សហជីពកម្មករ​ពិភពលោក​និងអ្នកបញ្ជា​ទិញសុំជួប​នាយករដ្ឋម​ន្ត្រីនៅដើមខែកុម្ភៈ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

      ភ្នំពេញ៖ សហជីព​កម្មករ​ជាង​២០​​នៅលើ​ពិភពលោក និង​អ្នកបញ្ជា​ទិញ​ផលិតផល​រោងចក្រ​កាត់​ដេរ​ពីប្រទេស​កម្ពុជា​បានចេញ​លិខិត​មួយលើការស្នើសុំ​ជួប​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​អំឡុង​ពេល​នៃ​សប្តាហ៏​ទី​១ ​នៃ​ខែ​កុម្ភៈ​។

​      ជាកា​ស្នើរ​សុំ​ដើម្បី​ជំរាបសួរ និង​គាំទ្រ​ចំពោះ​សំណើ​របស់​អង្គការសហប្រជាជាតិ​ដែល​ស្នើ​សុំឲ្យ​ រាជ​រដ្ឋាភិបាល​កម្ពុជា​បើក​ការស៊ើបអង្កេត​មួយ​ជា​បន្ទាន់​ដោយ​ហ្មត់ចត់​​ ចំពោះ​ការប៉ះទង្គិច ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​ ៤​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ព្រឹត្តិ​ការណ៏​ប៉ះទង្គិច​គ្នា​មួយ​ រវាង​សមត្ថកិច្ច និង​ក្រុម​កម្មករ​នៅ​លើ​ផ្លូវវេង​ស្រេង កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​មករា​។​

​      ប្រភព័ត៌មានអ្នកសារព័ត៌មានយើងទទួលបានឱ្យដឹងទៀតថ លិខិតដ​ដែល​បាន​ចុះហត្ថលេខា​ដោយ​​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល​ជាង​២០​នៅលើ​ពិភព​លោក​កាលពី​ថ្ងៃ​ទី​១៧​​​ ខែ​មករា​បាន​បញ្ជាក់​ថា​អ្នក​បញ្ជា​ទិញ និង​សហជីព​​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​សំណើ​រ​បស់​អង្គការសហប្រជាជាតិ​ដែល​ ស្នើ​សុំឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើប​អង្កេត​​​មួយ​ជា​បន្ទាន់​ដោយ​ហ្មត់ចត់​ចំពោះ​ការប៉ះទង្គិច​ដែលបណ្តាលឲ្យ​មនុស្ស​៥​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​។​

​      នៅក្នុង​លិខិត​របស់​សហជីព​ជាង​២០ និង​ក្រុម​អ្នក​បញ្ជា​ទិញ​បាន​បន្តថា ការស៊ើបអង្កេត​របស់​រដ្ឋា​ភិបាល​​នេះ​គួរតែ​ធានាឲ្យបាន​នូវ​ការទទួល​ខុស​ ត្រូ​វ​​យ៉ាង​ពេញលេញ ចំពោះ​សមាជិក​ណា​មួយ​នៃ​កម្លាំង​សន្តិសុខ​។​

      បញ្ជាក់​ថា អ្នក​បញ្ជា​ទិញ និង​សហជីព​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​ជាមួយ​និយោជក និង​សហជីព​នៅ​កម្ពុជា ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​ប្រាក់​ឈ្នួល​កម្មករ​នៅ​កម្ពុជា​ នេះ ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ការពិភាក្សា​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​ និង​ទៀង​ទាត់​​រវាង​កម្មករ​ និយោជក និង​រដ្ឋាភិបាល​

      គួររំលឹកដែរថា      សូមរំលឹកថា នៅចុងឆ្នាំ២០១៣ ប្រាក់ខែកម្មករបាន​ដំឡើងពី៨០​ដល់៩៥​ដុល្លារ​​ហើយបន្ទាប់​មក​​រាជរដ្ឋាភិ​បាលកម្ពុជា បានសម្រេចបន្ថែមដល់១០០ដុល្លារ​។ជាមួយគ្នានេះ​ប្រាក់​ខែ​កម្មករ គ្រោងឡើង​១០ដុល្លារ​ជារៀងរាល់ឆ្នាំ ដើម្បីឲ្យដល់ឆ្នាំ២០១៨ ប្រាក់ខែកម្មករ នឹងឡើង ដល់​១៦០ដុល្លារ។

      ជាការឆ្លើយតបទៅនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានជ្រៃធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែល​​មានព្រំប្រទល់​កម្ពុជា-វៀតណាម នៅថ្ងៃទី១៤ ខែមករាម្សិលមិញថា ការទាមទារឡើង​ប្រាក់ខែកម្ម​ករដល់ ១៦០ ដុល្លារ មិនអាច​ទៅរួចទេ។

      ពាក់ព័ន្ធនឹងការតម្លើងប្រាក់ខែកម្មករ ត្រូវធ្វើទៅតាមលទ្ធភាព ហើយកម្ពុជាបើធៀបនឹងឥណ្ឌា បង់​ក្លា​ដេ​ស ឡាវ និងមីយ៉ានម៉ា គឺប្រាក់ខែកម្មករកម្ពុជាឡើងខ្ពស់ជាង។ សូម្បីតែនៅវៀតណាម កម្មករ​រោង​​ចក្រមានប្រាក់ខែជា​មធ្យម​តែជាង ២ លានដុង ដែលប្រមាណជាង ១០០ដុល្លារអាមេរិក​ប៉ុណ្ណោះ​៕ 

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [973]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [765]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1053]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [968]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​នឹងបំពេញ​ទស្សនកិច្ច​នៅប្រទេសបេឡារូស ​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


សេដាកផ្តល់គំនិតបន្ថែមទាក់ទងរ​បៀប​ស្ទូង និង​ថែ​ទាំ​ស្រូវ​ឱ្យ​បាន​ផល​ច្រើន

ភ្នំពេញ​ ៖ នៅក្នុងរដូវដកស្ទូងនេះជាដំណាក់កាលស...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


ដើរគេចពីសមត្ថ​កិច្ច​ឡើង​ភ្នំ​ជាន់​មីន​ស្លាប់​

ឧត្តរមានជ័យៈ ថ្ងៃទី ​២៨​ ខែ​ កញ្ញា​ ឆ្នាំ ​២...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


​ប​រិមាណផលត្រី​ទាំងទឹកសាប ​នឹង​ទឹកប្រៃក្នុង​ឆ្នាំ២០១៣​ទទួលបាន​ជាង៦​រយពាន់តោន​លើសឆ្នាំ​មុន​១៥%​

ភ្នំពេញ៖ នៅឆ្នាំ២០១៣ ផុតទៅនេះ កម្ពុជាទទួលបានបរិមាណ...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [559]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 12 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 18 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 599 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756801​ នាក់