ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ នានាក្នុងការចាត់វិធានការបន្ទាន់ដើម្បីបន្ធូបន្ថយនូវការដាក់សម្ពោធលើប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់និងពន្យាពេលសម្រាប់ការសងប្រាក់ចំណុល។ ថ្លែងក្នុងសន្នីសិទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៣នៅទីស្តីការគណបក្សសង្គ្រោះជាតិសង្កាត់ចាក់អង្រែលើ សង្កាត់ស្ទឹងមានជ័យ លោក ស្រី មួ រ សុខហូរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបងមានប្រសាសន៍ថា មានប្រជាពលរដ្ឋប្រមាណជា១លាន៧សែននាក់ ក្នុងខេត្តចំនួន២០បានរងគ្រោះដោយទឹកជំនន់។
ចំនួនទំាងនេះគឺជាចំនួនមនុស្សទាំងក្មេង ចាស់ និងមនុស្សពេញវ័យ គិតជាគ្រួសារមាន រហូតដល់៣៧ម៉ឺនគ្រួសារ។ លោកស្រីបន្តថា បញ្ហាគ្រោះថ្នាក់ធម្មជាតិនេះបានប៉ះពាល់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅតាមតំបន់ទំាងនោះនៅពេលពួកគាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញនានាដើម្បីផ្តត់ផ្គង់ និងរកចិញ្ចឹមគ្រួសារ បញ្ហានោះបានជូបផលវិបាក។
បញ្ហាចំបងដែលប្រជាពលរដ្ឋជួបនេះ គណបក្សសង្គ្រោះជាតិបានស្នើសុំដល់ សហគ្រាសមីក្រូហិរញ្ញវត្ថុសាធារណៈនានាដែលប្រជាពលរដ្ឋជំពាក់ប្រមាណជា៣៧គ្រឹះស្ថានក្នុងនោះមានទំាងសមាគមគ្រឹះស្ថានសាធារណៈតូចៗ និងស្ថាប័នគ្រឹះស្ថានធំៗដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាកសាក់ គ្រឹះស្ថានហិរញ្ញវត្ថុលីមីធីត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីស៊ិនហ្វាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ ...ល។ លើកលែងតែមីក្រូហិរញ្ញវត្ថុអេសីលីដា ដែលគណបក្សមិនបានស្នើសុំ ។
លោកស្រីបន្ថែមថាដោយឃើញប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយទឹកជំនន់និងត្រូវបានជំពាក់ប្រាក់ធានា និងគ្រឹះស្ថាននានាលោកស្រីបានទៅជួបតំណាងគ្រឹះស្ថានទំាងនោះនិងបានសំណូមពរលក្ខខណ្ឌចំនួន៣ទី១‑សុំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទំាងនោះផ្អាកមួយរយៈនូវការទាប្រាក់រំលួស រយៈពេល៦ខែ ក្នុងកាអនុគ្រោះជូនប្រជាពលរដ្ឋ ទី២‑សុំឲ្យបញ្ចុះការប្រាក់ត្រឹម១% ក្នុងរយៈពេល១២ ខែខាងមុខ និងទី៣‑សុំកុំឲ្យមានការរឹបអូសដី ផ្ទះសំបែងប្រជាពលរដ្ឋក្រីក្របំផុតដែលជំពាក់បំណុលឥណទាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកស្រីបញ្ជាក់ឲ្យដឹងថាតាមទិន្នន័យរបស់ស្ថាប័នចំនួន៣៧ដែលគណបក្សសង្គ្រោះជាតិស្នើសុំនោះមានប្រជាពលរដ្ឋប្រមាណជាង១លាននាក់បានខ្ចីប្រាក់នៅ ស្ថាប័នឥណទានទាំងនោះហើយប្រាក់ដែលប្រជាពលរដ្ឋខ្ចីនោះមានរហូតទៅដល់៥៧២លានអាមេរិដ្ឋ ហើយអតិជននៃការខ្ចីប្រាក់ពីគ្រឹះស្ថាប័នទំាងនេះមានប្រជាពលរដ្ឋ២០%ដែលស្ថិតក្រោមបន្ទាត់ក្រីក្រ ។
