សមត្ថកិច្ច កំពុងចុះបង្ក្រាប កន្លែងចែកចាយ ថ្នាំញៀន ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ នៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

     ភ្នំពេញកម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនមកពីក្រសួងមហាផ្ទៃនិងមានការចូលរួមពីកម្លាំង
នគរបាលខណ្ឌទួលគោកដឹកនាំដោយព្រះរាជអាជ្ញារងឯកឆេងហួតតាមរយៈ​ក្រឡាបញ្ជីរបស់ខ្លួន​ លោកហួន
សុផន   អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និង​លោក ពៅ សំហេង  នៅព្រឹកថ្ងៃទី១៣ខែឧសភានេះបានចុះ
ទៅឡោមព័ទ្ធនិងបង្ក្រាបទី​តាំងចែកចាយប្រើប្រាស់ថ្នាំញៀនមួយកន្លែង។

មន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ​​​សហការ​ជាមួយស​មត្ថកិច្ច​​ខណ្ឌទួលគោកបានចុះបង្ក្រាប​​ទីតាំង​ចែក​
ចាយ​​​គ្រឿង​ញៀន​​មួយ​កន្លែង   នៅ​បន្ទប់ជួល​​តាមបណ្តោយ​ផ្លូវ​២៧១   មុខវិទ្យា​ល័យ​ជាស៊ីមសាមគ្គី​ស្ថិតក្នុង
សង្កាត់​បឹងសាឡាងខណ្ឌទួលគោក​ដោយ​ឃាត់ខ្លួន​បានជនសង្ស័យ​៤នាក់  និង​វត្ថុ​តាង​​ថ្នាំញៀន  ​ប្រភេទម៉ា
​ទឹកកក​មួយ​ចំនួន  កាំភ្លើង​ខ្លីម៉ាករ៉ូឡូ២ដើម  គ្រាប់១៨គ្រាប់ ទូរស័ព្ទដៃ​៥គ្រឿងម៉ូតូ​១គ្រឿង ​និង​ឧបករណ៍​ប្រើ
​ប្រាស់​​គ្រឿងញៀន​មួយចំនួនទៀត ។

ជនសង្ស័យ​​ដែលសមត្ថកិច្ច​ឃាត់ខ្លួន​បាន​១-ឈ្មោះ​ចាន់សៀក​ឡុង២-​ឈ្មោះ​ចាន់សៀកជួយ៣-​ឈ្មោះ​សុខជា
និង​៤-​ឈ្មោះ​ម៉ៅវីរៈ ។   បន្ទាប់​ពី​ឆែកឆេរ​ទីកន្លែង​ចែកចាយ​គ្រឿងញៀន​​ខាងលើនេះហើយសមត្ថកិច្ច​​បាន​និង
កំពុង​បន្ត​ឆែកឆេរមួយ​កន្លែង​ទៀត៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​​ក្រសួង​​យុត្តិធម៌​៖​ ​បង្កើត​​ម​ណ្ឌល​​សេវា​​កម្ម​​យុ​ត្តិធម៌​​ឲ្យ​​បាន​​ទូ​ទាំង​​ប្រទេស​​

ភ្នំពេញ៖ ក្រសួងយុត្តិធម៌គ្រោងពង្រីកមណ្ឌលសេវាកម្មយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [528]


កិច្ចប្រជុំចរចាត្រីភាគីលើការតម្លើងប្រាក់ខែជូនកម្មករ លើកទី៩ហើយនៅតែមិនទាន់ត្រូវរ៉ូវគ្នា

ភ្នំពេញ៖កិច្ចប្រជុំចរចាត្រីភាគីស្តីពីការតម្ល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [528]


​លោក ថៃ ​នរៈ​សត្យា​ ៖ វិស័យភាពយន្តខ្មែរ ​រកចំណូល​បានជិត​៧០​លានរៀល​ចូល​ថវិកាជាតិ ​

ភ្នំពេញ ៖ វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ បច្ចុប្បន្នកា...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


គូស្នេហ៍នៅ​ចិននាំគ្នាបញ្ជា​ទិញផ្កាកុលាប​ក្នុងតម្លៃថ្លៃ​នៃថ្ងៃបុណ្យ​ក្តីស្រឡាញ់​

ប៉េកាំង៖ គូស្នេហ៍ដែលបញ្ជាទិញផ្កាសម្រាប់ថ្ងៃបុណ្យនៃ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 171 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2056 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132570​ នាក់