ភ្នំពេញ៖លោកសែហ្សែរម៉ូស្ទូរ៉ា(SERGE MOSTURA)ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជាសន្យាថានឹង
អូសទាញអ្នកវិនិយោគទុនបារាំងឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបានកាន់តែច្រើនជាងមុន។
លោកថ្លែងបែបនេះក្នុងជំនួបទ្វេរភាគីមួយនិងសម្តេចហេង សំរិនប្រធានរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី៦
ខែឧសភា ឆ្នាំ២០១៣នេះនាវិមានរដ្ឋសភា។
លោកគាំមកុសលប្រធានឧុទ្ទកាល័យសម្តេច ហេង សំរិន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំ
នួបនោះថាលោកសែហ្សែរម៉ូស្ទូរ៉ាបានធ្វើការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា
ក្នុងការដឹកនាំសភាកម្ពុជាជាពិសេសក្នុងការតាក់តែងច្បាប់ការដែលប្រទេសកម្ពុជាមានច្បាប់គ្រប់គ្រាន់
នោះនិងផ្តល់ជំនឿទុកចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគដែលចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកការទូតបារាំងប្រចាំកម្ពុជាលោកនឹងខិតខំធ្វើយ៉ាងជំរុញអ្នកវិនិយោគទុនបារាំងមកធ្វើការ
វិនិយោគនៅក្នុងប្រទេសកម្ពុជាបានកាន់ឲ្យកាន់តែច្រើនឡើងថែមទៀត។
បើតាមលោកគាំមកុសលវិស័យចំនួន៣សំខាន់ដែលប្រទេសបារាំងវាយតម្លៃថាជាវិស័យដែលមានសក្តា
នុពលរបស់ប្រទេសកម្ពុជានោះរួមមានទី១វិស័យនាំចេញទី២វិស័យកសិកម្មនិងទី៣វិស័យទេសចរណ៍។
ប្រធានរដ្ឋសភាកម្ពុជាមានជំនឿយ៉ាងមុតមាំថាលោកការទូតថ្មី នឹងបន្តសហការល្អជាមួយស្ថាប័ននីតិ
បញ្ញតិស្ថាប័ននីតិប្រតិបត្តិព្រមទាំងបណ្តាក្រសួងនានារាជធានីខេត្តក្រុងក្នុងទូទាំងប្រទេសកម្ពុជាដើម្បី
ជរុញឲ្យទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការទេ្វភាគីរវាងប្រជាជននិងប្រទេសទាំង
ពីរកម្ពុជា-បារាំងឲ្យកាន់តែល្អប្រសើរនិងរឹងមាំឥតឈប់ឈរ។
សម្តេចបានសម្តែងអំណរគុណដល់រដ្ឋាភិបាលបារាំងដែលបានផ្តល់ជំនួយឥតសំណងនិងជំនួយនានា
ដល់កម្ពុជាសម្រាប់អភិវឌ្ឍលើវិស័យវប្បធម៌អប់រំសុខាភិបាលកសិកម្មជួយតុលាការកាត់ទោសខ្មែរក្រ
ហមនិងបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៥០កន្លែង បន្តការសិក្សានៅប្រទេសបារាំង
ក្នុងឆ្នាំសិក្សា២០១២-២០១៣៕
សស្អាត