ភ្នំពេញ៖ វិទ្យាស្ថានឧបទ្វីបអាមេរិកាំង AII & (AIS) ដឹកនាំសិស្សគ្រោងនឹងធ្វើ ទិវា “វប្បធម៌ដើម្បីសប្បុ
រសធម៌” នៅពហុកីឡដ្ឋានជាតិអូឡាំពិកនា ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ស្អែកនេះដើម្បីប្រមូលថវិកាពី
សប្បុរសជនសម្រាប់ជួយដល់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ។
ទិវាវប្បធម៌ដើម្បីសប្បុរសធម៌គឺជាយុទ្ធនាការសប្បុរសធម៌ប្រចាំឆ្នាំលើកទី៨ របស់AIS ក្នុងការប្រមូលថវិកា
តាមរយៈការលក់ឧបករណ៍ការលក់ម្ហូប និងការសម្តែងរបាំរៃអង្គាសផ្សេងៗ ដើម្បីរកប្រាក់ពីសប្បុរសជន
បញ្ចូលទៅក្នុងមូលនិធិ ម៉េងលី ជេ.គួច សម្រាប់សកម្មភាពជួយដល់ជនក្រីក្រ កម្ពុជាមួយចំនួននៅក្នុង
ប្រទេស ។
ប្រធានក្រុមប្រឹក្សាភិបាលAIS លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថាយុទ្ធនាការប្រចាំឆ្នាំ២០១៣
នេះមានទ្រង់ទ្រាយធំជាងរាល់ឆ្នាំព្រមទាំងមានការចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជាច្រើននៅក្នុងស្រុក ក៏ដូចជាសប្បុរសជនជិតឆ្ងាយ។លោកបញ្ជាក់ថា យើងធ្វើកាន់តែធំមានន័យថា ការប្រមូលប្រាក់បាន
កាន់តែច្រើនហើយជួយមនុស្សបានកាន់តែច្រើនដែរ ។
លោកបន្តថា ក្រៅពីជួយដល់ជនក្រីក្រ កម្មវិធីនេះក៏បានផ្សារភ្ជាប់ជាមួយប្អូនៗសិស្សានុសិស្ស AIS ទៅនឹង
សង្គមព្រមទាំងបណ្តុះគំនិតឱ្យពួកគេក្លាយជាអ្នកដឹកនាំទាំងវ័យក្មេងជាពិសេសមានទឹកចិត្តល្អមានមនុស្ស
ធម៌នៅក្នុងខ្លួនតាំងពីវ័យកុមារភាព ក្នុងការជួយដល់សង្គម។
យ៉ាងណាក៏ដោយយុទ្ធនាការទិវាវប្បធម៌ដើម្បីសប្បុរសធម៌ក្រោមប្រធានបទ“ ការចូលរួមរបស់អ្នកមាន
សារសំខាន់សម្រាប់ពួកគេ” ក្នុងឆ្នាំនេះ ត្រូវបានវេជ្ជបណ្ឌិតគួចម៉េងលីរំពឹងថានឹងប្រមូលប្រាក់បានច្រើន
ជាងឆ្នាំមុនៗនឹងមានសប្បុរសជនប្រមាណ១ម៉ឺននាក់ចូលរួមឧបត្ថម្ភនៅបរិវេណស្តាតអូឡាំពិកបើទោះ
ជាកម្មវិធីនេះប្រព្រឹត្តទៅតែរយៈមួយល្ងាចគឺចាប់ពីរសៀលម៉ោង៣តទៅក៏ដោយ ក៏នឹងមានមនុស្សចូល
រួមយ៉ាងច្រើនកុះករដែរ។
សូមបញ្ជាក់ថា យុទ្ធនាការទិវាវប្បធម៌ដើម្បីសប្បុរសធម៌ប្រចាំឆ្នាំលើកទី៨របស់AIS ក្នុងការប្រមូលថវិកា
តាមរយៈការលក់ឧបករណ៍ការលក់ម្ហូប និងការសម្តែងរបាំរៃអង្គាសផ្សេងៗ ដើម្បីរកប្រាក់ពីសប្បុរសជន
ជួយជនក្រីក្រឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង៣:០០នាទី នៅថ្ងៃព្រហស្បត្តិ ទី១១ខែមេសា ឆ្នាំ២០១៣
នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ៕
ដោយ៖សស្អាត