ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅក្នុងប្រទេស កម្ពុជា នាពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខនោះ អង្គការសុខភាពពិភពលោក បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បង្កើនការគាំទ្រពីការពង្រឹងច្បាប់ ការចុះប្រតិបត្តិការរឹតបណ្តឹង ច្បាប់ដ៏តឹងរឹងបំផុតជាប្រចាំតាមរយៈច្បាប់ ចរាចរណ៍ផ្លូវគោគថ្មី ហើយនិងចេញបញ្ញតិត្រួតពិនិត្យ នូវការផ្សព្វផ្សាយគ្រឿងស្រវឹង ។
លោកវេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារឹន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាបានលើកឡើងយ៉ាង ដូច្នេះ នៅក្នុងពិធីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយក្រោមប្រធានបទ «បើពិសារគ្រឿងស្រវឹង កុំបើកបរ» ដើម្បី សង្រ្គោះជីវិតប្រជាជនពីពីគ្រោះថ្នាក់ចរាចរណ៍។ ដែលរៀបចំដោយគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក សហការជាមួយអង្គការសុខភពពិភពលោកនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ។
លោកតំណាង អង្គការសុខភាពពិភពលោក បានបង្ហាញពីរបាយការបស់ខ្លួនស្តីពីស្ថានភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោគសកលក្នុងឆ្នាំ២០១៣នេះថា យ៉ាងហោចណាស់មានមនុស្សប្រមាណ ១,២៤លាននាក់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ហើយជាង៩០%នៃ ងញនកស្លាប់គឺកើតឡើងនៅក្នុងប្ទេសមានប្រាក់ចំណូលទាប និងមធ្យម ។ លោកថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចំបងនៃការស្លាប់ចំពោះយុវជនវ័យក្មេងអាយុពី១៥ដល់២៩ឆ្នាំ ដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងជាកត្តាហានិភ័យក្នុងការបង្ករនូវគ្រោះ ថ្នាក់ នៅក្នុងប្រទេសទាំងនោះ ។
អង្គការសុខភាពពិភពលោក បានមើលឃើញថា កន្លងមកនៅក្នុងប្រទេសកម្ពុជា គ្រោះថ្នាក់ ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈដែលកំពុងតែកើតឡើងគួរឲ្យព្រួយបារម្មណ៍ ហើយ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅក្នុងចំណោមក្រសួង ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ហើយនិងសង្គមស៊ីវិល ដើម្បីឆ្លើយតបទៅនិងបញ្ហាដែល ស្ថិតក្នុងស្ថានភាពដ៏ភ័យខ្លាចនេះ ។
អង្គការនេះបានកត់សម្គាល់ទៀតថា ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គឺជាឥរិយាបទប្រកបដោយគ្រោះថ្នាក់ ហើយជាកត្តាបង្ករទី២ បន្ទាប់ពីការបើកបរលើសល្បឿនកំណត់ ដែលបានសម្លាប់ជីវិត្តមនុស្សចំនួន២៥៤នាក់ស្មើនិង១៣%នៃការស្លាប់ទាំងអស់ដោយគ្រោះថ្នាក់ចរាចរណ៍ ។
លោក វេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារឹន ប៉ាន់ប្រមាណថា មនមនុស្ស៦៣%នៃអ្នកបើកបរដែលបង្ករឲ្យ មានគ្រោះថ្នាក់ចរាចរណ៍បានពិសារគ្រឿងស្រវឹងមានអាយុពី២០ដល់៣៤ឆ្នាំ ។ បន្ថែមពីលើសោកនាដ្ឋកម្មនេះបានធ្វើឲ្យបាត់បង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនរបស់ជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ហើយបន្សល់ទុកនូវជនរងគ្រោះដែលកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្កើននូវបន្ទុកដ៏ធ្ងន់ធ្ងរថែមទៀតដល់ប្រព័ន្ធសុខាភិបាលដែលមានថវិកាកំណត ។
លើសពីនេះទៅទៀតលោកបានមើលឃើញថាក្រុមអ្នកផលិតគ្រឿងស្រវឹងបានចំណាយលុយរាប់លានដុល្លារក្នុង១ឆ្នាំ ដើម្បីអូសទាញអតិថិជន ពិសេសយុវជនជំទង់វ័យក្មេង តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ហួសហេតុ តាមប្រព័ន្ទឃោសនាក្នុងស្រុក និងព្រឹត្តិការណ៍សង្គមនានា។ល ។
រាល់ការផ្សព្វផ្សាយទាំងនោះបានជម្រុញឲ្យយុវជនមានការជឿកជាក់ពីភាពគ្មានគ្រោះថ្នាក់របស់គ្រឿងស្រវឹង បង្កើនសាមគ្គីភាព មិត្តភាព និងជាបុរសពិត ដោយមិនបាននិយាយពីផលបច្ច័យអវិជ្ជមាន និងមហន្តរាយនៃការប្រើប្រាស់គ្រឿងស្រវឹងនោះឡើយ ។
សូបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែដើមឆ្នាំ២០១៣មានការថយចុះ៣%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានិងឆ្នាំមុន ប៉ុន្តែអ្នកស្លាប់មានចំនួនស្មើគ្នាគឺ១៥១៩នាក់ ឯចំនួនអ្នរបួសថយចុះ៥% ក្នុងនោះអ្នរងគ្រោះដល់ស្លាប់ និង អ្នករងរបួសដែលប្រើប្រាស់គ្រឿងស្រវឹង មានមានចំនួន១៣% អ្នកបើកម៉ូតូស្រវឹងមាន៨០%និងអ្នកបើកបរយានជំនិះគ្រប់ប្រភេទមានអាយុចាប់ពី២០-៣៤ឆ្នាំមាន៦៣% ៕ ដោយ៖ សស្អាត