បន្ទូលសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ក្នុង​យុទ្ធ​នា​ការ​ថ្មីៗ​នេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ នៅក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រពីម្ចាស់ឆ្នោត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍
មកនេះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានលើក ឡើង
នូវ​សារ​សំខាន់ៗ​មួយចំនួនដើម្បីផ្ទួកយកការគាំទ្រពីប្រជាពលរដ្ឋនៅតាមរាជធានី\ខេត្ត ទូទាំងប្រទេស។
បន្ទូលនេះក៏ត្រូវសមាជិក សមាជិកការ និងឃោសនិកយកទៅចាក់ផ្សាយតាមក្បួនឃោសនា នៅទូទាំង​
ប្រទេស។

សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានលើក ឡើងថា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាង​
មុខ​នេះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូ​ន​ជនរួម​ជាតិ​ទាំងអស់​ នឹងត្រូវធ្វើសេចក្តីសម្រេចចិត្ត​មួយជា​ប្រវត្តិ​
សាស្រ្ត ក្នុងនាមជាពលរដ្ឋ ដែលជាអ្នក​ស្នេហាប្រទេសជាតិ និងជាម្ចាស់ទឹកដី ដែលមានសិទ្ធសេរីភាព​ពេញ​
លេញ​ក្នុងការ​ជ្រើស​រើស​អ្នកតំណាងរាស្រ្តរបស់ខ្លួន ដើម្បីដឹកនាំប្រទេសឆ្ពោះទៅកាន់នីតិរដ្ឋ​ និងសុខសន្តិ​
ភាព។

ថ្វីត្បិតតែ ការជ្រើសរើសអ្នកតំណាងរាស្រ្តប្រព្រឹត្តទៅរៀងរាល់ប្រាំឆ្នាំម្តង តែផល​ប៉ះពាល់​នៃសេចក្តី​សម្រេច​
ចិត្តនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង និងយូរអង្វែង ទៅលើ​វាសនាអនាគត​ប្រទេស​ជាតិ និងជន​រួមជាតិយើង​
ទាំងអស់គ្នា។

អាស្រ័យហេតុនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងទៅកាន់ព្រះសង្ឃគ្រប់ ព្រះអង្គតាមទីអារាម នានាក្នុង​ព្រះរា​ជា​
ណាចក្រកម្ពុជាទាំងមូល ។ ក្នុងឋានៈជាពុទ្ធសាសនិកជនដ៏មោះមុតមួយរូប តាមព្រះគំរូពីព្រះបិតាខ្ញុំ ខ្ញុំព្រះ​
ករុណាពិតជាចង់ ឃើញឲ្យមានការបែងចែកពីគ្នាក្នុង ការគ្រប់គ្រងផ្នែក អាណាចក្រនិងផ្នែកពុទ្ធចក្រ។ ខ្ញុំ​
ព្រះករុណាពិតជាចង់ឃើញព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គរស់នៅ ដោយស្ងប់ក្នុងទីអារាម បម្រើព្រះពុទ្ធសាសនា
គ្មានការរំខានផ្លូវកាយ ឬផ្លូវចិត្ត បានទទួលការគោរព ស្រឡាញ់ពីគ្រប់ពុទ្ធសាសនិកជន ។ ខ្ញុំព្រះករុណា ពិត​
ជាចង់ឮសូរសព្ទព្រះធម៌បន្លឺឡើងយ៉ាងរងំ ក្នុងទីអារាម នៅក្នុងបរិយាកាស ប្រកបដោយសន្តិភាព​ដូចដែល​
មានក្នុងវគ្គទី៣ នៃបទនគររាជរបស់យើង ។ ជាចុងក្រោយ ខ្ញុំព្រះករុណាពិតជាចង់ឃើញព្រះពុទ្ធ សាសនា រឹតតែ បានរីកចម្រើន ។