ប្រជាពលរដ្ឋដែលស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រនេះហើយដែលជាអ្នកងាយរងគ្រោះជាងគេសម្រាប់អ្នកដែលខ្ចីប្រាក់ពីធនាគារ។ ដោយសារគ្មានប្រាក់ បង់ការប្រាក់ជូនធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា មានប្រជាពលរដ្ឋមួយចំនួនបានសម្រេចចិត្តរត់ចូលទឹកដីប្រទេសថៃដើម្បីស្វែងរកការងារធ្វើ ដើម្បីយកប្រាក់មកបង់ធនាគារ និងគ្រឹះស្ថានទំាងនោះ។
លោកស្រីមួរ សុខហូរបានឲ្យដឹងបន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋ១លាននាក់ ដែលខ្ចីប្រាក់ពីគ្រឹះស្ថានឥណទានហិរញ្ញវត្ថុមានស្រ្តី៨០%ដែលមកខ្ចីប្រាក់។ ការខ្ចីប្រាក់របស់ ពួកគាត់នេះដើម្បីយកទៅរកស៊ី ធ្វើស្រែចំការ និងជំនួញតូចតាច ។អ្វីដែលគាត់មិនអាចរក ប្រាក់មកបង់ធនាគាក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានោះគឺគាត់ខ្ចីប្រាក់ទំាងនោះដើម្បី យកទៅមើលជម្ងឺ ។លើសពីនេះគាត់ខ្ចីយកទៅកាកូន ធ្វើទីលំនៅ ធ្វើបុណ្យសព ជាដើម.... គាត់ខ្ចីគ្រប់បែបយ៉ាង។
ដើម្បីដោះបំណុលឲ្យស្ថាប័នមួយដែលខ្លួនខ្ចីគាត់បានខ្ចីស្ថាប័នមួយទៀត ឬពីរទៀតដើម្បីយកប្រាក់ទៅសងជំនួស ។ ចុងបញ្ចប់គាត់អស់ជម្រើសគាត់ទៅខ្ចីឯកជនដែលមានការប្រាក់ខ្ពស់(៣០%) បញ្ហាដែលពួកគាត់ខ្ចីប្រាក់ដែលគ្មានជម្រើសនេះលែងហៅថាជាការចង់ប្រាក់ទៀតទេ គឺ«គេហៅថាការចងកខ្លួនទៅវិញទេ»។
លោក ស្រីសង្កត់ធ្ងន់ថា ក្នុងស្ថានភាពយ៉ាងស្រដាបស្រដួសយ៉ាងនេះហើយទើបគណបក្សសង្គ្រោះជាតិមានគោលជំហរមួយស្នើសុំឲ្យមានការអនុគ្រោះពីស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីឲ្យប្រជាពលរដ្ឋចាប់ផ្តើមកសាងជីវិត ក៏ដូចជាជីវភាព បើមិនដូច្នោះទេប្រជាពលរដ្ឋ នឹងត្រូវស្លាប់ដោយសារការប្រាក់ជាមិនខាន។ បញ្ហាទឹកជំនន់នេះបណ្តាលមកពី រការកាប់បំផ្លាញព្រៃឈើ ហើយអ្នកណាដែលហ៊ានឲ្យមានកាប់បំផ្លាញព្រៃឈើ គឺមានតែ ថ្នាក់ដឹកនំាប្រទេសតែប៉ុណ្ណោះ។
លោកស្រីបានអំពាវនាដល់រដ្ឋាភិបាលត្រូវតែមានគោលការណ៍អនុម័ត្តថវិការជាតិឆ្នំា២០១៤ខាងមុខនេះមានខ្ទង់ថវិការសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ហើយមុននឹងអមុនម័តសត្រូវប្រកាសដល់អង្កការជាតិ‑អន្តរជាតិ តំណាងរាស្ត្រពិសេសប្រជាពលរដ្ឋឲ្យបានដឹងដឹងច្បាស់។ទោះបីជាគណបក្សសង្គ្រោះជាតិមិ នបានដឹកនំារដ្ឋាភិបាលក្តីក៏គណបក្សសង្គ្រោះជាតិនៅតែគោរពគោលនយោបាយទំាង ទំាងប្រាំពីរចំណុចរបស់ខ្លួន ព្រោះថាគោនយោបាយទំាងនោះត្រូវបានប្រជាពលរដ្ឋពេញ ចិត្តរហូតដល់បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិក្នុងនីតិកាលទី៥នេះបើគិតទៅវាឈ្នះទៅហើយសម្រាប់គណបក្សសង្គ្រោះជាតិព្រោះនៅទីណាក៏ប្រជាពលរដ្ឋគំាទ្រនិយាយរួមទៅមិនដូចគណបក្ស ដែលអះអាងថាឈ្នះនោះនៅទីណាមិនមានប្រជាពលរដ្ឋគំាទ្រនោះទេ។ទាក់ទង់និងសេចក្តីអំពាវនាវដល់គ្រឹះស្ថាប័នហិរញ្ញវត្ថុនានាពីសំណាក់គណបក្សសង្គ្រោះជាតិ នោះត្រូវបានលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាអ្នកនំាពាក្សគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថារាជរដ្ឋា ភិបាលកម្ពុជាបានគិតគូរពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាលនានារួមជាពិសេសនោះគឺខ្ទង់ថវិការសម្រាប់ចំណាយទៅលើបញ្ហាជាតិ ក៏ដូចជាគ្រោះធម្មជាតិឆ្នាំ២០១៤។
