ក្រុមខ្មែរម៉ូតូស្ពតនាំយកសម្ភារៈសិក្សានិង ថវិកាជួយដល់កុមារកំព្រានៅមជ្ឈមណ្ឌលមែកឈើ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

       ភ្នំពេញ៖យុវជនក្រុមខ្មែរម៉ូតូស្ពត( KSB) នៅរសៀលថ្ងៃទី២៧ខែមេសានេះបាននាំយកនូវសម្ភារៈ​សិក្សា
និងថវិកាទៅផ្តល់ជូនមជ្ឈមណ្ឌលមែកឈើស្ថិតនៅភូមិខាងលិចវត្តសង្កាត់កំបូលខណ្ឌ​ពោធិ៍សែនជ័យដើម្បី
ជួយរំលែកការខ្វះខាតមួយចំនួននៅក្នុងមណ្ឌល។

លើកឡើងនៅក្នុងឱកាសនោះប្រធានមជ្ឈមណ្ឌលមែកឈើលោកប៊ុតតុកសិលាបានឲ្យដឹងថាមជ្ឈមណ្ឌល
មែកឈើបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤មកម៉្លេះហើយបានទទួលក្មេងកំព្រាមកចិញ្ចឹម​បីបាច់ថែរក្សាពីគ្រប់
ខេត្តក្រុងមកដល់ពេលនេះមានក្មេងនៅក្នុងមណ្ឌលនេះខ្លះបានចេញទៅបន្តការ​សិក្សានៅសកលវិទ្យាមាន
បរិញ្ញាប័ត្របរិញ្ញាប័ត្ររងជាច្រើននាក់និងមានកុមារកំព្រានៅក្នុងមណ្ឌលចំនួន៩៤នាក់កំពុងស្ថិតក្រោមការ
គ្រប់គ្រងព្រមទាំងអ្នកមើលថែនិងបង្ហាត់បង្រៀនជំនាញចំនួន១៩នាក់ទៀត ។ ដូចនេះមជ្ឈមណ្ឌលមានការ
ជួបប្រទះនូវការខ្វះខាតដែលទាមទាឲ្យមានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដើម្បី
បានជួយដល់កុមារកំព្រានិងជនគ្មានទីពឹងទទួល​បានជំនាញនិងចំណេះដឹងសំរាប់ជីវិតរបស់គេនៅពេលអនា
គត។

លោកប៉ាងថាមពលអនុប្រធានក្រុមខ្មែរម៉ូតូស្ពតបានឲ្យដឹងថាអំណោយទាំងនេះរួមមាន​ប៊ិចសៀវភៅខ្មៅដៃ
ជ័រលុបគូល័រនិងថវិកាសំរាប់ចែកជូនប្អូនៗកុមារកំព្រានិងមានថវិកាមួយចំនួន​ផ្តល់ជូនមជ្ឈមណ្ឌលសំរាប់
ទិញម្ហូបអាហារប្រចាំថ្ងៃ។ថវិកាទាំងនេះបានមកពីទឹកចិត្តសប្បុរសរបស់​សមាជិកក្នុង​ក្រុមនិងមួយផ្នែកទៀត
បានមកពីការជួយឧបត្ថម្ភរបស់ក្រុមហ៊ុនថប់វ័ន(Top One)។
 

ប្រធានក្រុមខ្មែរម៉ូតូស្ពតលោកធីខេមរិនបានលើកឡើងថា ក្នុងនាមលោកផ្ទាល់និងសមាជិក​ក្នុងក្រុមមានចិត្ត
រីករាយខណៈបាននាំគ្នាធ្វើមនុស្សធម៌ដោយបានបរិច្ចាកនូវថវិកាបន្តិចបន្តួចតាមលទ្ធភាពដែលខ្លួនមានចំពោះ
អ្នកក្រខ្សត់គ្មានទីពុំនាក់អាស្រ័យពិសេសប្អូនៗជាកុមារកំព្រានៅទីនេះ។ថ្វីត្បិតតែថវិកានេះតិចតួចក៏ដោយតែ
វាជាទឹកចិត្តពិតក្នុងការចូលរួមចែករំលែកការខ្វះខាតការលំបាករបស់ប្អូនៗនិងមណ្ឌលដែលកំពុងតែមើលថែ
ទាំកុមារកំព្រាជាច្រើននាក់។

លោកធីខេមរិនបានផ្តាំផ្ញើដល់ប្អូនៗកុមារកំព្រាទាំងអស់កុំឲ្យអស់សង្ឃឹមត្រូវតែមាន​ភាពជឿជាក់លើខ្លួនឯង
ដោយខិតខំរៀនសូត្រស្តាប់បង្គាប់អ្នកមើលការខុសត្រូវនិងប្រតិបត្តិខ្លួនឲ្យបានល្អជាពលរដ្ឋល្អក្នុងសង្គមចៀស
ឲ្យឆ្ងាយពីគ្រឿងញៀនរួមគ្នាគោរពច្បាប់   ដើម្បីឲ្យប្រទេសយើងមានភាពល្បីល្បាញកាន់តែខ្លាំងនៅក្នុងតំបន់
និងលើពិភពលោក។

គួរបញ្ជាក់ផងដែរថានេះជាលើកទី៥ហើយដែលក្រុមខ្មែរម៉ូតូស្ពតបានរួមគ្នាធ្វើមូលនិធិសំរាប់ជួយដល់កុមារ
កំព្រាបន្ទាប់បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីប៉ុន្មានខែមុននេះ។ក្រុមខ្មែរម៉ូតូស្ពតមានគម្រោងនឹងរួមគ្នា
បន្តធ្វើមូលនិធិមនុស្សធម៌នេះឲ្យបានច្រើនថែមទៀតដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់ជនទី
ទ័លក្រនិងកុមារកំព្រាពិសេសកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [924]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [999]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [828]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គិភ័យ ឆេះរោងសិប្បកម្ម កិនស្រូវ ធំជាងគេ នៅក្រុងពោធិ៍សាត់

អគ្គិភ័យឆេះរោងសិប្បកម្មកិនស្រូវធំជាងគេនៅក្រុ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [603]


រដ្ឋាភិបាល​​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកាស​ដំណឹង​អាសន្ន​ដល់ប្រជាជន​នៅ​លើកោះ​ស៊ូម៉ាត្រា​

ប្រទេសឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋាភិប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [474]


បំផ្ទុះ​គ្រាប់បែក​នៅប្រទេស​ប៉ាគីស្ថាន ​ស្លាប់ ​២០នាក់ ​រងរបួស ២៤នាក់​

ប្រទេសប៉ាគីស្ថាន៖ យោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [483]


លោក​ Hassan ​al- Droui​ ត្រួវ​បាន​គេបាញ់​សំលាប់​នៅទីក្រុង​ Sirte​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា​ កាលពីថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [424]


ភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាតាមជើងហោះហើរមាន កំណើន២១ភាគរយក្នុងត្រីមាសទី១ដើមឆ្នាំនេះ

ភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាតាមជើងហោះហើរមានកំណ...អានបន្ត

ទេសចរណ៍ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [459]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 138 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 424 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230523​ នាក់