ក្រសួងមហា​ផ្ទៃបូក​សរុបការ​ងារប្រចាំ​ឆ្នាំនិង​លើកផែន​ការសកម្ម​ភាពឆ្នាំ២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកានេះ បានបើកកិច្ច​ប្រជុំបូក​សរុប​សមិទ្ធ​ផលការងារប្រចាំឆ្នាំ២០១៣ និងរៀបចំផែនការសកម្ម​ភាព​ឆ្នាំ២០១៤ ដោយមានការចូលរួមពីមន្ត្រីក្រុមប្រឹក្សា​ថ្នាក់ឃុំ សង្កាត់គោលដៅចំនួន៣៤៦ ស្រុក​ចំនួន ៤៨ នៃខេត្តចំនួន ០៧ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ឌុច សុន​ អគ្គនាយកដ្ឋានរដ្ឋបាល​មូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងមាន​ការ​ចូលរួមពីលោក Dr.Derveeuw Mac តំណាងមូលនិធិសហ​ប្រជាជាតិ(UNFPA) ដែលជាអង្គការផ្តល់មូល​និធិគាំទ្រ​ផ្នែក​ថវិកាដល់កិច្ចអភិវឌ្ឍន៍ ឃុំ សង្កាត់​គោល​ដៅនៃខេត្តទាំ៧ ។លោក ឌុច សុន ថ្លែងថា កិច្ចប្រជុំនេះដើម្បីវាយ​តម្លៃ​សមិទ្ធ​ផលការងារ ដែលនាយក​ដ្ឋាន​រដ្ឋបាលមូលដ្ឋានបានអនុវត្តនិងក្រុមការងារនានា ដែលបាន​នឹងកំពុងអនុវត្ត​ជា​មួយ​​នាយក​​ដ្ឋាន​ក្នុងឆ្នាំ២០១៣ និងផ្តល់ឱកាសដល់មន្ត្រី និងថ្នាក់ដឹកនាំក្នុងនាយកដ្ឋាន សមាជិក​ក្រុម​ការងារដែល​ជា​​​ដៃ​គូរការងាររបស់នាយកដ្ឋាន និងទីប្រឹក្សាដែលកំពុងគាំទ្រនាយកដ្ឋាន បានចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ ចែករំលែកបទ​​ពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅ​មក​លើកិច្ចការដែលនាយកដ្ឋានបានអនុវត្តក្នុងឆ្នាំ២០១៣ និងរៀបចំផែនការសកម្មភាពការ​ងារ​សម្រាប់ឆ្នាំ២០១៤បន្ត។លោក ឌុច សុន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​ដំណើរ​ការ​កំណែទម្រង់វិមជ្ឈការ និង​វិសហ​មជ្ឈការរបស់រាជរដ្ឋាភិបាលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន​ សំដៅ​កែ​​សម្រួល​រចនាសម្ព័ន្ធ និងប្រព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល គឺរដ្ឋបាលនៅថ្នាក់​រាជ​ធានី ខេត្តក្រុង ស្រុក​ខណ្ឌ។​ ដូច្នេះធ្វើឲ្យមានការផ្លាស់ប្តូរនូវខ្សែរគណនេយ្យភាព និង​​ប្រព័ន្ធគាំទ្រពីថ្នាក់ជាតិ​ទៅថ្នាក់រដ្ឋបាលក្រោម​ជាតិ​នានា និងពីថ្នាក់រដ្ឋបាលនានានៅថ្នាក់​ក្រោមជាតិមកថ្នាក់ជាតិ។ ពោលគឺរដ្ឋបាលថ្នាក់ក្រុងស្រុកនិង​ឃុំសង្កាត់​ក្នុង​ការ​អនុវត្តការងារ ការកសាងផែនការ​អភិវឌ្ឍន៍ការរៀបចំកម្មវិធីវិនិយោគការអនុវត្តគម្រោង និង ការផ្តល់សេវា​សាធារណៈនៅ​ថ្នាក់មូលដ្ឋាន។គួររំលឹកផងដែរថា ប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងតួនាទីជាស្ថាប័នសេវាគាំទ្របច្ចេកទេស​ដល់រដ្ឋបាលឃុំ សង្កាត់ នាយកដ្ឋាននេះបានបំពេញបេសកម្មទទួលបានជោគជ័យធំៗជាច្រើន លើកការរៀប​ចំ​លិខិត​​បទដ្ឋានសម្រាប់ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់​ អនុវត្ត ជំរុញការផ្ទេរធនធានពី​ថ្នាក់​ជាតិ​ដល់រដ្ឋបាលឃុំ​សង្កាត់បាន​ទាន់​ពេលវេលា ។​​ ការពង្រឹងសមត្ថភាពសមាជិកក្រុម​ប្រឹក្សា និងអ្នកពាក់ព័ន្ធអំពីរបៀបរបបការងាររបស់ឃុំសង្កាត់ ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំសង្កាត់ ការរៀបចំគម្រោងថវិកា ការអនុវត្តគម្រោង​មូលនិធិឃុំ​សង្កាត់ ការផ្សព្វផ្សាយអប់រំដល់សាធារណជនឲ្យយល់និងចូលរួមក្នុងការអនុវត្តនយោបាយវិមជ្ឈការនៅឃុំសង្កាត់ ការចូលរួម​សម្របសម្រួលជាមួយដៃគូនានាក្នុងការកៀរគរធនធានសម្រាប់​សាង​សង់​អគាររដ្ឋបាលឃុំសង្កាត់​និង​សម្ព័ន្ធ​ភាពជាតិសមាគមក្រុមប្រឹក្សាឃុំសង្កាត់ គ្រប់គ្រង​និងធ្វើបច្ចុប្បន្នភាព​ទិន្នន័យនៃការផ្លាស់ប្តូរ​សមាជិកក្រុម​ប្រឹក្សា​ឃុំសង្កាត់ សហការនិងចែក​រំលែក​ព័ត៌​មានជាមួយសង្គមស៊ីវិល និងសហការជាមួយអង្គភាព​ប្រឆាំងអំពើពុក​រលួយ​ក្នុង​ការជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រកាសទ្រព្យសម្បត្តិ និងបំណុលស្របតាមច្បាប់។

