ភ្នំពេញ៖ អ្នកការទូតប្រទេសទួរគីបានចាប់អារម្មណ៍ ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា
ព្រោះសក្តានុពលផ្នែកទាំងនេះ ពិតជាខ្លាំង និងសម្បូរបែប។ នេះបើតាមការលើកឡើយរបស់ ឯកអគ្គរដ្ឋទូត
សាធារណៈរដ្ឋទួរគី ទើបនឹងតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រគល់សារតាំងដល់សម្តេច
អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១២
ខែមីនា ឆ្នាំ២០១៣ នៅវិមានឯករាជ្យ។
លោក គាំម កុសល ប្រធានខុទ្ទកាល័យសម្តេច ហេង សំរិន បានប្រាប់អ្នកកាសែតក្រោយជំនួបនោះថា លោក អូស្មាន់
ប៊ូលែន ទុលុន ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋទួរគី ប្រចាំកម្ពុជា មានការពេញចិត្តជាខ្លាំងចំពោះវិស័យខាងលើ។
ក្នុងនាមរូបលោកជាអ្នកការទូត គោលដៅចំបងត្រូវបំពេញគឺខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងផ្នែកការទូតរវាងទួរគី
កាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះក្នុងនាមរដ្ឋាភិបាលទួរគី លោកនឹងបន្តខិតខំស្វែងរកការគាំទ្រពីប្រជាជនកម្ពុជា និងស្វះស្វែងរកទីតាំង
ដើម្បីបើកវិវាសនឋាន នៅទីក្រុងភ្នំពេញដើម្បីងាយស្រួលធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែ
ប្រសើររវាងប្រជាជន និងប្រទេសទាំងពីរ ។ លោកបន្តថា វិស័យសំខាន់ដែលប្រទេសទួរគីមានចំណាប់អារម្មណ៍
ខ្លាំងនោះ គឺការងារទំនាក់ទំនងទ្វេរភាគីរវាងទួរគីនិងកម្ពុជា ក្នុងនោះគឺវិស័យសេចដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍
សុខាភិបាល និងវិស័យមួយចំនួនទៀត។
លោកនាយកខុទ្ទការល័យរូបនោះបន្តថា លោកបានសន្យាបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីពង្រីក
ធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែសម្បូរបែប។ លោកឯកអគ្គរដ្ឋទូតសុំការគាំទ្រពីស្ថាប័ននីតិបញ្ញាត្តិ ពិសេស
សម្តេចប្រធានរដ្ឋសភា ទើបបេសកម្មរបស់លោកទទួលបានជោគជ័យក្នុងអាណត្តិការទូត។
ក្នុងជំនួបប្រគល់ និងទទូលសាតាំងនោះ សម្តេចប្រធានរដ្ឋសភា ក្នុងនាមព្រះរាជតំណាងដ៏ខ្ពងខ្ពស់ព្រះករុណា
ជាអម្ចាស់ជិវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោក
ឯកអគ្គរដ្ឋទូតទួរគីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋទួរគីប្រចាំនៅប្រចំាំព្រះរាជាណាចក្រ
កម្ពុជា។
សម្តេចប្រធានបានមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកម្មការទួតដ៏ឧត្តុងឧត្តមរបស់ លោកជាឯកអគ្គរដ្ឋ
ទូតប្រចំានៅព្រះរាជាណាចក្រកម្ពុជា នឹងជម្រុញឲ្យទំនាក់ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាកិច្ច
សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងពង្រីកឲ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចបានបន្តថា ក្នុងនាមព្រះរាជតំណាតដ៏ខ្ពង់ខ្ពស់សម្តេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ
សាធារណៈរដ្ឋទួរគីដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដូចជាជួយកសាង
ផ្លូវនៅស្រុកបាធាយ ខេត្តកំពង់ចាម និងបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងអំណោយសម្រាប់
វិស័យផ្សេងៗទៀត។ សម្តេចបានបន្ថែមថា សម្តេចសូមសម្តែងការអបអរសាទរ ចំពោះជោគជ័យទាំងឡាយដែល
ប្រជាជនទួរគី សម្រចបានក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗជាង
មួយម៉ឺនដុល្លាអាមេរិក ហើយបានបន្តថែរក្សាពូនជ្រុំចំណងមិត្តភាពសាមគ្គីភាពដ៏កក់ក្តៅនិងកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ កម្ពុជា‑ទួរគីដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរដើម្បីបុព្វហេតុសន្តិភាព
ស្ថិរភាព និងកិច្ចសហប្រតិបក្តិការក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថាបច្ចុប្បន្នវិវាសន្នឋានការទូតរបស់សាធារណរដ្ឋទួរគីស្ថិតនៅប្រទេសថៃ ៕ ស.ស្អាត