ចំពោះលោកគ្រូ អ្នកគ្រូ ជាទីស្រឡាញ់ គឺលោកគ្រូ អ្នកគ្រូនេះហើយ ដែលបានបង្ហាត់ បង្រៀនកុលបុត្រខ្មែរ
ទុកដូចជាកូនរបស់ខ្លួន ឲ្យក្លាយទៅជាទំពាំងស្នងឫស្សី ។ គឺលោកគ្រូ អ្នកគ្រូ នេះហើយដែល​ជាវិចិត្រករ​
ធ្វើឲ្យសង្គមខ្មែរ ចេញពីភាពងងឹតមកភាពមានពន្លឺ គឺប្រែក្លាយសង្គម អវិជ្ជា មកជាសង្គមចេះដឹង ស្គាល់វប្បធម៌
អារិយធម៌ មិនភ្លេចអត្តសញ្ញាណ កំណើតរបស់ពួកគេទាំងអស់គ្នា ។ លោកគ្រូ អ្នកគ្រូ ពិតជាពុំចង់បានអ្វី​ក្រៅពី​
ជីវភាពផ្ទាល់ និងគ្រួសារ បានសមរម្យ និង ថ្លៃថ្នូរឡើយ ។

ខ្ញុំសូមថ្លែងទៅកាន់មន្រ្តីរាជការស៊ីវិលដ៏ទែទៀត​ មន្រ្តីយោធា មន្រ្តីនគរបាល អស់លោក លោកស្រីទាំងអស់
សុទ្ធតែបានខិតខំបំពេញតួនាទីរបស់ខ្លួនដោយសេចក្តីស្មោះត្រង់ ធ្វើឲ្យប្រទេសជាតិមានវឌ្ឍនភាពរីកចម្រើន
ក្នុងពេលខ្លះបានទាំងយកអាយុជីវិតមកប្តូរ ដើម្បីបុព្វហេតុ ការពារទឹក ដីមាតុភូមិជាទីស្នេហានៃយើង ។
ពលីកម្មរបស់បងប្អូន ពិតជាមានទំហំធំធេង ក្នុងការធ្វើឲ្យ ប្រជារាស្រ្តទាំងអស់ បានរស់ក្នុងសុវត្ថិភាពសង្គម
និងសុខសន្តិភាព ។ ខ្ញុំដឹងថាបងប្អូន ពិតជាចង់បាន ដូចលោកគ្រូ អ្នកគ្រូដែរ នូវជីវភាពរបស់ខ្លួន និងគ្រួសារ​
បានសមរម្យ និងថ្លៃថ្នូរ ។

ខ្ញុំសូមថ្លែងទៅកាន់យុវជន យុវនារី ដែលជាសរសរទ្រូងនៃសង្គម កម្ពុជា ។ ទាំងក្មួយៗដែល ចេញពីត្រកូល​
អ្នកមានធនធាន ទាំងក្មួយៗ ចេញពីត្រកូលអ្នកក្រីក្រ សុទ្ធតែមានបំណងប្រាថា្ន តែ មួយគត់ គឺលទ្ធភាពបន្ត​
ការសិក្សាជាន់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន ។ រីឯក្មួយៗ ដែលបាន បញ្ចប់ការសិក្សា សុទ្ធសឹងតែចង់​
បានមុខរបរប្រកបវិជ្ជាជីវៈ ក្នុងសង្គមយុត្តិធម៌ គ្មានការរើសអើង បក្ខពួកនិយម ។

ខ្ញុំសូមថ្លែងទៅកាន់អតីតយុទ្ធជន និងយុទ្ធជនពិការ ។ ខ្ញុំដឹងយ៉ាងច្បាស់ថា គឺបងប្អូននេះ ហើយ ដែលបាន​
ចូលរួមសកម្មក្នុងសមរភូមិ ដើម្បីការពារទឹកដី និងប្រជាពលរដ្ឋខ្មែរ ។ បងប្អូនពិត ជាចង់ឃើញការយកចិត្ត​
ទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីជាការសម្តែងកត្តញ្ញូតាធម៌ឆ្លើយតប ចំពោះពលីកម្មរបស់បងប្អូន ។

ខ្ញុំសូមថ្លែងទៅកាន់កម្មករ កម្មការិនី ។ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបានរួម ចំណែកក្នុងការធ្វើ​
ច្បាប់វិនិយោគតាំងពីឆ្នាំ១៩៩៤ពិតជាមានបំណងជាក់លាក់ ក្នុងការបង្កើតការងារ សម្រាប់បងប្អូន ដើម្បី​
បានប្រាក់កម្រៃសម្រួលជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ។ ក្នុងឋានៈខ្ញុំជាប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ពិត​
ជាចង់ឃើញជីវភាពបងប្អូន បានធូរ​ស្រាលជាលំដាប់ ។

