ក្រុមអ្នកស្រាវជ្រាវ​វ័យ​ក្មេង​ជួប​ជុំ​គ្នា​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍន៍​កសិកម្ម​និង​ជន​បទ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ ក្រុមនិស្សិតផ្នែកវិទ្យាសាស្រ្តកសិកម្មនៅព្រឹកថ្ងៃសុក្រទី១១តុលានេះ​បានមកជួបជុំគ្នា​នាំមក​នូវ​​របបគំហើញដែលខ្លួន​បានសិក្សា​ស្រាវជ្រាវក្នុងអំឡុងពេលសិក្សាមកបង្ហាញនិងចែករំលែកបទ​ពិសោធន៍​​ដល់គ្នាទៅវិញទៅមកក្នុងសន្នសីទវិទ្យាសាស្រ្តមួយដែលបានរៀបចំដោយសាលកល​វិទ្យាល័យភូមិន្ទ​​កសិកម្ម​​ចំ​ការដូង។​

លោកស្រីសាស្រ្តាចារ្យបណ្ឌិតសេងមុំសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម(សវផក) ​បាន​​ឲ្យដឹងថាជារៀងរាល់ឆ្នាំយើងតែងតែរៀបចំឲ្យមានការជួបជុំគ្នារវាងនិស្សិតផ្នែកវិទ្យា​សាស្រ្ត​ តាម​រយៈ​​សិក្ខា​សាលាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មដែលជាផ្នែកនៃគម្រោងវេទិការស្រាវ​ជ្រាវ​នេះ​យ៉ាង​តិច៣​ទៅ​​៤​ដងក្នុង១ឆ្នាំ។ហើយឆ្នាំនេះមិនខុសពីឆ្នាំកន្លងទៅដែរគឺបានទទួលគម្រោងនៃ​គម្រោង​វេទិ​ការ​ស្រាវ​ជ្រាវ​​ដើម្បី​អភិវឌ្ឍន៍វគ្គ២ដែលមានវិទ្យាស្ថានស្រាវជ្រាវនិងបណ្តុះបណ្តាលកម្ពុជា​ហៅកាត់ថាCDRI  និង​ទទួល​​បាន​ជំនួយឧបត្ថម្ភពីInternational Development Rseaech Center​(IDRC) នៃប្រទេសកាណាដា។​

លោកស្រីសាស្រ្តាចារ្យបន្តថាវេទិការនេះធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាពិសេ​សសមត្ថភាពក្នុងការស្រាវជ្រាវនិងទំនាក់ទំនងបែបវិទ្យាសាស្រ្តដែលមានប្រធានបទ​«សក្តានុ​ពលរបស់​អ្នក​​ស្រាវជ្រាវវ័យក្មេងក្នុងការអភិវឌ្ឍន៍កសិកម្មនិងជនបទ»និងជាការផ្តល់ឱកាសឲ្យអ្នក​ស្រាវ​ជ្រាវ​វ័យក្មេង​អាច​​ធ្វើការចែករំលែកបទពិសោធន៍ដល់សាធារណៈជនបង្កើនសមត្ថភាពទំនាក់​ទំនងបែបវិទ្យាសាស្រ្តដល់​អ្នក​​ស្រាវជ្រាវផ្ទាល់និងនិស្សិតជំនាន់ក្រោយផ្សព្វផ្សាយស្នាដៃស្រាវជ្រាវដល់អ្នកសិក្សានិងស្រាវជ្រាវនិងអាចជា​ប្រយោជន៍ដល់ការរៀបចំផែនការ។

លោកស្រីសាកលវិទ្យាធិការរងបានបញ្ជាក់ថាប្រធានបទសំខាន់ៗដែលក្រុមអ្នកស្រាវជ្រាវវ័យក្មេងលើក​​យក​មកធ្វើបទបង្ហាញនាព្រឹកនេះមានចំនួន២៥ប្រធានបទក្នុងនោះផ្តោតសំខាន់ទៅលើវិទ្យា​សាស្រ្ត​​កសិកម្ម​វិទ្យាសាស្រ្តសត្វវិជ្ជសាស្រ្តសត្វអភិវឌ្ឍន៍ជនបទព្រៃឈើជលផលនិងការរៀប​ចំដែន​ដីរដ្ឋបាល​ដែន​​ដីជា​ដើម។និស្សិតដែលត្រូវចូលរួមធ្វើបទបង្ហាញមកពីសាកលវិទ្យាល័យភូមិន្ទ​កសិកម្មសាកលវិទ្យាល័យ​​ភូមិន្ទ​​កសិកម្ម​សាកលវិទ្យាល័យ​ស្វាយរៀងនិងសាកលវិទ្យាល័យមានជ័យកំពុងចាមធនធានមនុស្ស​និង​​ស្ថាប័ន​ស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្សេងៗទៀត។

