​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាប្រឈមដ៏ចម្បង​សម្រាប់ការអភិវឌ្ឍន៍ប្រទេស និង​ជាការខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នារយៈ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។នេះបើតាមការលើកឡើង​របស់​លោកស្រី មឹន មាណាវី រដ្ឋលេខា​ធិការ​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួងសាធារណៈការនិងដឹកជញ្ជូនក្នុងសិក្ខា​សាលាត្រួតពិនិត្យលទ្ធផលបណ្តុះបណ្តាល ស្តី​ពី​​​កត្តាហានិភ័យលើការបើកបរមិនពាក់មួកសុ​វត្ថិ​ភាព និងការបើកបរក្រោម​ឥទ្ធិពលគ្រឿង​ស្រវឹង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមកិច្ច​សហការរៀបចំដោយ អង្គការដៃគូសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកសកល អគ្គលេខាធិការដ្ឋាន​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយសហព័ន្ធយុវជនកម្ពុជា។

លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលពីរ​ឆ្នាំចុង​ក្រោយនេះ មាននិន្នាការ​​កើន​ឡើង​នៃការស្លាប់លក្ខណៈជាសមូហភាព និងយ៉ាងអណោច​អាធមជាទីបំផុត ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែល​មាន​សភាព​​ធ្ងន់ធ្ងរ រន្ធត់ ដែលបង្កឡើងដោយ​សារ​ការបើកបរក្នុងល្បឿនហួសកំណត់ ការបើកបរក្រោម​ឥទ្ធិពលគ្រឿង​ស្រវឹងជាដើម។

លោកស្រីបន្តថា បើយោងតាមទិន្នន័យជារួមបង្ហាញថា ករណីគ្រោះថ្នាក់ចរារណ៍មាន​ការថយចុះ ប៉ុន្តែចំនួនអ្នក​ស្លាប់​​​មានការកើនឡើង ដែលនេះជាកង្វល់ដ៏ធំ ដែលសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានកំពុង​តែយកចិត្តទុកដាក់ក្នុងការជំរុញឲ្យមានការទប់ស្កាត់ និងកាត់បន្ថយ​អ្នកស្លាប់​ដោយគ្រោះ​ថ្នាក់​ចរា​ចរណ៍មានការថយចុះឲ្យនៅកំរិតទាបបំផុត។

ឆ្លើយតបនឹងបរិការណ៍នេះ ក៏ដូចជាការអនុ​វត្ត​ផែន​ការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀប​ចំគោលន​យោបាយ​ជាតិ ស្តីពី​សុវត្ថិភាពចរាចរណ៍ និងផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ឆ្នាំ​២០១១-២០២០ និងបានរៀបចំសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលជាការធ្វើវិសោធន​កម្មច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោកលើមាត្រាសំខាន់ៗជាច្រើន ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធ​ភាព យុទ្ធសាស្ត្រ និងយន្ត​ការទប់​ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាព សំដៅសង្គ្រោះ​ជីវិតជនរងគ្រោះ​ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងក្រប​ខ័ណ្ឌនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រមូលផ្តុំរាល់កម្លាំងទាំអស់ ដើម្បីបង្កើន​កិច្ចសហការ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល រវាងក្រសួង ស្ថាប័ន អង្គការនានា វិស័យឯកជន និង​សាធារណជនដែលពាក់ព័ន្ធ ពិសេសប្រជាជន ដែលជាអ្នក​ប្រើប្រាស់ផ្លូវឲ្យចូលរួមសស្រាក់សស្រាំ សំដៅចាត់វិធាន​ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ក្នុងការផ្តល់ភាព​កក់ក្តៅដល់ប្រជាជន​គ្រប់រូបលើ​សុវត្ថិភាព​ចរាចរណ៍ និងរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទៅជាប្រទេសមួយមានសុវត្ថិភាពចរា​ចរណ៍រឹងមាំ។