សូមបញ្ជាក់ថា ឆ្នាំកន្លងទៅនេះមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងក្រសួងមហាផ្ទៃ​បានចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការឧបត្ថម្ភគាំទ្រថវិកាដល់​ឃុំសង្កាត់គោលដៅចំនួន៣៤៦ឃុំ សង្កាត់ ស្រុកចំនួន ៤៨ នៃខេត្តទាំង០៧ សម្រាប់អនុវត្តការ​លើកកម្ពស់ការងារសេវាសង្គម និងការអភិវឌ្ឍសុខភាពបន្តពូជនិងយេនឌ័រ ។ ខេត្ត​​​ទាំង​​នោះ​រួមមាន ខេត្តស្ទឹងត្រែងមានចំនួន៥ស្រុក៣៤ឃុំសង្កាត់ ខេត្តបន្ទាយមានជ័យមាន៧ស្រុក ៤៥ឃុំ​សង្កាត់ ខេត្តសៀមរាបមាន ៦ស្រុក ៤៥ឃុំសង្កាត់ ខេត្ត​​ព្រះវិហារមាន៨ស្រុក ៥១ឃុំ​សង្កាត់ ខេត្តកំពង់ចាមមាន​៥​ស្រុក ៥២ឃុំសង្កាត់ ខេត្តរតនគីរីមាន៩ស្រុក ៥០ឃុំ​សង្កាត់ និងខេត្តកំពង់ឆ្នាំងមាន៨ស្រុក ៦៩ឃុំសង្កាត់​៕

ដោយ​​៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ខេត្តកំពង់​ធំរៀ​ប​ចំផែន​ការផ្សព្វផ្សាយ​ការការ​ពារ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

ខេត្តកំពង់ធំ៖ ខណៈដែលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [839]


មន្ត្រីជាន់ខ្ពស់​ក្រសួងព័ត៌​មានជំរុញ​អ្នកពាក់​ព័ន្ធសិក្សា​ចងក្រង​ភាសាររបាំខ្មែរ​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានបាន​​ជំរុញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [462]


ព្រះមហាក្សត្រខ្មែរ អបអរសារទរ ការឡើងគ្រងរាជ្យរបស់ ព្រះអង្គ WILLEM ALEXANDER ព្រះមហាក្សត្រ ហូឡង់

ព្រះមហាក្សត្រខ្មែរអបអរសារទរការឡើងគ្រងរាជ្យរប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [384]


​​សមត្ថ​កិច្ច​ជំ​នាញ​​មិន​បង្ក្រាប​​បទ​ល្មើស​​នេ​សាទ​ ​ប្រ​ជា​ពលរ​ដ្ឋ​​ចាត់​ការ​ជំនួស​​

កណ្តាល​៖​ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [412]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 65 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1268 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040535​ នាក់