សហជីព ​ថា ​កម្មករ​រោង​ចក្រ ​នៅតែ​ជួប​បញ្ហា​ប្រឈម​ច្រើន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្ដីសហជីព បានឲ្យដឹងថា កម្មករ-កម្មការនីរោងចក្រកាត់ដេរនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមច្រើន​ ​​​និងគ្មាន​ដំណោះ​ស្រាយជូនពួកគេឡើយ។ប្រធានសហជីពសេរីកម្មករ នៃព្រះរាណាចក្រកម្ពុជា លោក ជា មុន្នីបាន​​​
ឲ្យ​​ដឹង ថា​ បញ្ហាប្រឈមទាំងនោះរួមមាន សុខភាព និងសុវត្ថិភាព គឺសំដៅស្ថានភាពរស់នៅ ដែលទាក់ទងនឹងការ ​​ទទួល​​បានប្រាក់បៀរវត្សន៍ទាប ការធ្វើកា​រច្រើនម៉ោង ការកេងចំនេញផលប្រយោជន៍របស់កម្មករជាពិសេស​ស្រ្តី​​
មាន​​ផ្ទៃ​ពោះ ការធ្វើការនៅ​ក្នុងបរិយា​កាស​​​មិនល្អ ការ រស់នៅ កន្លែងមិនមានផាកសុខភាព និងការប្រឈមនឹងការ​ ​បណ្តេញចេញដោយមូលហេ​តុ​ផ្សេងៗ​ជាដើម។

មេដឹកនាំសហជីពសេរីកម្មករ​ លោក​ ជា មុន្នី បាន​លើក​ជា​អនុសាសន៍ ទៅកាន់រាជរដ្ឋាភិបាល ​និយោជក និងភាគី​ ពាក់​​ព័ន្ធ​​នានា ចូលរួមឲ្យបានទាំងអស់គ្នា តាមរយះពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រង និងជាពិសេសយក​ចិត្តទុក​ ដាក់ ទៅ​​លើសុខុមាលភាពរបស់កម្មករ-កម្មការិនី។ គួរបញ្ជាក់ ថា ក្រុម​កម្មករ​កាត់ដេរ មេដឹកនាំ​សហជីព និង​អ្នក  ជំនាញ​ធ្វើការ​​ជាមួយ​កម្មករ​កាត់ដេរបានជួបពិភាក្សាគ្នា នៅក្នុងវេទិកាលើក​ទី​៣ ស្តីពីសុខភាព សុវត្ថិភាព និង​សន្តិ  សុខ​របស់​កម្មករ​​កាត់ដេរ ដែល​បាន​រៀបចំ​ឡើង កាលពី​ថ្ងៃអាទិត្យទី​១០​ ខែវិច្ឆិកាម្សិលមិញនេះ។​ 

នៅក្នុងវេទិកានោះ បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​របស់​កម្មក​រដ៍​គួរអោយ​ព្រួយបារម្ភ​មួយចំនួន មាន​ជាអាទិ៍ៈ កា​រ​​ផ្តល់​​ប្រាក់​ឈ្នួល​អ​ប្បរមា​ទាប​ផ្ទុយ​ពី​ច្បាប់​កំណត់ ការបង្ខំ​កម្មករ​អោយ​ធ្វើការ​បន្ថែម​ម៉ោង​លើស​ច្បាប់​កំណត់ ការប្រើ​​​ប្រាស់​​កិច្ចសន្យា​ខ្លី​ដែល​នាំ​អោយ​កម្មករ​បាត់​បង់​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ការរំ​លោភ​សិទ្ធិ​​សេរីភាព​​សហជីព ការបញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​សមរម្យ និង​ការរំលោភ​លើ​វិធាន​សុខភាព សុវត្ថិភាព​ និង​អនាម័យ​​នៅ​កន្លែង​ការងារ​​ ៕​ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លៀងធ្លាក់​ខ្លាំង​​នៅរដ្ឋធានី​ Bujumbura ​ឆក់​យកជី​វិតម​នុស្ស​ចំនួន​ ៥១នាក់​

ប្រទេស Burundi៖ យោងតាមប្រភពសារព័ត៌មាន AFPបាននិយាយអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


សម្តេចតេជោ សែន អំពាវនាវឲ្យអាចារ្យ អាចារិនី និងលោកតា លោកយាយ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចតេជោ​ សែន អំពាវនាវ​ឲ្យអាចារ្យ ​អាចារិន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [656]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 179 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2249 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865926​ នាក់