​ជា​ច័ន្ទ ​បរិបូរណ៍​៖​អ្នកសារ​ព័ត៌​មាន​ត្រូវ​ហ៊ាន​រាយ​ការណ៍​ពី​បទ​ល្មើស​ចរាចរណ៍​ដែល​​​បង្ករ​ឡើង​​ដោយ​​អ្ន​ក​​មាន​អំណាច​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោកជាច័ន្ទ បរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មានបានជុំរុញលើកទឹកចិត្ត ដល់ប្រព័ន្ធ​ផ្ស​​ព្វ​ផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ត្រូវ​​ហ៊ានរាយការណ៍ពី​​បទល្មើសចរាចរណ៍ណ៍​​គ្រប់ប្រភេទ កុំ​ខ្លាច​ថា រថយន្តទំនើប ឬអ្នកធំមានឋានៈអ្វីក៏ដោយឱ្យតែប្រព្រឹត្តិខុសច្បាប់ចរាចរត្រូវតែផ្សាយ។

លោក លើកឡើងបែបនេះ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពី កត្តាហានិភ័យ​​លើការ​​មិន​​ពាក់មួក​សុវត្ថិភាព និង ការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង នាព្រឹកថ្ងៃទី​​២២ខែ​​វិច្ជិកាឆ្នាំ​​២០១​​៣នៅទីស្តីការក្រសួងព័ត៌មាន។លោក ជា​ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មានមានប្រសាសន៍ថា ប្រព័ន្ធ​​ផ្សព្វ​ផ្សា​​យ​​​​​​មានតួនាទីសំខាន់​ណាស់ក្នុង​ការចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់សាធារណៈជន ដើម្បី ​ចូល​​រួមកាត់បន្ថយគ្រោះថ្នាក់ចរា​ចរណ៍។

ប៉ុន្តែទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌​មានជាពិសេសប្រព័ន្ធFacebook មិនត្រូវលើកលែង​ចំពោះ​បុគ្គល ឬបុគ្គលណាម្នាក់​ដែលបាន​ប្រព្រឹ​​ត្ត  ខុសនោះឡើយ។  លោកបន្តថា កាលណាយើងបើកបរលើដងផ្លូវមិនថា អ្នក​ណា​​ម្នាក់​​ឡើយ ត្រូវ  ឈ​រលើគោលការណ៍ច្បាប់ចរាចរណ៍ទាំងអស់​​គ្នាទើបសង្គមយើងអាច​​កាត់បន្ថយ​​គ្រោះ​​ថ្នាក់​​ច រាចរ ​​ណ៍បានមកនៅកម្រិតទាប។

លោក រដ្ឋលេខាធិការ ក្រសួងព័ត៌មានបន្ថែមថា ការផ្សព្វផ្សាយចំពោះអ្នកធ្វើខុសនេះ គឺជាការបង្ហា​ញ​​​​ឲ្យ​​​ឃើញ​ថា ទី១ គឺយើងបាន​ចង្អុល​​​ឲ្យ​មតិ​សាធារណជនមើលទៅឃើញថាបុគ្គ​​លហ្នឹងគាត់​​បាន​​ធ្វើ​​ខុស ដូច្នេះគាត់ត្រូវតែកែប្រែ
។ ជាមួយគ្នា​នេះ​ដែរ លោក ក៏បានសំណូមពរមួយទៅលើប​​ណ្តាញ​​​Facebookដែល​​ជាប្រព័ន្ធមានប្រជា​​ប្រិយ​​​​​​ភាព​សម្រាប់​យុវវ័យ កុំខ្លាចនឹងថតរាល់សកម្មភាពអ្នក​​ដែល​ប្រ​​ព្រឹត្តិ​​ខុស​​នៅ​លើដងផ្លូវ យកទៅ​ចុះជា​សា​ធារណៈ កាល​ណាយើងធ្វើរបៀបនេះ​​គឺបានធ្វើឲ្យ​​គាត់​មាន​​ការ​​កែ​ប្រែខ្លួន ។  

«បើយើង​ឃើញរថយន្តទំនើបមួយបើកបញ្ច្រាស់ផ្លូវ ហើយ  យើ​​​ង​​​មិន​ហ៊ាន​​​​ថត​​ផ្សាយ គឺវាមិន​​គាប់​​​បីទេ​ ក្នុងនាម​យើង​ជាវិជ្ជាជីវសារពត៌មាន។ ដូចនេះ​​គឺរថយន្តទំនើប​​បានធ្វើ​ខុស​​ត្រូវតែចុះផ្សាយ និងរថយន្តមិន​ទំនើប​​ធ្វើខុសក៏ត្រូវតែចុះ​ផ្សាយដែរ ឃើញម៉ូតូធ្វើខុសត្រូ​វ​​តែ​ផ្សា​យ គឺនៅលើដងផ្លូវ​មាន​សិទ្ធិ​ស្មើតែ​គ្នាទេ គ្មានឋានៈទេ លើកលែងតែក្បួន​រថ​យន្ត​មួយ​ចំនួន​ដែល​​មាន​​អត្ថិភាព គឺយើង​​ត្រូវ​​​ផ្ត​​ល់​អត្ថិភាព​ទៅ​តាមច្បាប់ តែអ្នកមិនមានអត្ថិភាពគឺត្រូវគោរ​ព​ច្បាប់​​ទាំង​​​អស់​គ្នា។»

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ឲ្យ​ឃើញ​​ថា គ្រោះ​​ថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១២ សម្លាប់​មនុស្ស ជិត ២.០០០​នាក់ ហើយ​ថវិកាជាតិ ខាត​​​​​​​​បង់មាន​ចំនួន ៣២០ លាន​ដុល្លារ ក្នុងនោះ យុវជន​ជា​អ្នក​ប្រឈម​ខ្លាំង ជាងគេ​ចាប់ពី​អាយុ​៣០​​ឆ្នាំ​​​​ចុះ​​​ក្រោ​ម​​៕  ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ដំណើរបំពេញទស្សនកិច្ចរបស់នា​យក​រដ្ឋ​មន្ត្រីវៀត​ណាម​នៅកម្ពុជា

នាយករដ្ឋមន្រ្តី វៀត ណាម ឯកឧត្តម ង្វៀន តាន់យ៉ុង (Ng...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [394]


ILO នឹងចេញផ្សាយ​របាយការណ៍ចំនួន២​ លើការធ្វើឲ្យ​ប្រសើរឡើងនូវ​បរិយាកាសកា​រវិនិយោគនៅកម្ពុជា​

ភ្នំពេញ ៖​​នៅ​ថ្ងៃ​អង្គារ ទី​១១​មីនា អង្គការ​ពលកម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [325]


សាឡង់​បូមខ្សាច់​ច្រើនគ្រឿង ​កំពុងតែធ្វើ​ពលរដ្ធព្រួយបារម្ភ​ពីសុវត្តិភាពរស់នៅប្រចាំថ្ងៃ ​

​​ភ្នំពេញ​៖ ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​សង្កាត់​ជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [290]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 28 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 31 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863708​ នាក់