ជាចុងក្រោយ ដោយខ្ញុំជាស្រ្តីម្នាក់ ខ្ញុំសូមថ្លែងទៅកាន់ស្រ្តីខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ស្រ្តីជានិមិត្តរូប
និងជាគំរូនៃសេចក្តីក្លាហាន បានខឹតខំពុំពារដោយអង់អាចជាទីបំផុត ឆ្លងកាត់ការ ឈឺចាប់ខ្លោចផ្សារ ដើម្បី​
ការពារនូវអ្វីដែលខ្លួនស្រឡាញ់ ។ នៅសម័យខ្មែរក្រហម បងប្អូនមានការភ័យរន្ធត់ញាប់ញ័រ ព្រួយបារម្ភ​ពី​ការ​
បាត់បង់សមាជិកគ្រួសារ ពីការអត់ឃ្លាន តែបងប្អូននៅតែមាន ជំហររឹងប៉ឹង ។ នៅពេលនេះ ខ្ញុំមើលឃើញ​នូវ​
អ្វីដែលស្រ្តីចង់បាន ហើយដែលខ្លួនខ្ញុំផ្ទាល់ជាស្រ្តី ចង់បានដូចគ្នាដែរនោះ គឺការគោរពសិទ្ធិសេរីភាពរបស់ស្រ្តី
និងសុភមង្គលក្នុងគ្រួសារ ដ៏សែន មនោរម្យ នៃយើង ។ តទៅអនាគតយើង ចង់បានសេចក្តីសុខក្នុង​គ្រួសារ​លើ​
សពីអតីតកាល ។

សម្តេចប្រធានបានបញ្ជាក់ថា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់ មេត្តា​
ថ្លឹងថ្លែងឱ្យបានហ្មត់ចត់អស់ពីដួងចិត្តនូវផលប៉ះពាល់​ ដែលអាចកើត​មាន​ឡើង​នៅពេលណាដែលអំណាចរដ្ឋ
ធ្លាក់ទៅក្នុងកណ្តាប់ដៃនៃគណបក្សណាមួយដែលប្រកាន់នូវ ឥរិយាបទនយោបាយជ្រុលនិយម ដែលមិនមែន​
ជាប្រយោជន៏ពិតប្រាកដនែជាតិមាតុភូមិ និងព្រះ ថេរានុត្ថេរៈ និងបងប្អូនជនរួមជាតិយើង ។ នៅពេលនោះ
ប្រទេសយើងត្រូវការឱ្យមានកម្លាំង​កណ្តាល​មួយ​ដែលជា​កម្លាំងអព្យាក្រិតសម្រាប់ពង្រឹងតុល្យភាពក្នុងសង្គម
គឺការបង្រួបបង្រួមផ្សះផ្សា​ជាតិ ដើម្បីឧត្តមប្រយោជន៏តែមួយប៉ុណ្ណោះសម្រាប់ជាតិ និងប្រជាពលរដ្ឋ ។

សម្តេច ព្រះអនុជ បានរំលឹកថា បងប្អូនជនរួមជាតិមេត្តាជ្រាបថា បន្ទាប់ពីកម្ពុជាយើង បានរំដោះផុតពី​សង្គ្រាម​
រុំារៃអស់រយៈពេលជាងពីរទសវត្សរ៍​កន្លងមក​ យើងទាំងអស់គ្នាក៏បានទទួលនូវសុខសន្តិភាព ។ នេះជាលទ្ធ​
ផលជាក់ស្តែង ទុកជាកេរ្តិ៍ដំណែល​ជូនកូនចៅជំនាន់ក្រោយ និងជាលទ្ធផលនៃការ​ប្រឹងប្រែងព្យាយាម​យ៉ាង​
អង់អាចក្លាហាន ម៉ឺងម៉ាត់​ របស់​សម្តេចឪ សម្តេចតា សម្តេចតាទួត ដែលជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតា​
ស្ថាបនិកនៃរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិ និងសហប្រតិបត្តិ គឺ​ ហ្វ៊ុនស៊ិនប៉ិច ៕

ដោយៈ ស-ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធសភា​លើកឡើងថា​ បញ្ហាគ្រឿង​ស្រវឹង​ជាបន្ទុកដ៏ធ្ងន់ធ្ងរបស់រដ្ឋ​

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា និងអង្គកាសង្គម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


បន្ទុះ​គ្រាប់បែក​នៅអេ​​ហ្ស៊ីប​ស្លាប់ ១៤នាក់​ របួសជាង ​១០០នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសរបស់អេហ្ស៊ីបបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [296]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 511 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1433 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865110​ នាក់