កម្ពុជា ឡាវផ្លាស់ប្តូរបទពិ​សោធន៏ក្នុងការ​គ្រប់​គ្រង​ដីសើម
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ អ្នកស្រលាញ់បរិស្ថានមកពីប្រទេសឡាវបានមកសិក្សា ដក​បទ​ពិសោធន៏​​និង​ស្វែង​យល់​ពីការ​គ្រប់គ្រង់​ដីសើម នៅបឹងទន្លេសាបដ៏​ធំ​ល្វឹងល្វើយ​  ដែល​សំបូរ​ដោយ ព្រៃ​វាលភក់ ព្រៃ​លិច​ទឹកជា​ច្រើន​ប្រភេទ​ដែលជា​ទីជម្រក​ដល់​ជីវចំរុះ​សម្បូរបែប​ដូចជា ម​ច្ចា​ជាតិ បក្សាបក្សី សត្វ​ល្មូ​ន ថនិកសត្វ រុក្ខជាតិ​ទឹក និង​សត្វ​ទឹក​គ្រប់​ប្រភេទ​នៅក្នុងប្រទេសកម្ពុជា​ដែលមន្រ្តី​អនុរក្ស​បាន​អនុវត្ថល្អប្រសើរ ។​  លក្ខណ​:​ពិសេស​នៃ​បឹង​ទន្លេសាប ក្រៅពី​ជា​ជង្រុក​ត្រី​ដ៏​ធំ គឺជា​កន្លែង​ដែល​សម្បូរ​ដោយ​ប្រភេទ​វា​រី​ជាតិ​ជាច្រើន ដែល​ភាព​សម្បូរបែប ដែល​ធ្វើអោយមាន​ប្រជាជន​ជា​ច្រើន​​បានធ្វើ​បំលាស់​ទី​ទៅក្នុង​បឹង​ទន្លេសាប ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត។

ឯ/ឧស្រ៊ុន ណារិទ្ធិ ទីព្រឹក្សាក្រសួងបរិស្ថាន បានមានប្រសាសន៏ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​អ្នកដែល​ស្រលាញ់បរិស្ថាន ឡាវ នៅពេលនេះ គឺជាឱកាសល្អ ប្រជាសហគមន៏ន​ក្នុងការមក​មើកនិងអនុវត្ត​ដោយ​​ផ្ទាល់​របស់ អនុរក្សនៃមន្រ្តីកម្ពុជា ក្នុងការថែរក្សា ការពារ នៅតំបន់​ដី​សើម​នេះ ។ ​ឯ.ឧបាន​បន្ថែម​ថា ទីនោះ​គឺជា​ប្រភព​ផ្គត់​ផ្គង​ជីវភាព​មួយ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​ មូលដ្ឋាន និង​ជា​កន្លែង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវសាស្ត្រ​ចម្រុះ​មួយ​ដ៏​សម្បូរបែប​ ​ និងគឺជា​ប្រភព​នៃ​ដង្ហើម​កសិកម្ម និង​ជីវសាស្ត្រ​ចម្រុះ នៅក្នុង​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយ​។  ឯ/ឧ បានបញ្ជាក់ថា ការមកដល់ក្នុងរយៈពេលខ្លីរបស់ ក្រុមការងារឡាវ នៅ ពេលនេះ មិនទាន់គ្រាប់គ្រាន់នៅឡើយទេ ក្នុងការដកស្រង់នូវបទពិសោធន៏ល្អ ដែល មន្រ្តី របស់យើងបានថែរក្សា និងការពារបរិស្ថាន ពិសេស ធនធានធម្មជាតិ សត្វល្មូន សត្វស្លាប​ដល់​កម្រជាច្រើនប្រភេទផងដែរ។                                                                                                      ​

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​ធនធានធម្មជាតិ​នៃ​អាជ្ញាធរ​ ទន្លេ​សាប ឃើញថា​មាន​ប្រជាជន​ប្រមាណ​ជា ១៥០០០០០ នាក់ ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ដោយ ប្រកប​របរ​នេសាទ និង​ការទាញយក​ផល​ពី​វា​រី​ជាតិ​ទាំងឡាយ​ដែលមាន​នៅក្នុង​បឹង​ទន្លេ​សាប​។ ដូចនេះ​យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍ ធ្វើអោយ​យ៉ាងណា​អោយ​ធនធាន​ទាំងឡាយ​ដែលមាន​នៅក្នុង​ទន្លេសាប​ប្រកបដោយ​ចិ​រ​ ភាព​។

