ភ្នំពេញ ៖ លោកលីវ យុនសាន សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាសមាជិកលេខាធិការដ្ឋានមជ្ឈិមបក្ស បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ក្នុងដំ ណើរទស្សនកិច្ចរបស់លោកមកកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស ចិននិង បក្សប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត។លោកថ្លែងបែបនេះនៅក្នុងជំនួបជាមួយសម្តេច ហេងសំរិនប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានៅយប់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០១៣នេះនាសណ្ឋាគារអ៊ិនធើខននារាជធានីភ្នំពេញ។លោកគាំមកុសលប្រធានខុទ្ទកាល័យសម្តេចប្រធានរដ្ឋ សភាហេងសំហេងបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះថាលោកលីវយុនសាន សមាជិកគណៈ អចិន្រ្តៃយ៍ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាសមាជិកលេខាធិការដ្ឋានមជ្ឈិមបក្សបាន កោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញមានលក្ខណៈស្រស់ស្អាតនិង ជឿនលឿនដែលលោកនឹកស្មានមិនដល់ ។
លោកលីវ យុនសានបានកោតសរសើរចំពោះចំណងមិត្តភាពបក្សទាំងពីរបានអនុវត្តយ៉ាងល្អប្រសើរនូវអ្វីៗ ដែលបានព្រមព្រៀងកន្លងមកដើម្បីជាឧត្តមប្រយោជន៍សំរាប់ប្រជាជនទាំងពីរប្រទេសទាំងពីរ។នៅក្នុងជំនួប នោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានយល់ស្រប តាមការលើកឡើងរបស់ប្រទេស ព្រមទាំងសន្យាថានឹងយក អនុសាសន៍មួយចំនួនមកពិភាក្សាស្វែងយល់ បន្ថែមទៀត ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀង ដែលបានអនុវត្តកន្លងមក ពិសេសក្នុងការបញ្ជូនមន្រ្តីបក្ស ក៏ដូច
ជាមន្រ្តីរាជការរបស់ខ្លួនទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសចិនបន្ត ដូចដែលធ្លាប់បានធ្វើក្នុងរយៈកាល កន្លង ។
សម្តេចប្រធានបញ្ជាក់ថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរគឺជា
មិត្តភាពប្រវត្តិសាស្រ្ត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក លើគ្រប់ឆាកនយោបាយអន្តរជាតិ និងប្រទេសចិនបានគាំទ្រ ទាំងកម្លាំងកាយចិត្តសម្ភារៈបច្ចេកទេសនិងថវិកាគ្រប់ពេលវេលាដល់កម្ពុជាក្នុងរយៈពេលកន្លងមក និងបន្តជានិច្ចដរាប។គួរបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនិងជាឆ្នាំមិត្តភាពកម្ពុជា-ចិនហើយប្រទេស ទាំងពីរ បានរៀបចំនូវសកម្មភាពជាច្រើនដើម្បីអបអរសាទរចំពោះពិធីរំលឹកខួបនេះ។ មហាមិត្តចិនបាន ជម្រុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងបក្សទាំងពីរ និងប្រជាជនទាំងពីរ ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ប្រទេស ៕
ដោយ ៖ ស.ស្អាត