​​កម្ពុជា​​រំពឹង​​ថា​​ទទួល​​បាន​​ភ្ញៀវ​ទេសចរណ៍​​៧​​លាននាក់​​នៅ​​ឆ្នាំ​​២០២០​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ដោយយោងទៅលើកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងទេសចរណ៍កម្ពុជា បាន​​រំពឹងទុកថា នៅឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជានឹងទទួល​បានភ្ញៀវទេសចរណ៍អន្តរជាតិ​ប្រមាណ៧​លាន​នាក់មកទស្សនា នឹងនាំចំណូលទេសចរណ៍​ប្រមាណ៥០០០លានដុល្លារចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទសចរណ៍ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធីប្រកាសផ្សព្វ​ផ្សាយ​ជាផ្លូវការនូវកា​រ​រៀប​​ចំពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣​ថ្ងៃចាប់ពី​ថ្ងៃទី៦-៨ខែធ្នូឆ្នាំ២០១៣នៅខេត្តកែប កាលពី​ល្ងាច​​​ថ្ងៃទី៧​ខែវិច្ឆិកានាសណ្ឋាគារណាហ្កាវើល ដោយមានការចូលរួមពីដៃគូរ​វិស័យ​ឯកជន សិល្បៈករ សិល្បៈការិនី និងស្ថាបប័នពាក់ព័ន្ធ​ជាច្រើនរូប។

លោករដ្ឋមន្រ្តីថោង ខុន បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបាន​កំណើនភ្ញៀវទេសចរណ៍​មួយយ៉ាងល្អ ពី១៧ទៅ២០ភាគរយ ជាក់ស្តែងនៅឆ្នាំ២០១២កម្ពុជា ទទួលបានទេសចរណ៍អន្តរជាតិ ៣,៥លាននាក់ ក្នុងកំណើន២៤.៥ភាគរយធៀបនឹងឆ្នាំ២០១១ ហើយសម្រាប់រយៈពេល៩ខែដើមឆ្នាំ២០១៣នេះ កម្ពុជាទទួលបាន​ទេសចរណ៍​អន្តរជាតិ ជាង៣លាន៥ម៉ឺននាក់ ក្នុងកំណើន១៩ភាគរយ ធៀបទៅនឹងរយ់ពេលដូចគ្នាឆ្នាំ២០១២។

លោករដ្ឋមន្រ្តីបន្តថា សម្រាប់ឆ្នាំ២០១២ទាំងមូលយើងរំពឹងថានឹងទទួលបានទេសចរណ៍​អន្តរជាតិប្រមាណ​៤-៤,២​លាន​នាក់ ហើយនៅឆ្នាំ២០២០យើងរំពឹងថានឹងទទួលបានទេស​ចរណ៍អន្តរជាតិប្រមាណ៧​លាននាក់មកទស្សនា​កម្ពុជា ក្នុងនោះ៥០ភាគរយគឺនឹងទៅទស្សនា ប្រាសាទអង្គរវត្តខេត្តសៀមរាប ​។

លោក ​ថោង ខុន បានបញ្ជាក់ថា បន្ទាប់ពីការរៀបចំពិធីបុណ្យសមុទ្រ លើកទី២នៅខេត្តកែប ឆ្នាំ២០១៣នេះ វិស័យ​ទេសចរណ៍​នៃព្រះរាជាណាចក្រកម្ពុជាជាពិសេសទេសចរណ៍នៅតាម​តំបន់ឆ្នេរនឹងមានសំទុះរីកចំរើន​កាន់តែខ្លាំងក្លា​ថែមទៀត ឆ្លើយតបនឹងគោលនយោបាយ​អភិវឌ្ឍន៍ដាក់ចេញក្នុងអាណត្តិទី៥របស់រាជរដ្ឋាភិបាល​ដែលដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

ក្នុងឱកាសបើកនោះដែរ លោករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ដោយសារកំណើនទេសចរណ៍ដ៏ ខ្លាំងក្លានេះ ​រាជ​រដ្ឋា​ភិ​បាល​បាន​គូស​វាសទុកជាមុនថា នៅឆ្នាំ២០២០ភ្ញៀសទេសចរណ៍​នឹង​សំរុកទៅទស្សនាអង្គរវត្ត យ៉ាងតិច៨លាននាក់ រួមទាំងអ្នកទេសចរណ៍ក្នុងស្រុកផង ។ ដូច្នេះ លើសពីឆ្នាំ២០២០អាកាសយានដ្ឋានរបស់យើងនេះ នឹងមិនអាចដាក់​បាន​ទៀតនោះទេ គឺ​នៅ​ឆ្នាំ​២០២៣នឹងត្រូវមានតារាងយន្តហោះ២ថ្មី ទាំងនៅខេត្តសៀមរាប និង ​ភ្នំពេញ។ ដោយ​ឡែក​សំរាប់តារាងយន្តហោះថ្មីរបស់ភ្នំពេញ គឺសម្តេចតេជោបានតំណត់យកដី១០០០​ហិកតា នៅខេត្ត​កំពង់ឆ្នាំង​ដើម្បី​ធ្វើ ដែលគ្រោងនឹងចាប់ផ្តើមស្ថាបនាក្នុងអំឡុងឆ្នាំ២០១៧ឬ​២០១៨​ខាងមុខនេះតទៅ។

សូមបញ្ជាក់ថា កម្ពុជាបានកំណត់យកខេត្ត៤នៃតំបន់ឆ្នេរសមុទ្រមាន ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ជា​គោលដៅទេសចរណ៍តំបន់ឆ្នេរ​ ដែលនឹងត្រូវបានគេទទួល​ស្គាល់កាន់តែច្បាស់ថាជាគោលដៅ​ទេសចរណ៍តំបន់​ឆ្នេរលំដាប់ពិភពលោកមួយក្នុងតំបន់ សមស្របជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [851]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [805]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [838]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [794]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [788]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

វិស័យទេសចរណ៍ជាមាសបៃតង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

វិស័យទេសចរណ៍ជាមាសបៃតងក្នុងការអភិវឌ្ឍសេដ្ឋកិច...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [513]


​មនុស្ស៣នាក់​បានរួច​ផុត​ពី​ការបាញ់​ប្រហារ​ដោយ​ទាហាន​ថៃត្រឡប់​មកស្រុក​កំណើតវិញ​

ព្រះវិហារ៖ មនុស្ស៣នាក់ ដែលត្រូវបានទាហាថៃប្រើ​កាំ​ភ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


ល្បែងស៊ីសង​​គ្រប់ប្រភេទ​ ​នៅជាំក្សាន្ត​ ​គ្មានសមត្ថកិច្ច​​ណាម្នាក់ចេញ​​មុខបង្ក្រាប​​

ព្រះ​វិហារ​៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​អាប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [429]


​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៤​ ចាប់​ផ្តើម​នៅដើម​ខែកុម្ភៈ​នេះ​

ភ្នំពេញ៖ ពិព័រណ៍សំខាន់ៗនៃពាណិជ្ជកម្មរបស់ប្រទេសថៃ ន...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [829]


ធ្លាយធុងហ្គាសនៅកំពង់ផែ Dockyard ឆក់យកជីវិតប៉ូលីសជើងទឹកម្នាក់

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ ឧបទ្ទវហេតុដ៏គួ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [401]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 671 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1288 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231387​ នាក់