​គម្រោង​ស្ពានឆ្លងកាត់​ទន្លេបាសាក់​ក្រុងតាខ្មៅ​សាងសង់​ជិតចប់​រួចរាល់ហើយ​ នៅសល់តែ​១០​ភាគរយទៀតប៉ុណ្ណោះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖  ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់នៃក្រុងតាខ្មៅខេត្តកណ្តាល និង​​​អ្នក ខណ្ឌមាន ជ័យរាជធានីភ្នំពេញនៅត្រើយខាងកើតនៃដងទន្លេ ជិតលែងលំបាកដោយឆ្លងទូតទៅវិញ ទៅមកទៀតហើយដោយ ពេលនេះការដ្ឋានសាងសង់ស្ពានតាខ្មៅឆ្លងកាត់ទន្លេបាសាក់ស្ថាបនាបាន បាន៩០ភាគរយហើយដោយគ្រោង នឹង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខ។

ស្ពានមិត្តភាពកម្ពុជា ចិនទី៤ ឬហៅស្ពានព្រែកសំ​រោង​សម្រាប់ឆ្លងកាត់ទន្លេបាសាក់ពីក្រុងតា ខ្មៅ ទៅសង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ កំពុងតែដំណើរយ៉ាងមមាញឹកដោយសម្រេចបាន៧៧ភាគ រយហើយនេះបើតាម​ការឲ្យដឹងពី​លោក​ស្រីសម្ពស្សជំនួយការក្រុមហ៊ុនសំណង់សៀងហៃ។លោកស្រីបន្តថា កម្មករ និងអ្នកជំនាញ​ការកំពុងតែ​មមា​ញឹក​​យ៉ាងខ្លាំង ក្នុងការស្ថាបនាស្ពាននេះឲ្យបានចប់រួចរាល់តាមការកំណត់ដើម្បីជួយសម្រួលការធ្វើ​​​ដំណើរ​​ទៅមក​របស់​ប្រជាពលរដ្ឋកម្ពុជា។

គម្រោងសាងសង់ស្ពានតាខ្មៅ ត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុនសំណង់សៀងហៃ ដែលគ្រោងចំណាយ​ថវិកា​ជិត៣៣លានដុល្លាសហរដ្ឋអាមេរិក ជាកម្ចីសម្បទានរបស់រដ្ឋាភិបាលចិន និងមួយចំនួនទៀតជាថវិកា​បដិភាគរបស់​រាជរដ្ឋាភិបាល។

ស្ពាននេះមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់រួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គម និងកាត់​បន្ថយ​ភាព​ក្រីក្រនៅកម្ពុជា  ពិសេសបានជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ត្រើយខាង កើតទន្លេបាសាក់ ដែលកន្លង​មកមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផលនិង ផលិតផលផ្សេងៗ​មទៀតសម្រាប់​យកមក​លក់​នៅទីក្រុងតាខ្មៅ និងរាជធានីភ្នំពេញ។

ស្ពាននេះក៏បាន បំពេញតួនាទីជាខ្សែក្រវ៉ាត់យុទ្ធសាស្រ្តដ៏សំខាន់មួយរវាងរាជធានីភ្នំពេញ ដោយតភ្ជាប់​ត្រង់ពីផ្លូវ​ជាតិ លេខ១ ទៅនឹងផ្លូវជាតិលេខ២ និងបន្តទៅផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវជាតិលេខ៥ ដោយមិនចាំបាច់ ឆ្លង​កាត់​រាជធានីភ្នំពេញ។ទាំងនេះវាបានជួយរំដោះការកស្ទះចរាចរណ៍ដ៏មមាញឹកចូលមកកាន់រាជធានីភ្នំពេញនិង​ជួយសម្រាលបន្ទុកចរាចរណ៍ដ៏ធ្ងន់នៅលើស្ពានព្រះមុនីវង្សផងដែរ។

ជាគម្រោងស្ថាបនាស្ពាននេះ ជាប្រភេទស្ពានបេតុខ្សែកាបរឹត មានវែង៨៥៥ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ មានគន្លង​ផ្លូវសម្រាប់រថយន្ត សរុប៧ម៉ែត្រគន្លងផ្លូវសម្រាប់ទោចក្រយានយន្តទាំងសងខាង សរុប ៣.៨ម៉ែត្រ និងចញ្ចើម​ផ្លូវ​ទាំងសង ខាងទទឹងសរុប២.៧ម៉ែត្រ។

ក្បាលស្ពានត្រើយខាងលិចស្ថិតត្រង់ភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតា​ខ្មៅខេត្តកណ្តាល និងបន្តភ្ជាប់​ផ្លូវជាតិ​លេខ​២ ត្រង់គីឡូម៉ែត្រ លេខ១៤ ចំណែកត្រើយខាងកើតវិញ​ស្ថិតនៅ​ភូមិជំពុក​ក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បន្តឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ១២។

​ស្ពាននេះ​គ្រោងចំណាយពេលសាងសង់ ចំនួន​​៤២ខែ ដោយត្រូវបានបើកដ្ឋានសាងសង់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០១១ ហើយ​នឹងត្រូវបញ្ចប់នៅ ពាក់​កណ្តាល​ឆ្នាំ២០១៣៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [796]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [820]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [823]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [798]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 11 កន្លងទៅ • បើកមើល : [850]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សេដាក ផ្តល់គំនិត​បន្ថែមទាក់ទង​ពីរបៀបស្ទូង​និងថែទាំស្រូវឲ្យបាន​ផលច្រើនដល់កសិករ​

ភ្នំពេញ៖ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ក្នុង​ការធ្វើ​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [366]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [696]


ក្រសួងទេសចរណ៍អំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ ត្រៀមខ្លួនចូលរួម ប្រឡងប្រណាំងសណ្ឋាគារបែតងនៅកម្ពុជា

ភ្នំពេញៈ លោក ថោង ខុន​រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [346]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [541]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 230 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1276 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964176​ នាក់