​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។

របាយការណ៍​នោះបន្ថែមថាភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ជាង៤,២លាន​នាក់​បានមក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០១៣ គឺមាន​កំណើន១៧,៥ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែល​មាន​​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​តែ៣,៥លាន​នាក់​បាន​ចូលមក​កម្ពុជា។យ៉ាងណាមិញនោះភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​បានធ្វើដំណើរចូលមកក្នុង​ប្រទេស​កម្ពុ​ជាតាម​រយៈ​​ជើង​យន្ត​ហោះ​​មាន​ចំនួន​សរុប​ជាង២លាន​នាក់ ដែល​ក្នុងនោះ​ភ្ញៀវ​មក​តាម​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញមាន​ជាង ៨៣,៦ ម៉ឺន​នាក់ និង​មក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​ចំនួន​ជាង១,១៨លាន​នាក់។រី​ឯ​ភ្ញៀវទេសចរ​ដែល​មក​កម្ពុ​ជា​តាម​ផ្លូវគោក និង​ផ្លូវទឹក​វិញ​គឺមាន​ចំនួន​សរុប​ជាង២,១៩លាន​នាក់ផងដែរ។



បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពី​ឆ្នាំ២០១៣កន្លងទៅ​ មានភ្ញៀវទេសចរ​អន្តរ​ជាតិ​ដែល​ចូលមក​ទស្សនា​ក្នុង ប្រទេស​កម្ពុជា ច្រើនជាងគេ​គឺ​ភ្ញៀវទេសចរ​ជា​ជនជាតិ​វៀតណាម មាន​ប្រមាណ​ជាង ៨៥,៤ ម៉ឺន​នាក់ បន្ទាប់មក​គឺ​ភ្ញៀវ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង ៤៦,៣ ម៉ឺន​នាក់ ជនជាតិ​កូរ៉េ​មាន​ចំនួន ៤៣,៥ ម៉ឺន​នាក់ ជនជាតិ​ឡាវ​ចំនួន ៤១,៤ ម៉ឺន​នាក់។ ក្រៅពី​នេះ​ ក៏មាន​ភ្ញៀវ​ជា​ជនជាតិ​ថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្ស៊ី និង​បារាំង​ជាដើម ក៏បាន​ចូលមក​លេង​ក្នុងប្រទេស​កម្ពុជា​ក្នុង​ចំនួន​ច្រើន​ផងដែរ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [695]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [634]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [681]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [631]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​ភ្ញៀវទេសចរ​ទៅកម្សាន្ត​ខេត្ត​ព្រះសីហនុ​ ក្នុងឱកាសចូលឆ្នាំថ្មី​ប្រពៃណីចិន​-វៀតណាម​យ៉ាងច្រើន​កុះករ​ប្រមាណជាង​បួនម៉ឺន​នាក់​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [665]

ភ្នំពេញៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាមឆ្នាំ​២០១៤ កន្លងទៅថ្មីៗ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរ​ជាតិ​យ៉ាងច្រើន​កុះករ​ដើរ​កម្សាន្ត​ដោយ​អ្នកខ្លះ​ ទៅលេង​ក្រៅប្រទេស តែ​ដោយ​ឡែក​​ខ្លះបានធ្វើដំណើរ​កម្សាន្ត​របស់​ខ្លួន​នៅក្នុង​ស្រុក​មាន​ជាអាទិ៍​ទីក្រុង​ព្រះសីហនុ ខេត្តកំពត កែប សៀមរាប រតនគិរី មណ្ឌលគិរី​។​ល​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [354]


មនុស្សជិត ១០០០នាក់ បានទទួល ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

អប់រំ-កីឡា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [852]


​CPP​ ប្រកាស​ជំហរ​ចរ​ចារ​ជាថ្មី​ ខណៈ​CNRP​ប្រកាស​ធ្វើ​បាតុកម្ម​ថ្ងៃ​១០​ធ្នូ​ នៅសៀម​រាប​

ភ្នំពេញ៖ ភាពជាប់គំាងផ្នែកនយោបាយនៅក្រោយការបោះឆ្នោតជ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [387]


ប្លន់សម្លាប់ប្រពន្ធនិងកូនស្រីថៅ​កែកាប់​ជ្រូកយក​ប្រាក់ និង​គ្រឿង​អលង្ការ​រាប់ម៉ឺនដុល្លា

កំពង់ស្ពឺ ៖ ស្ត្រី​អ្នកលក់​សាច់​ជ្រូក​ម្នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 385 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 846 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963746​ នាក់