ភ្នំពេញ៖ រាត្រីសប្បុធម៌របស់សមាគមអតីតនិស្សិតបរទេសកាលពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៣ នៅវិទ្យាស្ថានជាតិអប់រំ រៃអង្គា សប្រាក់បាន២ម៉ឺនដុល្លារសម្រាប់យកទៅជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានប្រជាពលរដ្ឋរងគ្រោះសរុប៣០០គ្រួសារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ៕
យោងតាមសារអេឡិចត្រូនិចដែលគេហទំព័រយល់ដឹងទទួលបាននៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៣នេះ បានអោយដឹងថា ថវិកា សរុបទទួលបានព្រឹកនេះ មានចំនួន២ម៉ឺនដុល្លារ ដោយទទួលបានពីសប្បុរសជនជា២ពាន់នាក់។លោក ស៊ាង សុបញ្ញាប្រធាន សមាគមនអតីតនិស្សិតមកពីប្រទេសអូស្ត្រាលីថ្លែងថា គោលបំណងដែលអតីតនិស្សិតធ្វើរាត្រីសប្បុរសធម៌នេះដើម្បីយកថវិកាទៅ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ព្រោះថាទឹកជំនន់បានធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចំាថ្ងៃ មិនត្រឹមតែប៉ះពាល់ ទេពួកគាត់អាចប្រឈមនឹងជម្ងឺឆ្លងផ្សេងៗ។
លោកបញ្ជាក់ថា ថវិកាដែលបានមកពីសកម្មភាពរាត្រីសប្បុរសធម៌នឹងធ្វើសកម្មភាពបី ទី១‑ទិញគ្រឿងឧបភោគបរិភោគ និង សម្ភារៈចំាបាច់មួយចំនូនសម្រាប់ជួយក្នុងគ្រាអាសន្ន ។ទី២‑សហការជាមួយអ្នកជំនាញសុខាភិបាលស្ម័គ្រចិត្តដើម្បីចុះជួយណែនំា ពីការអនាម័យនិងបង្កាការជម្ងឺ និងទី៣‑ទិញជាគ្រាប់ពូជ ឬពូជសត្វចញ្ចឹមដើម្បីឲ្យពូកគាតស្តារចំណូល ជីវភាពគ្រួសារឡើងវិញ។
គ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៣បានសម្លាប់ប្រជាពលរដ្ឋចំនួន១៦៨នាក់ ក្នុងនោះមានកុមារ៧០នាក់ និងធ្វើឲ្យខូខាត់ហេដ្ឋរចនា សម្ព័ន្ធ ផលដំណាំ សត្វពា ហនៈ ប្រជាកសិករយ៉ាងធ្ងន់ធ្ងរ គ្រោះមហន្តរាយនេះបានធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ចូលក្នុង ភាពក្រក្រី កាន់តែខ្លាំងឡើង ។
សូមបញ្ជាក់ថាពិធីរាត្រីសប្បុរសធម៌រៃអង្គាសថវិការរបស់សមាគមនអតីតនិស្សិតបរទេសមកពីប្រទេសអូស្រ្តាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក និងក្រុមនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសអូស្ត្រាលីនេះ មានការចូលរូមពីភ្ញៀវជាតិ អន្តរជាតិ តំណាង ស្ថានទូតមួយចំនួនប្រចំាកម្ពុជា និងមន្ត្រីស្ថាប័នរដ្ឋសរុប ប្រមាណជា៥០០នាក់៕ ដោយ ៖ រតនា