          លោក សុខ ណុប មន្ត្រីមកពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បច្ចុប្បន្ននេះយើងកំពុង​ពង្រឹងច្បាប់ចរាចរណ៍ ដូចជាការឈាករថយន្ត រថយន្តផ្ទុកលើសទំម្ងន់ ការប្រើប្រាស់ភ្លើង​សញ្ញា ភ្លើងហ្វា ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការ​មិន​ពាក់មួកសុវត្ថិភាពជាដើម។ តាមរយៈវិធានការណ៍នេះ លោក​ឃើញ​ថា ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ថាក់មានការយល់ដឹងច្រើន។

លោក សុះ មុះស៊ីន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធាន​សហភាសហព័ន្ធយុវជនកម្ពុជា​បាន​មានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ សព្វថ្ងៃ​មានការខិតខំប្រឹងប្រែង​ចូលរួមរបស់រាជរដ្ឋាភិបាល​កម្ពុជា ទាំងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ក្នុងន័យនេះសហភាពសហ​ព័ន្ធ​យុវជនកម្ពុជាសង្ឃឹមថា ទោះបីគម្រោងមួយនេះត្រូវបានបញ្ចប់ ប៉ុន្តែយុវជនទាំង​អស់គ្នា ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលកន្លងមក នឹងបន្តអប់រំផ្សព្វផ្សាយដល់សមាជិកគ្រួសារ​ មិត្តភក្តិ និងអ្នកដ៏ទៃ ជាពិសេសដល់យុវជនដែលនៅជុំវិញខ្លួនអំពីចំណេះដឹងសំខាន់ៗ​ទាក់​ទង​នឹងសុវត្ថិភាពចរាចរណ៍។

ចំណែក លោក គង់ សុវណ្ណ តំណាងដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល បាន​បង្ហាញ​ថា គ្រោះថ្នាក់ចរាចរណ៍​នៅ​តែជាបញ្ហាចោទដ៏ចម្បង គឺមានមនុស្សជាង ១.២៤០​.០០០​​នាក់បានស្លាប់ជារៀងរាល់ឆ្នាំ   ពោលគឺជាមធ្យម ៣០០០នាក់ស្លាប់នៅក្នុងមួយថ្ងៃ ក្នុងនោះ ៩០% នៃអ្នកស្លាប់ភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេស​ក្រីក្រ។ ជាពិសេស​យុវជនអាយុ១៥ទៅ២៩ឆ្នាំ គឺប្រឈមខ្ពស់ជាងគេនៃការស្លាប់។ ដោយឡែកនៅប្រទេស​កម្ពុជា​វិញ បើយោងតាមប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ការស្លាប់នៅក្រុមប្រភេទ ដែលប្រើមធ្យោបាយ​ម៉ូតូ​ខ្ពស់ជាង​គេដល់​ទៅ​ជាង ៨០%។

សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុង​គោល​បំណងបណ្តុះបណ្តាលគ្រូបង្គោល​ ដើម្បីវាយតម្លៃពិនិត្យ​មើល​នូវអ្វី​ដែលជាចំណុចខ្សោយចំណុច​ខ្លាំងនិងបញ្ហាប្រឈម ក្នុងការ​រៀប​ចំកែលម្អសម្រាប់រៀបចំវគ្គបណ្តុះ​បណ្តាល​លើកក្រោយៗបន្តទៀត៕ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [596]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [757]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [642]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [542]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន១៩១,៩៤លានដុល្លារក្នុងត្រីមាសទី១

ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [309]


​ឥណ្ឌាកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​និង​វប្បធម៌​នៅកម្ពុជា​

ភ្នំពេញ៖ នៅក្នុង​ជំនួប​ពិភាក្សា​ ផ្លាស់ប្តូរ​យោបល់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [324]


បំផ្ទុះ​​គ្រាប់​បែក​នៅ​អាហ្កា​នីស្ថាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥នាក់​​

ប្រទេសអាហ្កានីស្ថាន៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [361]


​កោះទ្រង់​ ខេត្តក្រចេះ​ បានក្លាយ​ជាកោះ​និស្ស័យ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​

ក្រចេះ៖ ​កោះ​ទ្រង់ ​ស្ថិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្ន...អានបន្ត

ទេសចរណ៍ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [486]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 7 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 60 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 203 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 742934​ នាក់