ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ ឧបទ្ទវហេតុដ៏គួរអោយរន្ធត់មួយនៅក្នុងកំពង់ផែ Dockyard ក្នុងទីក្រុង
ម៉ុមបៃ បានឆក់យកជីវិតមន្រ្តីប៉ូលីសជើងទឹកម្នាក់និងបានបណ្តាលអោយមន្រ្តីប៉ូលីសជើងទឹកជាច្រើននាក់ទៀតទ
ទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា មូលហេតុនៃឧបទ្ទវហេតុខាងលើនេះគឺបណ្តាលមកពី
ការធ្លាយធុងហ្គាស។ សូមបញ្ជាក់ថា កាលពីខែមុន ឧបទ្ទវហេតុនៅក្នុងនាវាមុជទឹកមួយគ្រឿងបានឆក់យកជិវិតនាវិក
ចំនួន ២នាក់ ចំណេកកាលពីឆ្នាំមុនវិញ នាវិកចំនួន ១៨នាក់គឺបានស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងនាវាមុជទឹក មួយគ្រឿងនៅកំពង់ផែ Dockyard ខាងលើនេះ បន្ទាប់ពីនាវាមួយគ្រឿងនោះត្រួវបានភ្លើងឆាបឆេះយ៉ាងសន្ធោរ
សន្ធៅ រួចហើយក៏បានលិចចូលក្នុងសមុទ្រទៅ។ ប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា មន្រ្តីប៉ូលីសជើងទឹក
ម្នាក់ខាងលើនេះគឺបានស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតយ៉ាងច្រើន ហើយត្រួវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ តែ
ជាអកុសល គាត់ក៏បានស្លាប់នៅក្នុងមន្ទីពេទ្យនោះទៅ ចំណែកជនរងគ្រោះជាច្រើននាក់ទៀតគឺកំពុងតែសំរាក
ព្យាបាលនៅក្នុងមន្ទីពេទ្យ៕ ដោយ៖ តុលា