទទួលស្គាល់ការរៀបការរវាង​ភេទដូចគ្នា។ ក្នុងនោះ​ប្រទេស​​នៅតំបន់អាស៊ី មានដូច ជាប្រទេសថៃ និងវៀតណាម ក៏កំពុង​តែពិភាក្សាលើការបង្កើតច្បាប់សម្រាប់ ក្រុម​មនុស្ស​ស្រឡាញ់ភេទដូចគ្នានេះដែរ។

លោក អ៊ុក ផល្លី តំណាងអ្នកស្រលាញ់ភេទដូចគ្នា បានលើកពីបញ្ហាប្រឈមជាច្រើននៅ​ក្នុងសង្គម និង គ្រួសារ ដែល​ពួក​គេបានជួបប្រទះ  និងបានស្នើដោយទទូចដល់រដ្ឋាភិបាល​ទាំងអស់ឲ្យចាត់វិធានការដើម្បីលុបបំបាត់ ស្ទិកម៉ា និង​ការ​រើសអើងនានាចំពោះក្រុមមនុស្ស ស្រលាញ់ភេទដូចគ្នា និង អ្នកប្តូរភេទនេះ ហើយក៏ត្រូវបង្កើតផងដែរនូវបរិយា​​កាសសង្គម និងគតិយុត្តិដែលធានាដល់ការគោរពសិទ្ធិមនុស្ស និងផ្តល់លទ្ធភាពឲ្យទទួលបានជាសកល នូវការបង្ការ ការគាំទ្រ កិច្ចគាំពារ  និងការព្យាបាលជំងឺអេដស៍។ចំណែកស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្ស អ.ស.ប.ដែលមាន​​តួនាទី​តាម​​​ឃ្លាំមើលរដ្ឋភាគីនានា ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្រោមសិទ្ធសញ្ញា សិទ្ធិមនុស្សអន្តរជាតិ បានកំណត់​យ៉ាង​​មុតមាំថា​រដ្ឋភាគីទាំងឡាយមានការតព្វកិច្ចក្រោមបទបញ្ញត្តិនៃសិទ្ធិ​សញ្ញាដែលមានស្រាប់នានា​​ក្នុងការកា​រ​ពារ​ជន​​​ទាំង​​ឡាយនោះ(ក្រុមមនុស្សស្រីស្រឡាញ់ស្រី  ប្រុសស្រឡាញ់ប្រុស មនុស្សស្រ​ឡាញ់​ភេទទាំងពីរ និងមនុស្ស​​ប្ដូរ​​ភេទ LGBT )ពីអំពើហិង្សា និងការរើសអើងដោយ​ឈរលើ​ហេតុផលនៃទំនាក់ទំនងផ្លូវភេទ។

ដូចគ្នានេះដែរ អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ និងក្រុមការងារនានាដែលត្រូវបាន​តែង​តាំង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. បានចេញរបាយការណ៍ និងសេចក្តីអំពាវនាវ ផ្សេងៗដោយគូសបញ្ជាក់ពីភាព​​​ងាយ​រង​គ្រោះ នៃក្រុមអ្នកស្រលាញ់ភេទដូចគ្នា និង LGBT ដោយការរំលោភសិទ្ធិមនុស្ស និងអំពាវនាវឲ្យរដ្ឋនានាលុបចោល​​ឬធ្វើកំណែទម្រង់ច្បាប់ និងគោលនយោបាយទាំងឡាយណាដែលមានលក្ខណៈរើសអើង។បើទោះជាមានការគាំទ្រ​ពីច្បាប់អន្តរជាតិ អង្គការសិទ្ធមនុស្សយ៉ាងនេះក៏ដោយ ក៏នៅមាន​ប្រទេសច្រើនជាង៧០ មានច្បាប់ដែល​បានកំ​ណត់​ថា ការស្រលាញ់ភេទដូចគ្នា ជាបទល្មើស នាំឲ្យមនុស្សរាប់លាននាក់ត្រូវប្រឈមនិងការឃាត់ខ្លួន ការដាក់ពន្ធនា​គារ ហើយនៅក្នុង​ករណីខ្លះអាចឈានដល់ការប្រហារជីវិតទៀតក៏មាន៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស​​ចំនួន ​១១នាក់​ត្រួវបាន​គេសំលាប់​នៅភាគពា​យព្យ​នៃប្រទេសប៉ា​គីស្ថាន​

ប្រទេសប៉ាគីស្ថាន៖ កាលពីពេលថ្មីនេះ ក្រុមអ្នកចាក់់វ៉...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [438]


អាជ្ញាធររាជធានីភ្នំពេញលេងធម៌ក្តៅទៅលើរថយន្តដឹកដី និងខ្សាច់ឆ្លងកាត់ស្ពានព្រះមុនីវង្ស

ភ្នំពេញ៖អាជ្ញាធររាជ​ធានីភ្នំពេញ​មានវិធានការត...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [411]


ការបន្ទុះ​​គ្រាប់បែក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់ ២៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ យោងតាមប្រពភព័ត៌មានរបស់ប្រទេសអ៊ីរ៉ា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [459]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 770 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1864 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231963​ នាក់