មន្ទីរពេទ្យក្វាងចូវទំនើបផ្តល់​បទពិសោធន៍ទាក់ទង​ការព្យាបាលជំងឺ​មហារីកដល់គ្រូពេទ្យកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ អ្នកឯកទេសមកពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា​ថ្មីៗ​ទាក់ទងនិងការព្យាបាលជម្ងឺមហារីកដល់គ្រូពេទ្យកម្ពុជា និងសិក្ខាកាមផ្សេងមួយចំនួន​ទៀតឲ្យយល់កាន់តែ​ច្បាស់​ពីរ​បៀប ព្យាបាលជម្ងឺប្រភេទនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក ចាង ឆឹង តំណាងមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក បានថ្លែងក្នុងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាព្យាបាល ជម្ងឺមហារីកនៅថ្ងៃសៅរ៍កន្លង​ទៅនេះថា ការជួបជុំប្រឹក្សាគ្នានេះធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍ ក៏ដូចជា​បច្ចេក​វិទ្យាថ្មីៗទំនើបមួយចំនួនពីអ្នកឯកទេសមកពីប្រទេសចិន ក្នុងការព្យាបាលជម្ងឺមហារីកដល់គ្រូពេទ្យកម្ពុជា។

រដ្ឋ​លេខា​​ធិការ​​​ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត តែ គុយស៊ាង មានប្រសាសន៍ថា ការជួបជុំគ្នាផ្លាស់ប្តូរគំនិត​យោបល់​ពីអ្នកឯកទេសគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យដែល​បំរើការ​ក្នុង​វិស័យសាធារណៈ ក៏ដូចជាវិស័យឯកជនបានទទួលនូវបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ឲ្យគ្នាទៅវិញទៅមក និង​ស្វែងយល់អំពីបញ្ហាប្រឈមនៃជម្ងឺមហារីកដែលកើតមានកន្លងមក។ លោករដ្ឋលេខាធិការបន្តថា តាមការសិក្សា​បង្ហាញ​ថាជម្ងឺមហារីកជាជម្ងឺទី៣ដែលមានកំណើន ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីជំងឺទឹកនោមផ្អែម និង​លើសឈាម ដែលត្រូវយកចិត្តទុកឲ្យបានខ្លាំងក្លាក្នុងការបង្កានិងព្យាបាលឲ្យបានខ្លាំងក្លា ។ លោកវេជ្ជ​បណ្ឌិត​រូប​នេះ​បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨រហូតមកដល់ពេលនេះប្រជាជនជាងជាង១២០០០នាក់កើតជម្ងឺមហារីក ហើយ​ជម្ងឺនេះ កើតអាចបណ្តាលមកពីការប្រើប្រាស់ជាតិគីមី និងដោយសារតែវិទ្យាសាស្ត្រមានការរីកចំរើន ព្រម​កក្តា​ប្រែ​ប្រួលអាកាសធាតុក៏ជាមូលហេតុនាំឲ្យកើតមានជម្ងឺប្រភេទនេះដែរ។

ជម្ងឺមហារីកដែលកើតលើបុរសភាគច្រើន មានជម្ងឺមហារីកសួត មហារីកប្រូស្តាត ចំណែកស្រ្តីមហារីកសុដន់ ស្បូន មាត់ស្បូន ដៃស្បូន ក្រពះ ពោះវៀន ។ល។ សូមបញ្ជាក់ថា មន្ទីរពេទ្យក្វាងចូវទំនើប​ផ្នែកជម្ងឺមហារីក​ទទួល​បាន​ការ​អនុញ្ញាត និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលនៃប្រទេសចិន គឺជាអង្គភាពសមាជិកនៃសមាគម​ប្រឆាំង​មហារីក​​ប្រទេសចិននិងបានឈរជើងលំដាប់នាំមុខគេក្នុងពិភពលោក ចំពោះវិស័យឯកទេសព្យាបាលមហារីក ជា​ពិសេស​ក្នុងមូលដ្ឋានបច្ចេកវិទ្យា វិធីចាក់បញ្ចូលបិទសរសៃឈាម ការចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ វិធីចិញ្ចឹម​កោសិកា ប្រឆាំងមហារីក និងវិធីកករំលាយ និងការប្រើវេជ្ជសាស្រ្តចិនបុរាណដែលមានប្រវត្តិយូរលង់​រាប់ពាន់​ឆ្នាំ​មក​ហើយនោះ។ បានបង្កើតការិយាល័យតំណាងរបស់ខ្លួនចំនួន៩មាន៖ នៅប្រទេសកម្ពុជា,វៀតណាម ,ថៃ ,ហ្វីលីពីន​និង​បង់​ក្លាដេស បានទទួលព្យាបាលអ្នកជម្ងឺមហារីកជូនប្រជាជនមកពីគ្រប់បណ្តាប្រទេស ៕

ដោយ៖ ស.​ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គណៈកម្មការអចិន្ត្រៃយ៍ ហ៊្វុនស៊ិនប៉ិច គ្រោងប្រជុំដាក់ពាក្យប្តឹងលោក គង់ គាំ ទៅតុលាការ

គណៈកម្មការអចិន្ត្រៃយ៍ហ៊្វុនស៊ិនប៉ិចគ្រោងប្រជ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [460]


ក្រសួងយុត្តិធម៌​ចាប់ផ្តើមពិភាក្សា​លើកំណែ​ទម្រង់ច្បាប់និង​ប្រព័ន្ធយុត្តិធម៌​

ភ្នំពេញ៖ ​ក្រសួងយុត្តិផ្តើមកិច្ច​ប្រជុំរបស់ខ្លួន ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [365]


របាយ​ការណ៍​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​អះ​អាង​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​

 អគ្គលេខាទូទៅបាននិយាយថា សប្តាហ៍ក្រោយអង្...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [395]


បំផ្ទុះ​​​គ្រាប់បែក​ក្នុងតុ​លាការ​ប្រទេសប៉ាគី​ស្ថាន​ ស្លាប់​ ១១នាក់ ​រងរបួស ​២៤នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការវាយប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 283 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2260 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965160​ នាក់