មានការប៉ះ​ទង្គិច​​គ្នា​រ​វាងអាជ្ញា​ធរ និង​ប្រជា​សហគមន៍​នៅ​មុខ​សាលា​ក្រុង​ថ្ងៃ​ទិវា​សិទ្ធ​លំ​នៅ​ដ្ឋាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖​ នៅមុខសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ម្សិលមិ​ញនេះមានការប៉ះទង្គិចគ្នាមួយប្រាវរវាង​ ក្រុម​​​អាជ្ញាធររាជធានីភ្នំពេញនិងប្រជាពលរដ្ឋប្រជាជា១០០០នាក់មកពីសហគនមន៍ជា​ច្រើនក្នុងរាជធានី​ ភ្នំពេញ។

ការប៉ះទង្គិចគ្នានេះកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមសហគន៍ជាច្រើននៅក្នុង​រាជធានី​បាន​មក​ជួប​ ជុំ​គ្នាប្រារពពិធីសិទ្ធិលំនៅដ្ឋាននៅទីលាន​បរិវេណរូបសំណាកលោកយាយដូនពេញនិងបានដង្ហែរក្បួន​នាំ​ ញ្ញាតិទៅដាក់ជូនលោកអភិបាលរាជធានីផ្ទុយពីកិច្ចព្រមព្រៀងគ្នាក្នុងអង្គ​ប្រជុំ​កាលពីថ្ងៃទី៩កន្លងទៅ។ក្រុម​ ប្រជាសហគមន៍ដែលភាគច្រើនគេឃើញអ្នកមកពីសហគមន៍បឹងកក់បូរីកីឡាថ្មគោលនិង​សហគមន៍​មួយ​ ចំនួនទៀតប្រមាណជា៥០សហគមន៍។ 

បន្ទាប់ពីប្រារពពិធីសិទ្ធិលំនៅដ្ឋាននៅក្នុង​បរិវេណ​រូបសំណាក​លោកយាយដូនពេញរួចមកគេឃើញ​ពួក​ គាត់​បានប្រកូកប្រកាសគ្នាដើម្បី​ដង្ហែរក្បួននាំញ្ញាតិ​ទៅកាន់​សាលា​​​​រាជ​ធានីភ្នំពេញតែ​ត្រូវរារាំងដោយកម្លាំង​ សន្តិសុខ​នគរបាល​និងកម្លាំងកងរាជអាវុធហត្ថរា​ជធានី​ភ្នំពេញ​ដែលដឹកនាំដោយលោករ័ត្នស្រ៊ាង​មេ​បញ្ជា​ ការ​ទើប​តែតែងតាំងថ្មី។ក្រុមប្រជាសហគមន៍​និង​ព្រះសង្ឃ​​ប្រមាណជាជាង២០អង្គបាននាំមុខសំរុកបុក​ទំ​ លុះ​រនាំងកម្លាំង​អាជ្ញាធរដែលមាន​ខែលនិងដំបង​ត្រង់ម្តុំ​ខាងកើតរបងស្ថានទូតអាមេរិកតម្រង់​ទិសសំដៅ​ ទៅ​កាន់សាលារាជធានីភ្នំពេញ។

លុះមកដល់មុខ​ផ្កាយ​​រណបជាប់នឹងរបងសាលារាជធានីភ្នំពេញក៏ត្រូវរាំរាំងសាជាថ្មី​ដោយកម្លាំង​អាជ្ញាធរ​ រាជ​ធានី​ ហើយ​ក៏កើតមានការប៉ះទង្គិចគ្នាជាថ្មីម្តងទៀតដោយ​មានការរុញច្រានគ្នាទៅវិញទៅមកនិងមាន​ គុបទឹកសុទ្ធនិងដុំ​ឥដ្ឋដាក់គ្នាផងដែរ។យ៉ាងណាក៏​ដោយការប៉ះទង្គិចគ្នានេះមិនបណ្តាលឲ្យមានភាគី​ណា​ មួយ​​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរនោះទេ។ 

