ភ្នំពេញ៖នៅក្នុងឆ្នាំនេះឈ្មួញវៀតណាមបាននាំគ្នាសម្រុកមកប្រមូលទិញផ្លែត្នោតនៅក្នុងប្រទេសកម្ពុជា
ជារៀងរាល់ថ្ងៃពិសេសនៅស្រុកបាទីខេត្តតាកែវបានធ្វើឲ្យតម្លៃផ្លែត្នោតឡើងដល់៤០០ទៅ៥០០រៀល
ក្នុងមួយផ្លែដែលឆ្នាំកន្លងទៅថ្លៃត្រឹមតែ៥០ទៅ១០០រៀលតែប៉ុណ្ណោះ។
ប្រជាកសិករដែលរកស៊ីលក់ផ្លែត្នោតបាននិយាយឲ្យដឹងថាផ្លែត្នោតឆ្នាំនេះកំពុងត្រូវប៉ាន់ជាខ្លាំងទាំងផ្លែខ្ចី
និងទាំងផ្លែទុំដែលឈ្មួញវៀតណាមនាំគ្នាសម្រុកជិះម៉ូតូរកប្រមូលទិញជារៀងរាល់ថ្ងៃធ្វើឲ្យប្រជាកសិករខ្មែរ
នាំគ្នារកផ្លែត្នោតលក់ឲ្យមិនទាន់។
អ្នកលក់ត្នោតនៅតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ស្រុកបាទីនិយាយដូចៗគ្នាថានៅរៀងរាល់់ថ្ងៃសៅរ៍-
អាទិត្យមានអ្នកលក់ផ្លែត្នោតខ្លះរកផ្លែត្នោតលក់សឹងតែមិនបានដោយសារតែឈ្មួញវៀតណាមមកប្រមូល
ទិញច្រើន។ពួកគេប្រមួលទិញទាំងផ្លែខ្ចីផ្លែចាស់ផ្លែទុំទាំងអស់គ្រាន់តែផ្លែខ្ចីមានតម្លែខ្ពស់ជាងផ្លែចាស់និងទុំ។
អ្នកស្រីជុំស្រ៊ីកំពុងអង្គុយលក់ផ្លែត្នោតដែលបានឡៅយ៉ាងស្អាត(ចិត្តសំបកចេញ)នៅមុខសាលាឃុំកណ្តឹង
ច្រកចូលទៅភ្នំតាម៉ៅបាននិយាយថាត្នោតបានឡើងថ្លែដល់៤០០ទៅ៥០០រៀលក្នុងផ្លែត្នោតមួយៗ ខុសគ្នា
មួយជាបីដងបើធៀបទៅខែនេះនឹងឆ្នាំកន្លងទៅ។ តម្រូវការផ្លែត្នោតដែលឈ្មួញវៀតណាមមកប្រមូលទិញ
នោះគាត់និយាយថាគេយកទៅច្នៃធ្វើបង្អែមឬធ្វើដំណាប់សម្រាប់លក់ក្នុងនិងក្រៅប្រទេសវិញ។
អ្នកឡើងត្នោតម្នាក់ឈ្មោះកល់ធីបាននិយាយថាឥឡូវនេះផ្លែត្នោតទឹកត្នោស្កត្នោតកំពុងត្រូវប៉ាន់គួរសម
ហើយផ្លែត្នោតមួយរ៉ឺម៉កលក់បានថ្លៃពីប្រាំបីម៉ឺនទៅ១០ម៉ីនរៀល។បើកាលពីមុនលក់បានត្រឹមជាង
ពីរម៉ឺនរៀលតែប៉ុណ្ណោះ។ឯត្នោតឈ្មោលឥឡូវនេះក៏ត្រូវប៉ាន់គ្រាន់បើដែរដោយសារទឹកត្នោតជូរចាប់ផ្តើម
ពេញនិយមសម្រាប់យុវជនធនមធ្យម។ចំណែកស្ករត្នោតដែលផលិតបានក៏មានតម្លៃខ្ពស់គួរសមគឺថ្លៃជិត
៤ពាន់រៀលក្នុងមួយគីឡូក្រាម។
ពាក់ព័ន្ធនឹងត្នោតនេះមហាជនទូទៅយល់ថាបើរាជរដ្ឋាភិបាលឬក៏ក្រុមហ៊ុនបង្កើតរោងចក្រដើម្បីកែច្នៃ
ផលិតផលត្នោតគឺទំាងផ្លែទាំងទឹកសំរាប់ដាក់លក់លើទីផ្សារក្នុងប្រទេសនិងនំាចេញទៅកាន់ទីផ្សារក្រៅ
ប្រទេសព្រោះត្នោតនេះមាននៅតែប្រទេសកម្ពុជាមួយប៉ុណ្ណោះនិងត្រូវចាត់ទុកថាជាសម្បត្តិវប្បធម៌ជាតិ
យ៉ាងសម្បូរទៀតផង៕ ស.ស្អាត