​ប្រធានរ​​​ដ្ឋសភាកម្ពុជាទៅ​ចូលរួម​ប្រជុំ​សភាអាស៊ី​-ប៉ាស៊ីហ្វិក​ (APPF)​ លើកទី២២​ នៅប្រទេសម៉ិកស៊ិក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ​៖ សម្តេចប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មករា​ម្សិលមិញ បាន​ដឹកនាំ​គណៈ​​ប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​ទៅ​ចូលរួម​ប្រជុំ​សភា​អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើក​ទី​២២ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១១​​​ដល់​ថ្ងៃ​ទី​១៦ ខែ​មករា នៅ​ទីក្រុង​ព្យេ​តូ​វ៉ា​តា​ឡា នៃ​ប្រទេស​ម៉ិក​ស៊ិក​។​

អញ្ជើញ​ចូលរួម​ជូន​ដំណើរ ​សម្តេច​ពញា​ចក្រី ហេង សំរិន ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​រួមមាន​៖ លោក ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា, លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា, សមាជិក សមាជិកា​រដ្ឋសភា, រួម​និង​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ជា​ច្រើន​រូប​ទៀត ​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានឲ្យដឹងថា វេទិកា សភា​អាស៊ី-ប៉ាស៊ីហ្វិក លើក​ទី​២២ ប្រចាំឆ្នាំ​២០១៤​នេះ គឺ​ផ្តោតលើ​ប្រធានបទ​ស្តី​ពី​បញ្ហា​នយោបាយ​និង​សន្តិសុខ,​បញ្ហា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម, និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​។​

វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក​គឺជា​ក្រុម​នៃ​បណ្ដា​សមាជិក​សភា មកពី​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដែល​ត្រូវបាន​បង្កើត​ឡើង​​នៅក្នុង​ឆ្នាំ​១៩៩៣​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​លោកយ៉ា​ស៊ូ​ហ៊ី​រ៉ូ ណា​កា​សូ​ណេ ក្នុង គោលបំណង​រឹត​ចំណង​សាមគ្គីភាព សហប្រតិបត្តិការ​រវាង​សភា​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​។ គិត​ចាប់​តាំង​ព​ថ្ងៃ​បង្កើត​​រហូតមក​ដល់​ពី​នេះ គឺ​ប្រទេស​ចំនួន ២៧​ហើយ ដែល​បាន​ចូលរួម​ជា​សមាជិក និង​មាន​ប្រទេស​ដែល​ជា​អ្នកសង្កេតការណ៍​ចំនួន​១​។​​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជាសមាជិក​នៅ​ឆ្នាំ​១៩៩៥​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៣​នា​ ទីក្រុង​អា​កាពូ​ល​ប្រទេស​ម៉ិក​ស៊ិក​។​

ថ្នាក់ដឹកនាំឬ ក៏​តំណាង​ជាន់ខ្ពស់​នៃ​រដ្ឋ​សភា​កម្ពុជា តែងតែ​ទៅ​ចូលរួម​ដើម្បី​ដក​យក​បទពិសោធន៍ និង​ឡើង​ធ្វើ​កិច្ច​អន្តរាគមន៍​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រឈម​ នៅក្នុង​តំបន់​ដូចជា​៖ បញ្ហា​សន្តិសុខ ស្ថិរភាព វិបុលភាព​នៃ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ជាដើម​។​

ជា​រៀងរាល់ឆ្នាំ រដ្ឋ​សភា​កម្ពុជា ក៏​តែង​បាន​លើកយក​ពី​បញ្ហា​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បង្ហាញ​ប្រាប់​ដល់​ប្រទេស​ជា​សមាជិក​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ផងដែរ ដូច​ជា​ការពង្រឹង​ច្បាប់​នីតិរដ្ឋ​ឲ្យមាន​អភិបាលកិច្ច​ល្អការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ការគោរព​សិទ្ធមនុស្ស​ការកសាង​សន្តិភាព​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ ប្រទេស និង​មាន​ដំណោះស្រាយ​រាល់​គ្រប់​បញ្ហា​។​គួររំឭកថាវេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក លើក​ទី​២១កាលពី​ឆ្នាំ​២០១៣ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តក់នៃ​ប្រទេស​​​រុស្ស៊ី ដោយ​មាន​គណៈប្រតិភូ​ចូលរួម​ចំនួន​៣២៨​រូប មកពី​ប្រទេស​ចំនួន​២៣ នៃ​សមាជិក អាស៊ី-ប៉ាស៊ីហ្វិក និង​ប្រទេស​ដែលជា​អ្នក​សង្កេតការណ៍​ចំនួន​១​។​