លោក បណ្ឌិតរដ្ឋបន្តថាដោយសាតែគ្រោះទឹកជំនន់បានធ្វើឲ្យស្លាប់ប្រជាពលរដ្ឋនិង ខូតខាតទ្រព្យសម្បត្តិ ដំណាំ និងហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ សត្វ សព្វគ្រប់បែបយ៉ាងនៅតាមបណ្តាលខេត្តស្ទើតែ២៤ខេត្តក្រុងកន្លងទៅនេះ។ រាជរដ្ឋាភិបាលបានធ្លាប់ធ្វើម្តងរួមទៅ ហើយគឺនៅឆ្នាំ២០១១កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រមុខអង្កកានីតិប្រតិបត្តិបានគិតគូដល់ប្រជាពលរដ្ឋ និងអំពាវានាវដល់ប្រទេស ជាមិត្តផង និងសហគមន័អន្តរជាតិផងក្នុងការជួយសង្គ្រោះពលរដ្ឋខ្មែដែលរងគ្រោះដោយ ធម្មជាតិ។
មិនត្រឹមតែអំពាវនាវប្រទេសជាមិត្តិ និងសមាគមន៍អន្តរជាតិនោះទេ សម្តេចតេ ជោ បានណែនំាដល់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទំាងធនាគារជាតិ ធនាគារឯកជន និងអង្គភាព មីក្រូហិរញ្ញវត្ថុ ដែលធ្លាប់ឲ្យប្រជាជនខ្ចីប្រាក់ត្រូវតែយកការប្រាក់ទៅតាមកិច្ច សន្យារបស់ ខ្លួនដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋរឹងដៃរឹងជើង ក្នុងការយកប្រាក់ទៅរកស៊ីការងារផ្សេងៗព្រោះថាពួកគាត់បានកំពុងតែខាត់បង់ទ្រព្យសម្បត្តិ និងរបស់របជាច្រើនដោយទឹក ជំនន់ ។
លោក ជាម យៀប បានឲ្យដឹងទៀតថាដើម្បីទប់ស្កាត់និងបញ្ហាគ្រោះធម្មជាតិ រដ្ឋាភិបាលបានរៀបចំទុកថវិការជាតិបម្រុងជារៀងរាល់ឆ្នាំ ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ។ ថវិការបម្រុងនោះដើម្បីទុកនៅពេលមានសត្រូវមកឃ្លានពានព្រុំដែន ញាញីអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ។ នាយករដ្ឋមន្ត្រីជាអ្នកមានអំណាចក្នុងការចាយវាយថវិការជាតិ ប៉ុន្តែ ពីការចាយវាយត្រូវរាយការណ៍ជូនរដ្ឋសភាឲ្យបានដឹង។ជាក់ស្តែងការចាយវាយចំពោះគ្រោះធម្មជាតិនៅឆ្នាំ២០០៣កន្លងមក បានចាយវាយលើកគ្រោះធម្មជាតិ ជិតមួយពាន់លា ន ។
អ្នកនំាពាក្សរូបនេះបន្ថែមថារដ្ឋាភិបាលបានជម្រុញក្រសួងសេដ្ឋកិច្ច និងធនាគារជាតិកម្ពុជាក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទំាងតូច និងធំបន្ធួបន្ថយអត្រាការប្រាក់ដល់ប្រជា ពលរដ្ឋមានលទ្ធភាពក្នុងការយកប្រាក់យកជាទន់ទៅរកស៊ី។ ក្នុងរដ្ឋាភិបាលបានយកប្រាក់ មួយចំនួនដាក់ទៅក្នុងធានាគារជាតិកម្ពុជា ក៏ជាមីក្រូហិរញ្ញវត្ថុមួយចំនួនដើម្បីជាឱកាសឲ្យប្រជាពលរដ្ឋខ្ចីប្រាក់សម្រាប់ប្រកបមុខរបផ្សេងៗដោយការប្រាក់ទាប។
សួមបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីសម្រាប់ខ្ទង់ថវិការសម្រាប់ចំណាយនៅឆ្នំា២០១៤ទៅលើគ្រោះ ធម្មជាតិនោះមិនទាន់ដឹងថាចំនួនប៉ុន្មាននោះទេ ប៉ុន្តែសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០១៤នេះនិងអនុម័ត្តដោយរដ្ឋ សភានោះពេលខាងមុខនេះ៕ ដោយ៖ រតនា