​កម្ពុជា ​បាន​ទទួល​ជំនួយ និ​ង​កម្ចី​អភិវឌ្ឍន៍​ពី​បរទេស​ប្រមាណ ​១,៥ ពា​ន់​លាន​ដុល្លារ​​នៅ​ក្នុ​ង២០១២​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ ​ប្រទេសកម្ពុជា បានទទួលជំនួយ និងកម្ចី​អភិវឌ្ឍន៍ពីរបរទេស មាន​ចំនួន​សរុប​ប្រមាណ ១,៥ពាន់​លាន​ដុល្លារ ​ដែល​រួមមាន​ជំនួយ​សុទ្ធ​តាម​កម្មវិធី​ប្រចាំ​ប្រទេស ឬ​ជំនួយ (CPA) មាន​ចំនួន ៩២៦​លាន​ដុល្លា​អាមេរិក ស្មើនឹង​៦២%។ រីឯ​ជំនួយ​សរុបក្នុង​ឆ្នាំ​២០១២នោះ មាន​ចំនួន​ប្រមាណ​ជាង​ពាក់​កណ្តាលនៃ​ថវិកាជាតិ​សរុបក្នុងឆ្នាំ​២០១២ ដែល​ស្មើនឹង ២,៧ ពាន់​លាន​ដុល្លា ដើម្បីធានាឱ្យមាន​ការ​ប្រើប្រាស់ជំនួយ និងកម្ចីទាំងនេះប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងប្រសិទ្ធិ​។

នាយក​ប្រតិ​ប​ត្ដិ​រង​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា    លោក តឹក វណ្ណា​រ៉ា បាន​មាន​ថ្លែង​​អះអាង​នៅថ្ងៃទី ៥ វិច្ឆិកា នេះក្នុងសិក្ខាសាលាមួយស្តីពី «ប្រព័​ន្ធព័ត៌មាន និងប្រសិទ្ធិផល​នៃហិរញ្ញ​ប្ប​​​ទាន​ប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជាថា សក្ខិាសាលនេះ បានដោយ​ផ្តោតលើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវកន្លងមកលើ​ប្រព័ន្ធ​ព័ត៌មាន និង​ប្រសិទ្ធ​ផល​នៃ​ជំនួយ​បរទេសនៅក្នុង​ប្រទេស​កម្ពុជា និង​ទាក់​ទង​​​នឹង​កង្វះខាត​មួយចំនួននៃ​លំហូរ​ព័ត៌មាន​នៃ​ជំនួយដល់​សាធារណជន​។​

 លោក តឹក វណ្ណា​រ៉ា បានបន្ថែមទៀតថា ប្រព័​ន្ធព័ត៌មាន និងប្រសិទ្ធិផល​នៃហិរញ្ញ​ប្ប​​​ទាន​ គឺជា​លទ្ធ​ផ​​ល​នៃ​ការស្រាវជ្រាវ និង​ការសម្របសម្រួល​របស់​វេទិកានៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា​ក្នុង​កិច្ចសហការ​ជាមួយនឹង​សមាគម​សេដ្ឋកិច្ចកម្ពុជា​។ តម្លាភាព​នៃ​ព័ត៌មាន​ហិរញ្ញប្បទាន នៅតែ​ជា​របៀប​វា​រៈ​​​​សំខាន់​សម្រាប់​ការពិភាក្សា ដើម្បី​កែលម្អ​បន្ថែមទៀត​។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ ចលនា​ជាស​កល​បាន​គាំទ្រ​លើ​ដំណើរការ​នេះ ដោយ​កថាខណ្ឌ​ទី​២៣និង​ទី​២៤ នៃ​ឯកសារ​ភាពជា​ដៃគូ​ប៊ូសាន (​ឆ្នាំ​២០១១) បាន​គាំទ្រ​របៀបវារៈ ស្តីពី​តម្លាភាព ដោយ​​បញ្ជាក់ថា អត្ថន័យ​ដែល​បាន​ចុះ​ក្នុង​ផែនការ​សកម្មភាព​ទីក្រុង​អាក្រា នៅតែមាន​សុពលភាពដែល​តម្រូវ​​ឲ្យ​ភាគី​ពាក់ព័ន្ធ​នឹង​ជំនួយ​ទាំងអស់ផ្តល់ព័ត៌មាន​អំពី​ផែនការ​ចំណាយ និង​អនុវត្ត​គម្រោងទៅដល់​ប្រទេស​​ដៃគូ​ត្រឹម​ឆ្នាំ​២០១៣​។ 

