​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ន​ ជម្រុញ​ឲ្យ​មន្រ្តី​របស់​ខ្លួន​បន្ត​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់​ផែន​ការ​បី​ឆ្នាំ​ទៅ​មុខ​លើ​ការ​បង្ក្រាប​គ្រឿង​ញៀន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ បានជម្រុញ​ឲ្យមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន​ជួយ​​បន្ត​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុ​ង​រយៈ​ពេល​៣ឆ្នាំ​ខាង​មុខ​ ។ ​ដោយសារតែ ​បញ្ហា​គ្រឿងញៀន​​នៅប្រទេស​កម្ពុជា ក៏ដូចជា​លើ​ពិភពលោ​កក្តី ត្រូ​វ​គេមើលឃើញ​ថា​ នៅ​តែ​​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ ​។ ​ 

ថ្ងៃទី ៤ ធ្នូ ២០១៣ នេះ អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ​ប្រឆាំង​គ្រឿង​ញៀន​ ​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែនការជាតិ​៣​ឆ្នាំ​ស្តី​ពី «​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​២០១៣​ ដល់​គ្រា​ដែល​ឆ្នាំ​២០​១៥​» ជា​ឆ្នាំ​ដែល​ប្រទេសទាំង​១០​របស់​អាស៊ាន​ប្តេជ្ញា​ឲ្យ​អាស៊ា​ន​គ្មាន​គ្រឿង​ញៀន។​

ថ្លែង​ក្នុងកិច្ច​ប្រជុំ​នោះ លោក​ កៅ ​ខុនដារ៉ា​ អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ ប្រឆាំង​គ្រឿងញៀន​ បានលើកឡើងជាច្រើន​ពី​ចំនុច​សំខាន់ៗ​៥​ចំនុច​ ដែល​ពាក់ព័ន្ធនឹ​ងការកាត់​បន្ថយ​តម្រូវ​ការ​គ្រឿងញៀន ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់, ​ការ​ព្យាបាល​នីតិ​សម្បទា,​ និង​ការ​ធ្វើ​សមាហ​រណកម្ម ,​ការពង្រឹង​ប្រសិទ្ធ​ភាព​អនុវត្ត​ច្បាប់ ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​បង្កើត​វិធាន​កា​រយុទ្ធសាស្ត្រ​ ជា​ប្រព័ន្ធ​និង​បណ្តុះ​សកម្ម​ភាព​សម្រាប់​ឆ្លើយ​តប​នឹង​បញ្ហា​គ្រឿងញៀន​ ការទទួលខុស​ត្រូវ​របស់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ, ​ធនធាន​មធ្យោបាយ ​ថវិកា ​និង​ភាព​ជាម្ចាស់ការ​ជាដើម។ 

លោក កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ផែនការ​នេះ ដើរតួ​ជា​ត្រីវិស័យ សំរាប់​ចង្អុល​​​ទិសដៅ ទៅគ្រប់​ក្រសួង ស្ថាប័ន សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន ទាំង​​​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ស្ថាប័ន​​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​នានា យកទៅអនុវត្ត​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​។

លោក​បាន​អះអាងថា «វា​នឹង​ក្លាយជា​ឯកសារ​គោល​តែមួយគត់​សំរាប់​ការងារ​កាត់បន្ថយ និង​ឈាន​ទៅ​លុបបំបាត់​ទាំងស្រុង​នូវ​ការដាំដុះ ការផលិត ការរក្សា​ទុក ការជួញដូរ ការចែក​ចាយ និង​ការប្រើ​បំពាន​​គ្រឿងញៀន​នៅ​កម្ពុជា ព្រមទាំង​រួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុ​កោណដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ឲ្យ​ទទួលបាន​ជោគជ័យ»​។​

លោក​កៅ ខុន​ដា​រ៉ា បាន​អំពាវនាវ​ផងដែរ ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត អង្គការសហប្រជាជាតិ អង្គ​ការ​ជាតិ និង​អន្តរជាតិ សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា​ដល់​ក្រសួង ស្ថាប័ន អង្គភាព និង​អង្គការ ដែល​ធ្វើការ​លើ​វិស័យ​គ្រឿងញៀន​បន្ថែមទៀត ដើម្បី​រួមគ្នា​អនុវត្ត​ផែនការ​ជាតិ ៣​ឆ្នាំ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ២០១៣-២០១៥ នេះ អោយ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ។​

