ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី១០ខែកក្កដានេះនៅទីលានប្រជាធិបតេយ្យគេឃើញសមាជិក សមាជិកាគណបក្ស
សញ្ជាតិកម្ពុជាប្រមាណជា៧០០ទៅ៨០០នាក់ បានមកជួបជុំគ្នា ដើម្បីធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេង
គាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា
ខាងមុខនេះ។
បើទោះបីជាគណបក្សសញ្ជាតិកម្ពុជានេះមានប្រជាពលរដ្ឋកម្ពុជាតិចតួចបំផុតដែលបានស្គាល់និងឮឈ្មោះក៏
គណបក្សនេះបានធ្វើយុទ្ធនាការឃោសនារបស់ខ្លួនបានមួយលើកនឹងគេដែរ។ ហើយក្បួនដង្ហែរឃោសនា
នាព្រឹកមិញនេះគឺគេចាប់ផ្តើមពីទីលានប្រជាធិបតេយ្យនៅម៉ោង៨និង៣០នាទីឆ្ពោះតម្រង់ទៅរមនីយដ្ឋាន
វត្តភ្នំនិងបានដង្ហែរក្បួនជុំវិញវត្តភ្នំហើយបន្តទៅតាមបណ្តោយផ្លូវលេខ២៧១ក្នុងទឹកដីខណ្ឌឬស្សីកែវនិងតាម
បណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានរថយន្តប្រមាណជា៤០គ្រឿងនិងមានមនុស្សជិះកាន់
រូបព្រះសង្ឃជាច្រើនផ្ទាំង។
ប្រជាពលរដ្ឋដែលបានឃើញក្បួនឃោសនារបស់គណបក្សសញ្ជាតិកម្ពុជាបានយល់ច្រឡំថាជាការដង្ហែរ
បុណ្យផ្កាឬបុណ្យកថិនទានទីវិញ ព្រោះនៅតាមរថយន្តនិមួយៗគេឃើញមានបាំងខ្លោះ(ឆ័ត្រសាសនា)
និងមានរូបព្រះសង្ឃដាក់ពីមុខពីលើដំបូលរថយន្តក៏មានសមាជិកសមាជិការលោកយាយលោកតាមួយ
ចំនួនបានកាន់រូបព្រះសង្ឃនោះទៀតទើបធ្វើឲ្យមានការយល់ច្រឡំបែបបនេះ។នៅក្នុងក្បួនហែរគេឮសំឡេង
ស្រែជ័យយោព្រះគ្រូមហាថេរៈលោកតាហង្សភ្នំត្បែងមានជ័យគ្រប់ៗគ្នានិងរំលេចទៅដោយរូបសញ្ញាគណបក្ស
នេះដែលមានសញ្ញាព្រះអាទិត្យនិងព្រះច័ន្ទជួបគ្នានិងមានលេខរៀងទី១នៅក្នុងសន្លឹកឆ្នោត។
បើតាមលិខិតគោលនយោបាយសំរាប់ឃោសនាស្វែងរកសំឡេងគាំទ្រនោះបានពន្យល់ថាគោលនយោបាយ
របស់គណបក្សនេះលើកយកពីអនុសាសន៍សំខាន់ៗរបស់ព្រះគ្រូថេរៈលោកតាហង្សភ្នំត្បែងមានជ័យមកដាក់
បញ្ចូលទៅក្នុងគោលនយោបាយរបស់គណបក្សព្រមទាំងបានសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
និងសមាជិក សមាជិកាទាំងអស់នឹងធ្វើការនិមន្តព្រះគ្រូថេរៈលោកតាហង្សភ្នំត្បែងមានជ័យមកធ្វើជាព្រះ
ប្រធានគណបក្សសញ្ជាតិកម្ពុជានិងដឹកនាំប្រទេសជាតិនៅពេលទទួលបានជ័យជំនៈពីការបោះឆ្នោតនេះ។
គោលនយោបាយរបស់គណបក្សនេះបានបង្ហាញផងដែរថាដើម្បីជាប្រយោជន៍ប្រទេសជាតិនិងប្រែ
ក្លាយមាតុភូមិកម្ពុជាជាអារ្យប្រទេសត្រូវប្រកាន់នូវជំហរនយោបាយឯករាជ្យអាព្យាក្រិត្យ និងមិនចូល
បក្សសម្ព័ន្ធធ្វើសមាហរណកម្មកម្ពុជាចូលក្នុងតំបន់និងសកលលោកនិងធ្វើសហប្រតិបត្តការជាមួយប្រទេស
ទាំងអស់ដោយមិនប្រកាន់ថាប្រទេសលោកសេរីឬកុម្មុយនីសនោះទេគឺប្រកាន់ជំហរមានមិត្តប្រសើរជាងមាន
សត្រូវពិសេសប្រទេសភូមិផងរបងជាមួយដូចជាវៀតណាមឡាវនិងថៃជាដើម។ ធ្វើសហប្រតិបត្តការ
ក្នុងនាមជាអ្នកជិតខាងល្អលុបចោលនូវទំព័រប្រវត្តិសាស្រ្តដ៏ល្វីងជូចត់ពីអតីកាលកសាងនូវទំព័រប្រវត្តិសាស្រ្តថ្មីប្
រកបដោយភាពសុខដុមរម្យនាប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាពអភិវឌ្ឍន៍ និងសហប្រតិបត្តការ ដើម្បី
សុខសន្តិភាពទាំងក្នុងតំន់និងសកលលោក។
ក្នុងនោះដែរគេបានបញ្ជាក់ថាចំពោះនយោបាយក្នុងប្រទេសគណបក្សមានបាវចនាសញ្ជាតិសាសនាអធិបតេ
យ្យមិនប្រកាន់រើសអើងនិន្នាការនយោបាយជំនឿសាសនា និងជាតិសាសន៍ឲ្យតែអ្នកទាំងនោះត្រូវបាន
ទទួលស្គាល់ដោយច្បាប់សញ្ជាតិ និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថាគណបក្សសញ្ជាតិកម្ពុជាទើបតែមានវត្តមានជាលើកទី១ដែលគណៈកម្មាធិការជាតិរៀប
ចំការបោះឆ្នោតបានទទួលស្គាល់ និងបានចុះក្នុងបញ្ជីបោះឆ្នោតរបស់ក្រសួងមហផ្ទៃហើយគណបក្ស
សញ្ជាតិកម្ពុជាបានឈនៅលេខរៀងទី១ក្នុងសន្លឹកឆ្នោតនៃការបោះឆ្នោតអាណត្តិទី៥នេះ៕
ដោយ៖សុវណ្ណរ័ត្ន