លោក វណ្ណា​រ៉ា បាន​អះអាងថា ប្រព័ន្ធ​ព័ត៌មាន​ជំនួយ គឺជា​ប្រព័ន្ធ​ទិន្នន័យ ដែលមាន​នៅក្នុង​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ដែលមាន​នៅក្នុង​រាជរដ្ឋាភិបាល ជាពិសេស​ជំនួយ​ពី​បរទេស ដែល​នៅក្នុង​ប្រទេស​​កម្ពុជា​យើង​ទាំងមូល ការផ្តល់​ទាក់ទង​ទៅនឹង​សាធារណជន ដើម្បី​ឲ្យ​ពួកគាត់​យល់​ពី​ជំនួយ​នៅ​ក្នុង​​ប្រទេស​ដើម្បី​ឲ្យ​ពួកគាត់​ដឹង និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​គំរោង​ជំនួយ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋអាច​ចូលរួម​តាមដាន ដែល​កំពុងធ្វើការ​អភិវឌ្ឍ​ន៍​ប្រទេស​កម្ពុជា​។

បើតាមលើកឡើងរបស់​លោក វណ្ណា​រ៉ា បានប្រាប់ឱ្យដឹងទៀតថា ជំនួយ​បាន​ដើរតួ​សំខាន់ ក្នុង​ការងារ​នីតិ​សម្បទា​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាក់ស្ដែង​គឺ​ភាព​ពឹងផ្អែកជា​បន្ដ​លើ​មូលនិធិ​ជំនួយ ដើម្បី​គាំទ្រ​កម្ម​វិធី​កំណែទម្រង់ និង​កម្មវិធី​វិនិយោគសាធារណៈ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

យ៉ាងនេះក្តីលោកបញ្ជាក់ថា ប្រសិនបើគ្មានយន្តការទេនោះ ស្ថាបន័ត្រួតពិនិត្យ អង្គការ​សង្គម​ស៊ី​វិល​​ប្រពន្ធ័ផ្សព្វផ្សាយ​និង​សាធា​រ​ណ​​ជនទូទៅមិនអាចចូលរួមប្រកបដោយ​ប្រសិទ្ធិភាពនៅ​ក្នុង​ដំណើរ​ការ​ធ្វើសេចក្តីសម្រេចចិត្ត ហើយអ្នកពាក់ពន្ធ័ទាំងនេះ​ក៏មិន​អាចទាមទារ​ឲ្យស្ថាបន័​នីតិប្រតិបត្តិមា​ន​គណ​​នេយ្យភាពចំពោះការប្រើប្រាស់ធនធានសាធារណៈនេះបានឡើយ។

ទាក់ទិនទៅនឹងជំនួយ និងកម្ចីជាទឹកប្រាក់ទាំងនេះដែរ នគរធំមិនអាចសុំការបំភ្លឺបានទេ ពី​ថ្នាក់​ដឹក​​នាំជំនាញនៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ដោយរវល់ជាប់ប្រជុំក្នុង​វេទិកា​ជាតិ​លើក​ទី​៣ ស្ដីពី​ការប្រែ​ប្រួល​​អាកាស​ធាតុនៅ​វិមាន​សន្តិភាព​។ យ៉ាងនេះក្តី តំណាង​រាជរ​ដ្ឋាភិ​បាលបានបង្ហាញ​ពី​កា​រគាំទ្រលើ​របាយ​ការណ៍​​នេះរួចហើយ ក្នុងនោះមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា៖ ក្រសួងផែនការ និង​ក្រសួង​​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈផ្តល់ធាតុចូលនានាចាប់តាំងពីពេលចាប់ផ្តើមសិក្សាស្រាវជ្រាវ​លើ​ប្រធាន​​បទ​នេះ​មក​ម្លេះ។ ​បន្ទាប់ពីទទួលបានលទ្ធពីការស្រាវជ្រាវនេះ​ ក្រុមសង្គម ស៊ីវិលដែលមាន​ជំនាញ​លើ​វិស័យ​នេះ​បា​ន​រួម​គ្នាបានស្វែងរក​ដំណោះ​ស្រាយ​​ពីភាពចន្លោះ​ប្រហោងនានា​ដែល​បាន​រក​ឃើញ ហើយលើកជា​អនុ​សា​សន៍ដែលគ្រោងផ្ញើរទៅកាន់់់់់់់់់់់រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នា​ពេល​ឆាប់​ៗនេះ៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អ្នកជំនាញ​កសិកម្មណែ​នាំរៀបទុក​ដាក់ពូជ​ស្រូវអោយ​បានសុទ្ធ​ល្អចំនួន​៤ចំណុច​

ភ្នំពេញ៖ នៅពេលរដូវ​ច្រូតកាត់ចូលមកដល់ក្នុងរដូវវស្សា...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [379]


មេដឹកនាំ​​​ក្រុមនិ​ស្សិត​តវ៉ា​នៅ​ប្រទេស​ Venezuela​ ត្រួវ​បាន​គេ​បាញ់​សំលាប់​

ប្រទេស Venezuela៖ កាលពីថ្ងៃអង្គារម្សិលមិញមេដឹកនាំម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


ភ្លុកដំរីទម្ងន់ជាង៦​តោនត្រូវបានអាជ្ញាធរ​ចិនកម្ទេចជាសាធារណៈ ​

ភ្នំពេញ៖ យោងតាមសារព័ត៌មានស៊ិនហួរបស់ចិនបានរាយការណ៍ឱ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [314]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 379 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1116 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864793​ នាក់