ក្រសួងកសិកម្ម​ថា៖ ​បញ្ហាបង្កបង្កើនផល​ស្រូវរដូវប្រាំង​ឆ្នាំ២០១៣-២០១៤ ​មានល្បឿនយឺត​ជាងឆ្នាំទៅមិញ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

       ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០១៣របស់ខ្លួនថា ការងារបង្កបង្កើន​​ផលស្រូវរដូវប្រាំង​ឆ្នាំ២០១៣-២០១៤ មានល្បឿន​យឺត​ជាងឆ្នាំមុន ដែលរហូតមកទល់ពេលនេះទើបអនុវត្តន៍បានចំនួន ១៩២.១៧០ ហិកតាស្មើនឹង​៥០,៩០% នៃ​ផែន​ការ ៣៨៣.៦៤០ហិកតា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

       របាយការណ៍ដដែលបានវាយតម្លៃទៅលើស្ថានភាពលូតលាស់​នៃ​ដំ​ណាំ និងការត្រៀមនានា លទ្ធផលប៉ាន់ស្មានដំណាំស្រូវរដូវប្រាំង ២០១៣-២០១៤ នឹងអាច​សម្រេចបានផ្ទៃដីដាំដុះសរុប ៤៧២.៤៨៣ ហិកតាស្មើនឹង១២៣,១៦% តិចជាងឆ្នាំមុនចំនួន ២៣.១៦៥ ហិកតាក្នុង​នោះផ្ទៃដីប្រមូលផល​ប៉ាន់ស្មាន​សរុបចំនួន ៤៧២.២៣២ ហិកតា ដែល នឹងមានបរិមាណផលសរុបចំនួន ២.០៨០.៤០៥ តោន ក្នុងកម្រិត ទិន្នផល ប៉ាន់ស្មានជាមធ្យម ៤,៤០៥ តោនក្នុងមួយហិកតា (ទិន្នផលឆ្នាំមុន​​៤,៣៤៩​តោន​ក្នុងមួយហិកតា)។

       ដោយឡែកការប្រមូលផលស្រូវរដូវវស្សាឆ្នាំ ២០១៣ សម្រេចបានលើផ្ទៃដីចំនួន ២ .៤៨៥.៥៥៩ ហិកតា លើសរដូវវស្សាឆ្នាំ ២០១២ ចំនួន ៧២៧ ហិកតា ក្នុងនោះទិន្នផល​ជា មធ្យម​ចំនួន ​២,៩២១ តោនក្នុងមួយ ហិកតាលើសឆ្នាំមុនចំនួន ៤៩ គីឡូក្រាមក្នុងមួយហិកតា និងបរិមាណ​ផលសរុបចំនួន ៧.២៥៩.៩៨៩ តោនលើសឆ្នាំមុនចំនួន ១២៣.៨៥០ តោន។

       លទ្ធផលប៉ាន់ស្មានតុល្យភាពស្បៀងប្រចាំឆ្នាំ ២០១៣-២០​១៤ សម្រេចបាន ៩.៣៤០.៣៩០ តោនក្នុង នោះកាត់ចេញ ១៣% សម្រាប់ទុក​ពូជ ចំណីសត្វ និង​បាត់បង់ដោយ ការប្រមូលផល ១.២១៤.២៥១ តោន ស្រូវ នៅសល់ជាស្បៀង​ ៨.១២៦.១៤០ ​តោន សរុប បរិមាណស្រូវគិត​ជាអង្ករ ៦៤% ស្មើ ៥.២០០.៧២៩ តោន តម្រូវការអង្ករ​ជាស្បៀង​សម្រាប់​ប្រជាជនចំនួន ១៤.៩៥០.១៩៦ នាក់ ២.១៣៧.៨៧៨ តោន អតិរេក​អង្ករ​​សម្រាប់​បម្រើ​ឲ្យ គោលដៅនាំចេញ ៣.០៦២.៨៥១តោន អតិរេកស្រូវ ៤.៧៨៥.៧០៥តោន។

       គួរកត់សម្គាល់ថា រាជជ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ ២០១៥ ជាឆ្នាំគោល ដើម្បី ជំរុញ​ការផលិត ស្រូវឲ្យបានច្រើនជាង ៤ លានតោន និង​គិតជាបរិមាណអង្ករសម្រាប់នាំចេញ​​ជា​ផ្លូវ​ការ​ត្រូវសម្រេច ឲ្យបាន យ៉ាងតិច ១ លានតោន ។ បើពិនិត្យលើអតិរេកស្រូវសម្រេច​បាន ក្នុងឆ្នាំ ​​២០១៣ មានរហូតដល់ជាង ៤,៧៨ លានតោនគឺលើសផែនការកំណត់ ដែលនេះជា ជោគជ័យ​មួយគួរជាទីមោទនៈបំផុតសម្រាប់ កម្ពុជាក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ ។ ដោយ ឡែក​ក្នុង​ឆ្នាំ ២០១៣ បរិមាណនាំចេញអង្ករបានកើនដល់ចំនួន ៣៧៨.៨៥៦ តោន ដែលក្នុង​ឆ្នាំ ២០១២ មានតែ ២០៥.៧១៧ តោនប៉ុណ្ណោះ ( មានកំណើន​១៧៣.១៣៩​តោន​​ឬ៨៤,១% ) ដោយបាននាំចេញទៅកាន់ទិសដៅចំនួន ៦៦ ប្រទេស៕ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ប្រធានកិត្តយស​មូល​និធិ ខុនរ៉ាដ​ ចង់​ឃើញ​កម្ពុជា​ដោះស្រាយ​បញ្ហាន​យោបាយ​ឲ្យ​បានឆាប់​

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច​នៅប្រទេសកម្ពុជា ប្រធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [443]


​គូស្នេហ៍ជា​ ខ្មាន់កាំភ្លើង​ បាញ់​រថយន្តក្រុង​ សង្ស័យផ្តើម​ចេញរឿង​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ ៖រថយន្តក្រុង ឈ្នួលមួយគ្រឿង ដែលក្រុមសកម្មជន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមក្នុងមហាបាតុកម្មជាមួយអ្នកទោសគុកទួលស្លែង

សមាជិកសភាគណបក្សប្រជាជននឹងចូលរួមក្នុងមហាបាតុក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [383]


​គិត​​ត្រឹម​​ថ្ងៃ​​ទី​​២​​២ ​តុលា​បក្ស​ប្រ​ឆាំ​ង​ប្រមូល​ស្នាម​មេ​ដៃ​ពល​រដ្ឋ​បាន​ជាង​២​លាន​នាក់​

ភ្នំពេញ៖ គិតត្រឹមរយៈពេល២២ថ្ងៃ គណបក្សសង្រ្គោះជាតិ ប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 135 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2022 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132536​ នាក់