លោកស្រីមានសង្ឃឹមថាវេទិការនេះនឹងក្លាយទៅជាសកម្មភាពដែលអនុវត្តន៍ប្រាកដដោយលេខគុណ ​ដោយ​​ស្ថាប័នបណ្តុះបណ្តាលជាទៀងទាត់និងមានការចូលរួមយ៉ាងសកម្មពីនិស្សិត​សាស្រ្តាចារ្យ​និងអ្នក​​ស្រាវ​ជ្រាវដើម្បីលើកកម្ពស់គុណភាពអប់រំស្រាវជ្រាវវិទ្យាសាស្រ្តជាប្រយោជន៍សម្រាប់​សាធារណៈ​ជន​និង​​សង្គមកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិតង៉ោប៊ុនថានសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានថ្លែងនៅ​​​​​​​​ក្ក្នុង​​​​​​កាសបើកសិក្ខាសាលានោះថាការសិក្សាស្រាវជ្រាវពិតជាមានសារសំខាន់ណាស់​​សម្រាប់ក្រុម​អ្នក​ស្រាវ​​ជ្រាវ​វ័យក្មេងដែលអាចនិយាយបានថាជាក្រុមអ្នកវិទ្យាសាស្រ្តក្នុងការរុក​រក​របបគំ​ហើញ​ថ្មីៗ​យក​មកធ្វើ​ការ​​បង្ហាញ​ឬរៀបចំធ្វើសន្និសីទវិទ្យាសាស្រ្តផ្សេងៗនិងបំពេញសមត្ថភាពរបស់​ខ្លួនក្នុងការចូលរួម​ចំណែក​​អភិវឌ្ឍ​​ន៍​វិស័យកសិកម្មនៅប្រទេសកម្ពុជានិងបន្សល់ទុកនូវស្នាដៃ​ដល់អ្នកស្រាវជ្រាវ​ជំនាន់ក្រោយៗទៀត​​តាម​រយៈ​ការចងក្រងធ្វើការបោះពុម្ពផ្សព្វផ្សាយដល់ប្រជា​កសិករក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធអាចយក​​ទៅ​ប្រើប្រាស់បំរើសេចក្តីត្រូវការរបស់មនុស្សជាតិលើផ្នែកម្ហូបអាហារនិងវិស័យកសិកម្ម។​

លោកសាស្រ្តាចារ្យបញ្ជាក់ថាក្រៅពីសិក្សាស្រាវជ្រាវក្នុងស្រុកយើងមានកម្មវិធីសហប្រតិបត្តការ​អន្តរជាតិ​​ជាមួយបណ្តាប្រទេសដៃគូរជាច្រើនទៀតកន្លងមកបានបញ្ជូននិស្សិតកម្ពុជាឲ្យទៅដក​ស្រង់​បទ​ពិសោធន៍​​ពីគេនិងបានទទួលនិស្សិតបរទេសឲ្យមកស្នាក់នៅសិក្សារៀនសូត្រ​ពីគ្នាទៅវិញ​ទៅមក​ជាច្រើនវគ្គ​ដែលមក​​ដល់​ពេលនេះយើងបានទទួលនិស្សិតមកពីប្រទេសម៉ាឡេស៊ីប្រទេសថៃនិង​ប្រទេសជប៉ុន។លោក​សាស្រ្តា​​ចារ្យ​បានបង្ហាញពីទស្សនវិស័យថានឹងពង្រីកទំនាក់ទំនងថ្នាក់ជាតិ​និងអន្តរ​ជាតិ​ឲ្យបាន​កាន់​តែទូលំទូលាយ​​និង​ជម្រុញសាកលវិទ្យាល័យភូមិន្ទកសិកម្មឲ្យទៅជាសាកលវិទ្យាល័យអន្តរជាតិ​សម្រាប់ការសិក្សា​ស្រាវ​​ជ្រាវ​​វិទ្យាសាស្រ្ត៕ដោយ៖ សស្អាត​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស​ ២នាក់​ត្រួវ​បាន​ចាប់ខ្លួនពី​បទ​ជួញ​ដូរមនុស្ស​ខុសច្បាប់​

ប្រទេសវែល៖ កាលពីថ្ងៃច័ន្ទម្សិលមិញ បុរសម្នាក់និងស្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


​តម្លៃ​ពោត​ក្រហម​ធ្លាក់ចុះ​ កសិករ​នៅ​ខេ​ត្ត​ជាប់​ព្រំដែន​ខ្មែរ​ថៃ​យំ​មិនចេញ​ទឹក​ភ្នែក​

ប៉ោយប៉ែត​ ៖ ប្រជាកសិករ​ប្រកប​របរ​កសិកម្ម ផ្នែក​ដំណ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [626]


​ឥណ្ឌូនេស៊ី​បើក​ពិព័រណ៌​ពាណិជ្ជកម្ម​លើក​ទី​៧ ​ដោយ​មាន​ក្រុមហ៊ុន​ចំនួន​ ៥២​ ចូលរួម​

ភ្នំពេញ៖ ពិព័រណ៍​ពាណិជ្ជ​កម្ម​​ ឥណ្ឌូនេស៊ី​លើក​ទី​...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [612]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 465 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 732 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864409​ នាក់