ការប៉ះទង្គិចគ្នាបានបន្តដល់ម៉ោង១០និង៤៥នាទីទើបគេឃើញភាគីសាលារាជធានីភ្នំពេញមាន​លោកកើត​ ឆែ​នា​យករដ្ឋបាលសាលារាជធានីភ្នំពេញអនុញ្ញាតិឲ្យតំណាងអ្នកភូមិមកពី​សហគមន៍ចំនួន៦នាក់នាំញ្ញាតិ​ ដើម្បីដាក់ជូនលោកអភិបាលរាជធានីភ្នំពេញ។មួយសន្ទុះក្រោយមកលោក​ស្រី​ ជុំង៉ានអ្នកតំណាង​ សហគមន៍​​​បានត្រលប់មកវិញហើយបានឲ្យអ្នកសារព័ត៌មានដឹងថា​មន្រ្តីរដ្ឋបាលសាលា​រាជធានី​ភ្នំពេញបាន​ បោះ​ត្រាទទួលញ្ញាតិរបស់អ្នកសហគមន៍ហើយនិងបាន​សន្យាថាឲ្យ​ក្រុមការងាររបស់ខ្លួនបញ្ជូនញ្ញាតិ​នេះជា​​ បន្ទាន់ទៅផែនការវិនិយោគដើម្បីចាត់ការ។

ជាមួយគ្នាអ្នកស្រីបានឲ្យដឹងទៀតថាលោកកើតឆែបានសន្យាថានឹងដោះស្រាយការងារនោះជាជំហានៗ ហើយលោកនឹងផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋដឹងវិញក្នុងរយៈពេលមួយសប្តាហ៍យ៉ាងយូរចំពោះលទ្ធផលយ៉ា ងណាៗនោះយើងរង់ចាំការដោះស្រាយរបស់សាលារាជធានីភ្នំពេញ។សូមជម្រាបថានៅក្នុងញ្ញាតិទាម​ទារ​ សិទ្ធិលំនៅដ្ឋាននោះក៏បានបង្ហាញពីតួរលេខប្រជាជនចំនួនមួយពាន់លាននាក់នៅលើពិភពលោកកំពុងរង ការគំរាមកំហែងនិងរស់នៅក្នុងល័ក្ខខ័ណ្ឌដ៏លំបាកដោយសារតែការវិនិយោគលើផ្នែកហិរញ្ញវត្ថុដ៏ធំអចលន ទ្រព្យសង្គមសេដ្ឋកិច្ចការរើសអើងពូជ​សាសន៍សង្គ្រាមនិងគ្រោះធម្មជាតិជាដើម។ 

ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ច្រើនជាង១០ភាគរយត្រូវបានជម្លៀសចេញពី​លំនៅដ្ឋានរបស់​ ពួកគេក្នុងរយៈពេលពីទសវត្សរ៍ចុងក្រោយនេះ។មួយផ្នែកទៀតប្រជាពលរដ្ឋនៅតាម​​តំ​បន់ជនបទច្រើន​ ជាង​៤០០,០០០នាក់ទទួលផលប៉ះពាក់ដោយសារវិវាទដីធ្លីចាប់​តាំងពីឆ្នាំ២០០៣មក​និងដោយសារតម្លៃ​ ដីធ្លី​​ឡើងថ្លៃធ្វើឲ្យប្រជាពលរដ្ឋចំនួន​១៥០,០០០នាក់នៅភ្នំពេញគ្មានទី​ជម្រក។ 

គួរបញ្ជាក់​ផងដែរ​ថា​ការជួប​ជុំគ្នា​នោះ​ គឺ​ក្រុម​សកម្មជនដីធ្លីនិងសង្គមស៊ីវិលធ្វើឡើង​ដោយ​មិន​មាន​ការ​ឯក​ ភាព​ពី​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ឡើយ​បើ​ទោះបី​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុម​សកម្មជន​ដីធ្លីនិង​សង្គម​ស៊ីវិល​ ទាំងនោះប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភពលោកនៅ​ទីស្នាក់ការ​អង្គការ​សមាគមដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ វត្តភ្នំឬ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ៕ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នៅព្រឹកនេះ​ក្រុមការងារ​គណបក្ស​ទាំងជួបគ្នា​ជាថ្មី​

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈនេះ មានជំនួប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [395]


ក្រុមសហជីព​ផ្អាក​ធ្វើបាតុ​កម្ម​ទុកពេលឱ្យ​​រដ្ឋាភិបាល​និង​និយោជក​ពិភាក្សា​គ្នា​ដំឡើងប្រាក់ខែ​​

ភ្នំពេញ: ​ក្រុមសហជីព​ ដែលធ្លាប់ជំទាស់​នឹងការសម្រេច...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [328]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 378 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1102 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864779​ នាក់