លោក​ជំទាវ ​អ៊ីវ ​ស្រ៊ី អគ្គ​លេខា​ធិការ​រង​នៃ​អគ្គ​លេខា​ធិការដ្ឋាននៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនបានមានប្រសាសន៍ថា ​ផែនការ​ជាតិ​៣ឆ្នាំ ​នៃការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​នា​ពេល​ខា​ងមុខ​នេះ​ ជា​ឯកសារ​គោល​ និងត្រី​វិស័យ​ចង្អុល​សម្រាប់​កាត់​បន្ថយនិ​ង​ឈាន​ទៅ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ការដាំដុះ ​ការ​ផលិត ​ការរក្សាទុក ​ការជួញដូរ ​ការ​ចែកចាយ​ និង​ការ​ប្រើ​បំពាន​គ្រឿង​ញៀន​នៅ​កម្ពុជា ​។បញ្ហា​ប្រឈម​គឺ​ក្រោយពីគ្រឿង ​ញៀន​ត្រូវ​កែច្នៃ​នៅ​កម្ពុជា​គឺ​យុវជន​បាន​ក្លាយ​ជាមុខ​សញ្ញា​នៃ​ការ ប្រើប្រាស់​ ក្នុងនោះ​មាន​អ្នក​ប៉ះពាល់​ប្រមាណពី​៥​ទៅ៦​ពាន់​នាក់ ​ដែល​ត្រូវ​ការ​ព្យាបាល​ ។ ​កន្លងមក ​អាជ្ញាធរក៏​បាន​ជម្រុញ​ឲ្យ​កម្ពុជា​បង្កើត​ការ​ព្យាបាល​តាម​មណ្ឌល​ចំនួន​១៣ និ​ង​បាន​ទទួល​ការ​ព្យាបាល​ប្រមាណ​២ពាន់​នាក់​នោះ​ហើយ  ។​

  កន្លង​មក​នេះ ​សមត្ថកិច្ច​ បានដាក់ ​ចេញ​នូវ​ការ​អប់រំ​តាម​មូលដ្ឋាន​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ស្រប​តាម​គោល​នយោបាយ ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​គួររម្លឹក​ថា ​ផែន​ការនេះដែរ ​មានគោល​ដៅ​បន្ត​អនុវត្ត​ទិសដៅ​ទាំងឡាយ​ដែល​មិន​ទាន់​បាន ​សម្រេច​​​​​នៅក្នុ​ង​ពេល​អនុវត្តផែ​នការ​ជាតិ​៥​ឆ្នាំ​២០០៦​ដល់​២០១០ ​និង​បន្ត​ដោះ​ស្រាយ​បញ្ហា​ប្រឈម ​នានា​ដូច​មានចែង​ក្នុង​ផែនកា​រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​ជាតិ​បច្ចុប្បន្ន​ កម្ម ​ព្រម​ទាំងរួ​ម​ចំណែក​ក្នុងការ ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវ​សេចក្តី​ថ្លែងការណ៍​របស់​ថ្នាក់ដឹក​នាំ​ អាស៊ាន​ អាស៊ា​នគ្មាន​គ្រឿង​ញៀន​នៅ ​ឆ្នាំ​២០១៥។

បើយោងទៅ​តាម​ផែនការ​ជាតិ​៣ឆ្នាំ​ខាងមុខ​នេះ​បានបង្ហាញឱ្យដឹងដែរថា​  កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំនោម​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ដែល​ទទួល ​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ទាំង​គ្រឿង​ញៀន​ធម្មជាតិ​និង​សំយោគ ​ដែល​ឆ្លងកាត់​មកពី​តំបន់​ត្រីកោណ​មាស​ចូល​មក ក្នុង​ប្រទេស​ និង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​ក្នុង​តំបន់​ ។ក្រៅ​ពីនោះ ​មានក្រុម​ឧក្រិដ្ឋ​ជន​គ្រឿងញៀន​អន្តរជាតិ​បាន​ប៉ុនប៉ងប្រើ​ប្រាស់​កម្ពុជា​ជាក​ន្លែង​សម្រាប់​​ចម្រាញ់​ ផលិត​សារធាតុ​គីមី​ផ្សំគ្រឿងញៀន​ដើម្បី​នាំ​ចេញទៅ​បរទេស​ ។ ​ទោះ​ជា​យ៉ាងណា​ អាជ្ញាធរ​ ក៏​បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ការ​នាំចូល​សារធាតុ​គីមីផ្សំ ​របស់​រោង​ចក្រ​ ចំនួនជាង​ ៨០០​កន្លែង​នៅ​កម្ពុជា ​ជៀសវាង​ការ​បន្លំ​យក​មក​កែច្នៃ​គ្រឿង​ញៀន។

