កណ្តាល៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងក្រុមការងារស្រុកកោះធំបានជំរុញឲ្យមានការ
យកចិត្តទុកដាក់ចំពោះមនុស្សចាស់ព្រោះវ័យពួកគាត់ងាយប្រឈមបញ្ហានានាៗឈរលើស្មារតីនេះគណ
បក្សប្រជាជនកម្ពុជាបានបង្កើតជាសមាគមមនុស្សចាស់គ្រប់ឃុំទូទាំងស្រុកកោះធំ ដើម្បីជួយដោះស្រា
យបញ្ហាមនុស្សចាស់ឲ្យបានទាន់ពេលវេលា។
លោក ថ្លែងបែបនេះក្នុងឱកាសនាំយកទឹកអម្រិតពីភ្នំគូលេន ទៅប្រោះព្រំសុំសេចក្តីសុខសេចក្តីចំរើន ជៀសផុតពីជំងឺកង្កាត់ទាំងឡាយជូនមនុស្សចាស់ចំនួន៧២០នាក់ នៅក្នុងឃុំពោធិ៍បានស្រុកកោះធំ
កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះ។
ជាមួយនឹងសកម្មភាពនេះលោក ស៊ុន ចាន់ថុល បានថ្លែងអះអាងគណបក្សប្រជាជនកម្ពុជាតែងតែគិត
គូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅរួមនឹងមនុស្សចាស់ផងដែរពោលគឺមិនទុកឲ្យពួកគាត់ជួបការលំ
បាកឬរងាឯកោនោះឡើយ។
ឃុំទាំង១១ ក្នុងស្រុកកោះធំបានបង្កើតឲ្យមានសមាគមមនុស្សចាស់បំណងចុះជួយទុក្ខលំបាកមនុស្ស
ចាស់ឲ្យបានទាន់ពេលវេលា។ នៅក្នុងពិធីប្រោះព្រំទឹកអម្រិតនៅឃុំពោធិ៍បានលោក ស៊ុន ចាន់ថុល
ក៏បានឧបត្ថម្ភថវិកា១លានរៀលដល់សមាគមមនុស្សចាស់ក្នុងឃុំមួយនេះផងដែរ។
លោកស៊ុនចាន់ថុលបានបញ្ជាក់ថាកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានការរីក
ចម្រើនគ្រប់វិស័យ។ជាពិសេសការក្សាឲ្យបាននូវសុខសន្តិភាពពាសពេញផ្ទៃប្រទេសជូនជាតិមាតុភូមិ
កម្ពុជានៃយើង៕
ដោយ៖សស្អាត