ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ចក្រភពអង់គ្លេស៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ វេលាម៉ោង៦និង០០នាទី ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមាន
ទីតាំងនៅលើកោះ Tenerife។ ក្រុមអ្នកជួយសង្រ្គោះបន្ទាន់បានមានប្រសាសន៍ថា នៅពេលកើត ហេតុគឺមានមនុស្សចំនួន ៥នាក់ស្ថិតនៅក្នុងសោកនាដកម្មនៃការលង់ទឹកខាងលើនេះដែលនៅ
ក្នុងនោះរួមមាន ស្រ្តីចំនួន ៣នាក់និងកូនក្មេងចំនួន ២នាក់។ ក្រុមអ្នកជួយសង្រ្គោះបន្ទាន់បាន
មានប្រសាសន៍បន្តទៀតថា ស្រ្តី ២នាក់ដែលបានបាត់បង់ក្នុងសោកនាដកម្មខាងលើនេះគឺមាន
អាយុ ៤៣ឆ្នាំនិង ៤០ឆ្នាំ ចំណែកឯស្រ្តីម្នាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យគឺ
មានអាយុ ៣៨ឆ្នាំ រីឯកូនក្មេង ២នាក់ផ្សេងទៀតគឺមានអាយុ ១០ឆ្នាំនិង១៤ឆ្នាំ។ សូមបញ្ជាក់
ផងដែរថា សោកនាដកម្មខាងលើនេះគឺស្ថិតនៅក្បែរសណ្ឋាគារផ្កាយប្រាំ Playa Paraiso ។
យោងតាមអ្នកគ្រប់គ្រងទូទៅប្រចាំរមណីយដ្ឋាន Holiday បានឲ្យដឹងថា កាលពីឆ្នាំមុន ភ្ញៀវ
ទេសចរណ៍ជនជាតិអង់គ្លេសប្រហែល ១​លានគឺបានមកទស្សនាកោះ Tenerife។ ដោយ៖ តុលា


 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1453]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1343]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1152]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ជន​​ដៃដល់​មួយក្រុម​ចាប់ជំរិត​មនុស្ស​ ២នាក់​នៅក្នុង​រមណីយ​ដ្ឋាន ​Holiday ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1069]

ប្រទេសម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចតណ៍ជនជាតិចិនម្នាក់និងជនជាតិហ្វីលីពីនម្នាក់គឺត្រួវ បានជនដៃដល់ ៦ ចាប់ជំរិតនៅក្នុងរមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Borneo... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​អង្គការ​សេដាក​ នឹង​ចុះហត្ថលេខា​លើការ​ផលិត​ និង​នាំចេញ​អង្ករសរីរាង្គ​ទៅ​កាន់តែ​ ផ្សារ​អន្តរជាតិ​

ភ្នំពេញ៖ អង្គការ​អភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​កម្ពុជា ...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [849]


យុវជនផ្តល់ឈាមកើន​ឡើង​ប្រមាណ​៧៤​ភាគរយ

អំណោយឈាមដោយស្មគ្រ័ចិត្ត ដែលផ្តល់ដោយយុវជនកម្ពុជាត្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [393]


គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ

គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [405]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 108 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 393 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230492​ នាក់