មាត្រា ៣៣ នៃច្បាប់ព្រះរាជណាចក្រកម្ពុជាចែងថា ជនណាប្រព្រឹត្តដោយចេតនាល្មើស​នឹងបទ​ប្បញ្ញត្តិ​នៃច្បាប់នេះ និងបទ​បញ្ជា​ទាក់​ទងនឹងការ ស្នើផ្តល់អោយការដាក់លក់ ការ ចែកចាយ ការធ្វើ​របរ​ជើងសារ ការលក់ ការប្រគល់​ឱ្យ ទោះក្នុងឋានជាអ្វីក៏ដោយ ការផ្ញើការបញ្ជូន ការដឹកជញ្ជូន ការទិញ ការរក្សាទុក រឺការប្រើប្រា​ស់​គ្រឿង​ញៀនដែលបន្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវ​ផ្តន្ទា​ទោសដាក់​ពន្ធនាគារពី១០ឆ្នាំ ដល់២០ឆ្នាំ និង​ផ្តន្ទាទោស ពិន័យ ជាប្រាក់ពី ១០.០០០.០០០៛០០ (ដប់លាន​រៀល​) ដល់ ៥០.០០០.០០០៛០០ (ហាសិប លានរៀល) រឺផ្តន្ទាទោសណាមួយក្នុង​ទោស​ទាំងពីរ​នេះ​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

Outstanding Youth Club ទទួល​បាន​ភាព​ជោគ​ជ័យ
អប់រំ-កីឡា • កាលពី​ : 12 កន្លងទៅ • បើកមើល : [753]

ភ្នំពេញ ៖ ដើម្បីឈានទៅរកភាពជោគជ័យរបស់យុវជនត្រូវមានកត្តាមូលដ្ឋានជាច្រើន តាមរយៈ ការសិក្សា​ស្រាវ​​ជ្រាវ​ និង​អភិវឌ្ឍ​ ធនធានមនុស្ស ក្នុងឆ្នាំកន្លងទៅគេបានមើលឃើញថា នៅប្រទេសកម្ពុជា មាន​និស្សិត​ជាច្រើន​ខ្វះខាតនូវភាពក្លាហាន

... អានបន្ត


យុវជនជប៉ុន-កម្ពុជា សម្ដែង​សិល្បៈ​រួម​គ្នា ផ្លាស់​ប្ដូរ​វប្ប​ធម៌ ពង្រឹង​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ទ្វេ​ភាគី
អប់រំ-កីឡា • កាលពី​ : 12 កន្លងទៅ • បើកមើល : [829]

ភ្នំពេញ៖ យុវជនមកពីប្រទេសជប៉ុន និង​យុវ​ជន​កម្ពុជា បាន​ជួប​ពិ​ភាក្សា​គ្នា​ជា​ការ​​ផ្លាស់​ប្ដូរ​​វប្ប​ធម៌​ និង​ការ​សម្ដែង​សិល្បៈ  ដើម្បី​រួម​ចំ​ណែកលើក​កម្ពស់​ដល់​ការ​ផ្លាស់​ប្ដូរ​បទ​ពិ​សោធន៍ និង​ចំណេះ​​ដឹង​​​ទាក់​​ទង​​នឹង​ការ​ចូល​រួម​បង្ហាញ​សកម្ម​ភាព​សិល្បៈ​ វប្ប​ធម៌​របស់​យុវ​ជន  សម្រាប់​ជួយ​ពង្រឹង​នូវ​ទំនាក់​​ទំនង​​ការ​ទូត​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​​ ឲ្យ​កាន់​តែ​រឹង​មាំ

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
អប់រំ-កីឡា • កាលពី​ : 12 កន្លងទៅ • បើកមើល : [761]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
អប់រំ-កីឡា • កាលពី​ : 12 កន្លងទៅ • បើកមើល : [733]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


ការបោះជំរំ យុវជន ជាសកល នារដូវក្តៅ លើកទី៣ ឆ្នាំ២០១២ នៅខេត្តសៀមរាប
អប់រំ-កីឡា • កាលពី​ : 12 កន្លងទៅ • បើកមើល : [944]

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរក​តំណាង​ចែកចាយលក់​ឆ្នើម​ របស់ខ្លួន និងបាន​ប្រកាស​ពី​សមាស​ធាតុអ្នក​ឈ្នះ ព្រមជាមួយ​នឹង​រង្វាន់​ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។​

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភាព​គ្មាន​ការ​ងារ​ធ្វើ​ធ្លាក់​ចុះ​រហូត​ដល់​៧.៧​ភាគ​រយ

ឡុនដុន​៖​មន្ត្រីខាងទិន្នន័យ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [444]


អំពើ​ហិង្សា​ចំនួន​ ២ថ្ងៃ​នៅអាព្រិក​កណ្តាល​ឆក់យក​ជីវិត​មនុស្ស​ជាង​ ៣០០នាក់​

អាព្រិកកណ្តាល៖ យោងតាមអង្គការកាកបាតក្រហមប្រចាំប្រទេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [399]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 127 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 499 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039766​ នាក់