លោក គង់ គឹមស្រេង មន្រ្តីជាន់ខ្ពស់នៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជា​តិ បាន​មាន​ប្រសាសន៏ថា ប្រទេសឡាវ និងកម្ពុជា មានភាពស្រដៀងគ្នានៅក្នុងរបៀបអភិរក្ស​តំបន់ទំនាប​របស់​ពួកគេ គម្រោងធ្វើការផ្លាស់ប្តូរបច្ចេកទេសជាមួយគ្នានេះ ប្រទេស​ទាំង​ពីរ​និង​ផ្តោត ទៅ​លើភាពជោគ​ជ័យ​របស់ពួកគេនៅក្នុងការអភិរក្សតំបន់វាលទំនាប ហើយ​និង​ដាក់វិធីសាស្រ្ត​ណាមួយដែល​មាន​សក្តា​នុពល​ភាពជាងគេនៅក្នុងគម្រោង អភិរក្ស​របស់​ពួក​គេ ។លោកបញ្ជាក់ថា ទស្សនៈកិច្ច​នៅ​បឹង​ទន្លេ​សាប និងតំបន់ Prek Toal ដើម្បី​ជួប​ពិភាក្សា​ជា​មួយ​ឆ្មាំ​ការពារតំបន់នោះ ​ដើម្បី​សង្កេតអំពី​ភាព​ជោគជ័យ​នៃការការពារជំរកបក្សី និងការ​គ្រប់​គ្រង​ការ​នេសាទដែល​កំពុង​តែ​អនុវត្ត​នៅ​តំបន់នោះ។

ប្រទេសឡាវ បានធ្វើការផ្លាស់ប្តូរការអភិវឌ្ឍនៃ ការគ្រប់​គ្រង​គម្រោង​សម្រាប់​Beung Kiat Ngong Ramsar siteដែលមាននៅ ក្នុងខេត្តចំប៉ាសាក់ នៃ​ប្រទេសឡាវ។ លោកបានបន្ថែម​ថា ជាមួយគ្នានេះ ប្រទេស​ដទៃ​ទៀតមានក្តីសង្ឈឹមក្នុងការឆ្លើយតបនូវមេរៀនដែល​ពួក​គេបាន​រៀន​ពីយុទ្ធសាស្រ្ត​ដើម្បីធ្វើ​ការ​គ្រប់​គ្រងក្នុងតំបន់វាលទំនាប។ សម្រាប់ប្រទេស​កម្ពុជា​នេះគឺជា​ផែន​ការឆ្លើយតបនៃការគ្រប់គ្រង​ការអភិវឌ្ឍ​សម្រាប់ការប្រើប្រាស់ដែលចូល រួមបោះ​ជំហ៊ាន​ដូចការឆ្លើយតបនៅប្រទេសឡាវផងដែរ។ ដោយឡែក​ចំពោះប្រទេសឡាវ វាគឺជាគំរូ​ដែលជោគ​ជ័យ មួយក្នុង ការការពារតំបន់ត្រីពង ជំរកបក្សីឲ្យ​រួចផុតពីការ​នេសាទ និងការ​បរបាញ់​ដែល​ហួសហេតុ ។

ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1153]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កីឡាករ​ខ្សែ​បម្រើ​របស់ក្រុម​ Chelsea​ ចុះកុង​ត្រា​ ៤ឆ្នាំកន្លះ​ជាមួយ​ក្រុម​ Manchester United

អង់គ្លេស៖ កីឡាករខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea Ju...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [469]


ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [535]


​​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៣ ​​ពន្ធដារ​​កើនឡើង​​១១.៤​​ភាគរយ​​ប្រៀបធៀប​​ឆ្នាំមុ​ន​

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបូកសរុបលទ្ធផលសារព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [544]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 421 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 726 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230825​ នាក់