ប្រទេស Yemen៖ កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងទីក្រុង Sanaa នៃប្រទេស Yemen មន្រ្តីយោធាសញ្ជាតិ បេឡារូសម្នាក់គឺត្រូវជនមិនស្គាល់មុខ ២នាក់បាញ់សំលាប់ខណះពេលដែលគាត់និងមិត្តរួមការងាររបស់
គាត់បានចាកចេញពីសណ្ឋាគារមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុង Sanaa។ មន្រ្តីប៉ូលីសក្នុងតំបន់បាន
អោយដឹងថា មិត្តរួមការងាររបស់ជនរងគ្រោះម្នាក់នោះគឺបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពព័ត៌មាន
ដំបូងបានអោយដឹងថា បុរសទាំង២នាក់នោះគឺជាជនជាតិរុស្ស៊ី ក៏ប៉ុន្តែមន្រ្តីស្ថានទូតរុស្ស៊ីបានឆ្លើយតបភ្លាមៗ
ថា ជនរងគ្រោះទាំង ២នាក់នោះគឺមកពីប្រទេសបេឡារូស។
មន្រ្តីប៉ូលីសដដែលបាននិយាយបានបន្តទៀតថា រហូតមកដល់ពេលនេះមន្ត្រីក្រសួងការបរទេសប្រចាំប្រទេស
បេឡារូសគឺមិនទាន់ទទួលស្គាល់ថា ជនរងគ្រោះទាំង ២នាក់គឺជាជនជាតិបេឡារូសនៅឡើយទេ។ មន្រ្តីប៉ូ
លីសបានអោយដឹងទៀតថា ជនបង្កហេតុទាំង ២នាក់នោះគឺបានរត់គេចខ្លួនបាត់ទៅហើយ។ ដោយ៖ តុលា