ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជម្រុញឲ្យនាយកដ្ឋានផលិតកម្ម
និងបសុព្យាបាល ត្រូវប្រឹងប្រែងផលិតថ្នាំវ៉ាក់សាំងការពារជំងឺសត្វដោយខ្លួនឯងឲ្យបាននៅក្នុងឆ្នាំ២០១៤ ។
ដើម្បីកាត់បន្ថយនូវការចំណាយក្នុងការទិញវ៉ាក់សាំងពីបរទេស ដោយសារតែធនធានមនុស្សនិងវត្ថុធាតុដើម
នៅក្នុងប្រទេសមានគ្រប់គ្រាន់សម្រាប់ការធ្វើការផលិតឱសថទាំងនោះបាន។
លោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានធ្វើការជម្រុញយ៉ាងដូច្នេះនៅក្នុងពិធី
បើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឆ្នាំ ២០១២ - ២០១៣ និងលើកទិសដៅឆ្នាំ
២០១៣ - ២០១៤ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ នាទីស្តីការក្រសួង។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ឆ្នាំនេះបានអនុគ្រោះចុងក្រោយហើយ ក្នុងការឲ្យទិញវ៉ាក់សាំងពីបរទេ
សដើម្បីព្យាបាលជំងឺសត្វនៅស្រុកយើង ។ ប៉ុន្តែឆ្នាំក្រោយៗនេះ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលត្រូវ
តែប្រឹងប្រែងផលិតថ្នាំវ៉ាក់សាំងដោយខ្លួនឯងគឺមិនទិញគេទៀតទេ ។ លោកបន្តថាយើងមានបណ្ឌិតច្រើន
ណាស់ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផលិតឱសថទាំងនោះបានដោយការជឿជាក់យ៉ាងពិតប្រាកដ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះវិស័យផលិតកម្ម និងបសុព្យាបាល លោកបានស្នើឲ្យមានការពិភាក្សាវាយ
តម្លៃអំពីការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វ ដោយសង្កត់លើការកែលំអពូជ ចំណីអាហារសត្វ ការបញ្រ្ជាបបច្ចេក
វិជ្ជាទំនើបក្នុងការចិញ្ចឹមសត្វដល់ស្រទាប់ប្រជាកសិករ និងអភិវឌ្ឍឡជីវឧស្ម័ន ក្នុងគោលដៅបង្កើនផលិតភាព
សត្វទាំងបរិមាណនិង គុណភាព ដោយត្រូវរិៈរកយុទ្ធវិធីថ្មីៗជម្រុញនិងលើកកម្ពស់ការចិញ្ចឹមសត្វតាមគ្រប់រូប
ភាព ទាំងក្នុងជួរកសិករក៏ដូចជាការចិញ្ចឹមសត្វជាលក្ខណៈកសិដ្ឋានខ្នាតមធ្យម និងខ្នាតធំ ការបង្កើតរោងចក្រ
ផលិតចំណីសត្វ ការផលិត លាយផ្សំបសុឱសថ ការបង្កើតសត្តឃាតដ្ឋានមានបទដ្ឋានបច្ចេកទេសខ្ពស់ ដើម្បី
ធានាការផ្គត់ផ្គង់សត្វសាច់ និងផលិតផលសត្វដែលមានអនាម័យ គុណភាព សុវត្ថិភាពសម្រាប់ទីផ្សារក្នុង
ស្រុកនិងការនាំចេញ ធានាការបង្កើនចំណូលដល់អ្នកចិញ្ចឹមសត្វនិងកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ចង្វាក់ផលិតកម្មសត្វនៅកម្ពុជា ជាពិសេស គោ ក្របី និងបក្សីមានការវិវត្តន៍គួរឲ្យកត់សម្គាល់
ដោយធ្វើការប្រៀបធៀបផលិតកម្មសត្វពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១២ ឃើញថាផលិតកម្មគោមានការថយចុះ
ប្រមាណ០,៨៦ភាគរយ ក្របីថយចុះ៤,៧៦ភាគរយ ។ ហើយការថយចុះនេះគឺបណ្តាលមកពីការប្រើប្រាស់
គ្រឿងយន្តធ្វើជាមធ្យោបាយអូសទាញកាន់តែច្រើន ក្នុងវិស័យកសិកម្មជំនួសការប្រើប្រាស់កម្លាំង គោ ក្របី
អូសទាញ ដែលបង្ហាញពីវិស័យកសិកម្មកម្ពុជា បានបោះជំហានដល់ដំណាក់កាលមួយមានវឌ្ឍនភាពគួរឲ្យ
កត់សម្គាល់និងឆ្លើយតបតាមតម្រូវការរបស់ប្រជាកសិករ ។
ជាមួយគ្នានេះដែរការស្រាវជ្រាវមយយបានបង្ហាញថា ក្នុងឆ្នាំ២០១០ ពិភពលោកទាំងមូលផលិតបានអង្ករ
សរុបចំនួន៤៣៩លានតោន ។ ជាមួយនឹងកំណើនប្រជាពលរដ្ឋដែលចេះតែកើនឡើងជាបន្តបន្ទាប់ ពិភព
លោកអាចនឹងត្រូវការអង្ករច្រើនជាងនេះប្រមាណ៥៧លានតោន នៅឆ្នាំ២០២០ និងប្រមាណ១១៦លានតោន
ឆ្នាំ២០៣៥ ក្នុងខណៈដែលគ្រោះមហន្តរាយ បង្កឡើងដោយការប្រែប្រួលអាកាសធាតុចេះតែកើនឡើងជាបន្ត
បន្ទាប់ និងមានប្រជាជនលើពិភពលោកប្រមាណ២/៣បានប្រើប្រាស់ចំណីអាហារពីស្រូវ-អង្ករជាស្បៀងប្រចាំ
ថ្ងៃ៕
ដោយ៖សស្អាត