ក្រុមគ្រូពេទ្យកម្ពុជា​បង្ហាញពី​មគ្គុទេស​ថ្មីៗ​សម្រាប់​ព្យាបាល​ជំងឺលើស​ឈាម​និងទឹក​នោម​ផ្អែម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ មានការជួបជុំគ្នាមួយពីសំណាក់ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបង្ហាញនូវរបប​គំហើញ ឬ មគ្គុទេស​ថ្មីៗ ដែលពួកគាត់បានសិក្សាស្រាវជ្រាវ ក៏ដូចជាបទពិសោធន៍​ដែលពួកគាត់មាន មកចែករំលែកឲ្យគ្នាទៅវិញទៅមក សម្រាប់ជាទុនក្នុងការព្យាបាលជំងឺ​លើសឈាម និងជំងឺទឹកនោម​ផ្អែម​ឲ្យកាន់តែមានប្រសិទ្ធិភាព ។

លោក សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យ​ដឹងកាលពីថ្ងៃទី០២​វិច្ឆិកា​កន្លងទៅនេះ​ថា ជំងឺលើសឈាមជាឃាតករលាក់មុខ ដែល​បាន​សម្លាប់​មនុស្សរាប់ម៉ឺននាក់ក្នុង១ថ្ងៃនៅ​លើ​ពិភព​លោក ។​ ដោយឡែកនៅក្នុងប្រទេស​កម្ពុជាជំងឺលើសឈាម បានសម្លាប់មនុស្ស១ពាន់នាក់ ស្មើនិង១២,៣​ភាគ​រយ​​ក្នុងមួយថ្ងៃ ក្នុងនោះអ្នករស់នៅទីក្រុង​មាន​ចំនួន១៦,៩ភាគរយ និងអ្នករស់នៅជនបទមានចំនួន​១០ភាគ​រយ។

ទាក់ទិននិងហានិភ័យខ្ពស់នៃជំងឺលើសឈាម លោក វេជ្ជបណ្ឌិត សុខ ជួ បានបង្ហាញផ្លូវ​ដ៏ល្អ​​សម្រាប់ប្រជាពល​រដ្ឋ​គ្រប់​រូបត្រូវតែទៅជួបលោកគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ តាំងតែពីមិនទាន់មានរោគសញ្ញា មានន័យថា ទៅ​ឆែក​មុនកុំចាំដល់ឈឺបានទៅពិនិត្យនោះ ពិសេសមនុស្សស្រីលើសពីអាយុ៥០ឆ្នាំ និងមនុស្ស​ប្រុសលើសពីអាយុ​៤៥​ឆ្នាំ​ឡើងទៅ​ត្រូវ​ទៅជួប​លោកគ្រូ​ពេទ្យដើម្បីឆែករោគក្នុងខ្លួន។ ជាមួយគ្នានេះលោកសុំឲ្យពលរដ្ឋទាំងអស់ប្តូរ ទំលាប់​ពី​ទិញថ្នាំនៅតាមហ្វាម៉េស៊ី (ឱសថស្ថាន) មកទទួលទាននៅពេលយើងឈឺ យើង​ត្រលប់​ទៅធ្វើដូចប្រជាជនជឿន​លឿន​នៅ​លើពិភពលោកគឺជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគ​វិនិច្ឆ័យមុននិងប្រើប្រាស់ថ្នាំពេទ្យ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺលើសឈាមគ្មានរោគសញ្ញានិងមូលហេតុពិតប្រាកដទេ គឺមានតែកត្តាគ្រោះថ្នាក់​ដែល​បណ្តាលមកពីការជក់បារី អាយុច្រើន ទឹកនោមផ្អែម ការធាត់ ពេក និងការនៅស្រណុកខ្លាំងពេក វាអាច​បណ្តាល​​ឲ្យស្ទះសសៃឈាមខួរក្បាល គាំងបេះដូង ស្លាប់មួយចំហៀងខ្លួន ឬខូចតម្រងនោមជាដើម ។បើទោះជាមាន​ហានិភ័យខ្ពស់នៃជំងឺលើសឈាមយ៉ាងនេះក៏ដោយ លោកវេជ្ជបណ្ឌិតបាន​បង្ហាញពីវិធីដែលអាចជួយកាត់​បន្ថយ​​បាន​ខ្លះ គឺប្រជាពលរដ្ឋត្រូវកាត់បន្ថយការទទួលទានប្រៃ ហើយត្រូវបរិភោគមុខម្ហូបបែបខ្មែរយើងមានបន្លែច្រើន ជា​មួយ​ត្រី កុំឲ្យឡើងទំងន់ខ្លាំងពេក កុំផឹកស្រាច្រើន កុំជក់បារី ពិសេសគឺត្រូវហាត់ប្រាណជាប្រចាំ។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក​បានបង្ហាញថា នៅ​ក្នុងចំណោមប្រជាជន​កម្ពុជា​​១០០ពាន់នាក់ មានប្រជាជន១២៨នាក់បានស្លាប់ដោយសារ​ជំងឺ​ស្ទះសរសៃបេះដូង ជារៀងរាល់ឆ្នាំ ដែលជាតួ​រ​លេខ​មួយដ៏ខ្ពស់ជាងគេក្នុងតំបន់ និងគួរឲ្យព្រួយ​បារម្យ ។ ចំពោះជំងឺលើសឈាមវិញ បើតាមតួរ​លេខដែលបង្ហាញ​ដោយ​ក្រសួងសុខាភិបាល បានបង្ហាញថា មានប្រហែលជាជិត១២ភាគរយនៃប្រជាជន​កម្ពុជាបានស្លាប់​ដោយជំងឺ​លើស​​ឈាម ហើយនៅតំបន់ខ្លះមានរហូតដល់២៥ភាគរយឯណ្ណោះ៕ ដោយ៖ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ផ្សព្វផ្សាយការ​លើក​កម្ពស់​សហគមន៍​​កុមារមេត្រី​ ​និងការអភិវឌ្ឍ​​ប្រព័ន្ធការពារ​កុមារ ​នៅកម្ពុជា​​

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ ដើម្បីកុមារ សហការជាមួយ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


ប្លុកបុរីកីឡាជាកន្លែងប្រជុំបក្សន​យោបាយ​ឃោសនា បង្ហាញ​ពីតម្លាភាព និង​ប្រជាធិបតេយ្យ​នៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងគ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [359]


កម្ពុជា និងសហភាពអ៊ឺរុប បានរួមគ្នាប្រឆាំងការជួញដូរសម្ភារៈ នុយក្លេរអ៊ែរខុសច្បាប់ និងវិទ្យុសកម្ម

ភ្នំពេញ៖សហភាពអឺរ៉ុប និងកម្ពុជា បានរួមគ្នាប្រយុទ្ធប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [416]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 526 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1803 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865480​ នាក់