កិច្ចប្រជុំ​លើក​នោះ បាន​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ដូចជា​៖ ទី​១.​បញ្ហា​ស្តី​ពី​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក, ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ, ការគោរព​បូរណភាព, និង​ការប្រមើលមើល​ការបង្កើត​ប្រព័ន្ធ​បណ្តុំ​សន្តិ​សុខ​តំបន់​។ ទី​២.​បញ្ហា​ស្តីពី​សមាសភាព​របស់​សភា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច និង​ដំណើរ​ការ​សមាហរណកម្ម​នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដោយ​យោង​លើ​បែបបទ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​​។

ទី​៣. បញ្ហា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្ការ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​កិច្ច​ការពារ​បរិស្ថាន​​​​​។និង​ទី​៤.​ការប្រជុំ​ផែនការ​សកម្មភាព​សម្រាប់​អនាគត​របស់​សភា​អាស៊ី-ប៉ាស៊ីហ្វិក​។​ប្រទេស​សមាជិក​ដែល​បាន​ចូលរួម​បាន​​​​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​ ចំនួន​១៤ ចំណុច​នោះ គឺ​មាន​ការ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក លើ​បញ្ហា​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុង​តំបន់​ក៏ដូចជា​អន្តរជាតិ​។

រាល់​ការឯកភាព​អនុម័ត​រួមគ្នា​នេះ គឺ​ដោយមើលឃើញថា វា​ជា​ឯកសារ​គោល​នៃ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ដំណើរការ​ច្បាប់ ដែល​នឹង​ជួយ ជំរុញ​ឲ្យ​សភា និង​រដ្ឋាភិបាល​នានា​នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​បន្ត​ពង្រឹង និង​ពង្រីក​ការគាំទ្រ​ថ្នាក់​​តំបន់​ក្នុង​ការប្រយុទ្ធប្រឆាំង​លើ​បញ្ហា​ ប្រឈម​នានា​ក្នុង​តំបន់​។ ប្រទេស​ដែល​ជា​សមាជិក​ក៏បាន​អនុម័ត​យល់​ព្រម​​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ទទួល​ធ្វើ​ ជា​ម្ចាស់ផ្ទះសម្រាប់​កិច្ចប្រជុំ​សភា​អាស៊ី-ប៉ាស៊ីហ្វិក លើក​ទី​២២ នៅ​ខែ​មករា ឆ្នាំ​២០១៤ និង ទទួល​យក​សំណើ​របស់​ប្រទស អេក្វាឌ័រ (Ecuador) ក្នុង​ការទទួល​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៣
នា​ឆ្នាំ​២០១៥៕ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កំណើនភ្ញៀវជាតិ​ ធ្វើដំណើរ​ទៅក្រៅប្រទេស​ដោយយន្ត​ហោះនៅ​តែច្រើនគួរ​កត់សម្គាល់​

ភ្នំពេញៈ កំណើនភ្ញៀវជាតិធ្វើដំណើរទៅក្រៅប្រទេសតាមយន្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


ទីប្រឹក្សា​សម្តេចម៉ែ​ប្រតិកម្ម ​នឹងគំនិត​យកព្រះមហាក្សត្រ​ពាក់ព័ន្ធ​នយោបាយ​

ភ្នំ​ពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ព្រះបរមរាជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


កម្លាំងនគរបាលខេត្តបន្ទាយមានជ័យគ្រោងចាប់បញ្ជូនមេក្លោងថ្នាំញៀននិងអ្នកពាក់ពន្ធ័ទៅតុលាការ

មន្ត្រីការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃស្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [332]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 518 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 793 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864470​ នាក់