នាយករដ្ឋមន្រ្តី ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា​ណាចក្រ​កម្ពុជា លោក កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការអន្តរជាតិ នៃព្រះរាជា ណា ចក្រ កម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០១៣នេះថា នៅថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០១៣ ខាងមុខ​នេះ នាយ ករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ច នៅព្រះរាជា​ណា​​ចក្រកម្ពុជា តាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីប្រកាសបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ លោក កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ និងជួបសម្តែង​ការ​គួរ​សម​ជាមួយ​ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយនិងជួប ពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកលោក កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ នឹង​អញ្ជើញ​ទៅទស្សនកិច្ចនៅ ប្រាសាទ អង្គរ នាខេត្តសៀមរាប  សូមបញ្ជាក់ថា អតីតៈនាយករដ្ឋមន្រ្តីទីម័រ​ខាង​កើត​​លោកជូហ្សេរ៉ាម៉ូសហូតា(Jose Ramos Horta)​ក៏ធ្លាប់បានមក​ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា​ដែរ​ហើយនៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​​នៅ​កម្ពុជាកាល​ពី​ថ្ងៃ​ទី​២៩ខែ​មីនាឆ្នាំ​២០១១សម្តេចហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រកម្ពុជាបាន​សម្ដែង​ការ​គាំទ្រ​សំណើ​របស់​ប្រធា​នា​ធិបតី​​នៃ​ប្រទេសទីម័រខាង​កើតគឺ​លោក​ជូហ្សេ​រ៉ាម៉ូសហូតា(Jose Ramos Horta) ដែល​ចង់​ឲ្យ​ប្រទេស​របស់​លោក​ក្លាយ​ជា​សមាជិក​ទី​១១នៃ​អាស៊ាននៅ​ឆ្នាំ​២០១១ឬ​ឆ្នាំ​២០១២កន្លងមកនោះ។ ការ​គាំទ្រ​នេះគឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​មេដឹកនាំ​ប្រទេស​កម្ពុជានិង​ប្រទេស​ទីម័រ​ខាងកើតនៅ​ឯ​វិមាន​សន្តិភាពនៅ​ក្នុង​ទីក្រុង​ភ្នំពេញរយៈពេល​ជាង​កន្លះ​ម៉ោងនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​ប្រទេស​កម្ពុជាចាប់​ពី​ថ្ងៃ​ទី​២៩ខែ​មីនាដល់​ថ្ងៃ​ទី​៣០ខែ​មីនាឆ្នាំ​២០១១របស់​អតីត​​នាយករដ្ឋមន្រ្តីទីម័រ​លោក​ជូហ្សេរ៉ាម៉ូសហូតា​(Jose Ramos Horta)​៕​

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ប្រទេស​ចិន​​នឹង​​បញ្ជូន​​មនុស្ស​យន្ត​ទៅកាន់​ភព​ព្រះច័ន្ទ​នៅរសៀល​ថ្ងៃ​សៅរ៍​នេះហើយ​

ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ីនហួបានអោយដឹងថា នៅរសៀ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [442]


ពួក ​​​Boko​ Haram ​វាយ​​ប្រហារ​​មក​លើមូល​ដ្ឋាន​​កង​ទ័ព​​នៅក្នុង​ទីក្រុង​ ​Maiduguri​

ប្រទេសនីសស៊េរីយ៉ា៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [379]


សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងបំផុតនៅថ្ងៃទី២២មករានេះ

ភ្នំពេញ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត​នៅ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [457]


​អ្នកទោស​៥នាក់​លួច​ហែក​គុក​ខេត្ត​រតន​គិរី​ រត់​រួច​៤នាក់ ​ចាប់​បាន​​វិញ​ម្នាក់​

រតនគិរី ៖ យ៉ាង​ហោច​ណាស់អ្នក​ទោស​​ចំនួន​៥នាក់ ក្នុង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 163 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2048 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132562​ នាក់