ព្យុះទីហ្វុង​​ Fitow បោក​បក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសចិន៖ អ្នកព្យាករណ៍អាកាសធាតុប្រចាំប្រទេសចិនបានអោយដឹងថាមនុស្សរាប់ពាន់អ្នកត្រូវបាន
ជម្លៀសចេញពីទីលំនៅរបស់ពួកគេបន្ទាប់ពីតំបន់នេះត្រូវបានទទួលរងឥទ្ធិពលពីខ្យល់ព្យុះទីហ្វុង Fitow។ កាលពីព្រឹកថ្ងៃច័ន្ទនេះខ្យល់ព្យុះទីហ្វុង Fitow បានបោកបក់មកលើខេត្ត Fujian ជាមួយនឹងល្បឿនខ្យល់ ១៥១ គីឡូម៉ែតក្នុងមួយម៉ោងហើយបណ្តាលអោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងតំបន់នេះចំនែកផ្លូវមួយចំនួនត្រូវ
បានកាត់ផ្តាច់ពីគ្នា។ សារព័ត៌មានស៊ិនហួបានអោយដឹងថា មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ ដោយសារព្យុះទីហ្វុង Fitow នេះចំនែកផ្ទះរបស់អ្នកស្រុកមួយចំនួននៅក្នុងខេត្ត Zhejiang ត្រូវបានដួលរលំហើយ កម្មករយាមកំពង់ផែ ២នាក់ក៏បានបាត់ខ្លួនក្នុងព្យុះទីហ្វុង Fitow នេះដែរ។ អាជ្ញាធរប្រទេសចិនបានប្រកាស សញ្ញាអាសន្នទៅដល់ប្រជាជនដែលរស់នៅទីនោះអោយមានការប្រុងប្រយ័ត្នខ្ពស់។

អ្នកព្យាករណ៍ឧតុនិយមប្រចាំប្រទេសចិនបានបន្តទៀតថា កាលពីព្រឹកថ្ងៃច័ន្ទនេះខ្យល់ព្យុះទីហ្វុង Fitow បានបណ្តាលអោយមានការបាក់ដីមួយកន្លែងនៅក្នុងទីក្រុង Fuding ប្រហែលជាម៉ោង ១នឹង១៥នាទី
( ម៉ោងនៅក្នុងស្រុក) ។ អ្នកស្រុកនៅតំបន់នោះបានប្រាប់អោយដឹងថា តំបន់មួយចំនួននៅក្នុងខេត្ត Fujian
និង ខេត្ត Zhejiang គឺមានកំពស់ទឹកភ្លៀងរហូតដល់ ២០០មីលីម៉ែត។​ លោក John Sudworth អ្នកសារព័ត៌មាន
របស់ BBC ប្រចាំទីក្រុងសៀងហៃបានអោយដឹងថា អាជ្ញាធរចិនគឺកំពុងតែដាក់ពង្រាយកងកំលាំងសង្រ្គោះ បន្ទាន់បន្ថែមទៀតដើម្បីកាពារសុវត្ថិភាពប្រជាជននៅក្នុងតំបន់នោះពីឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុង Fitow នេះ។

សារព័ត៌មានស៊ិនហួបានបន្តទៀតថា នៅក្នុងខេត្ត  Fujian ប្រជាជនចំនួន ១៧៧០០០នាក់បានចាកចេញ ពីទីលំនៅរបស់ពួកគេមុនពេលខ្យល់ព្យុះនេះមកដល់ ចំនែកនៅក្នុងខេត្ត Zhejiang​ វិញប្រជាជនប្រហែលជា ៥៧៤០០០នាក់ក៏បានចាកចេញពីទីលំនៅរបស់ពួកគេដែរ។ នៅក្នុងខេត្ត Zhejiang ទូកប្រហែល ៣៥០០០គ្រឿង និងនៅក្នុងខេត្ត Fujian វិញទូក ៣០០០០គ្រឿងត្រូវបានបញ្ជាអោយត្រលប់ទៅកាន់កំពង់ផែវិញ។ ដោយ៖ តុលា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1453]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1343]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1152]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សេដាកផ្តល់គំនិតបន្ថែមទាក់ទងរ​បៀប​ស្ទូង និង​ថែ​ទាំ​ស្រូវ​ឱ្យ​បាន​ផល​ច្រើន

ភ្នំពេញ​ ៖ នៅក្នុងរដូវដកស្ទូងនេះជាដំណាក់កាលស...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [470]


អង្ករក្រអូបកម្ពុជា​ឈ្នះលេខ១​ម្តងទៀត​ហើយក្នុង​ការប្រកួត​រសជាតិអង្ករ​ទូទាំងពិភព​លោក ​

ភ្នំពេញ៖ ​អង្ករក្រអូបរបស់កម្ពុជា ​បានឈ្នះលេខ១​ទៀត...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [517]


ព្រះគ្រូចៅអធិការ​វត្តមួយអង្គត្រូវ​បានដកតំណែង ​បន្ទាប់ពីប្រើហឹង្សា​វាយទៅលើដូនជី​

ឧត្តរមានជ័យ៖ ព្រះ​គ្រូ​មេគុណខេត្តឧត្តរមានជ័យ បានសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [484]


តើការពារកម្មករ រឺ ជំរុញអោយកម្មករអត់ការងារធ្វើ

តើការពារកម្មករ រឺ ជំរុញអោយកម្មករអត់ការងារធ្វ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [461]


ក្រសួងពាណិជ្ជកម្មផ្តល់បទពិសោធន៏សិស្ស-និស្សិតមកពី ១១សកលវិទ្យាល័យទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ផ្តល់ចំណេះដឹងបន្ថែម ដល់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [564]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 111 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 395 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230494​ នាក់