កំណាត់ផ្លូវមុន្នី​​រ៉េត​​ចាប់​​ពី​​ស្ទឹង​​មាន​​ជ័យ​​ចំការ​​ដូង​​ស្ទះ​​ពេញ​​ម៉ា​​ល្ងាច​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ខែតុលាម្សិលមិញនេះនៅលើកំណាត់ផ្លូវមុន្នីរ៉េតចាប់ពីគល់ស្ពាន​អាកាស​​ស្ទឹង​​មានជ័យរហូតដល់ស្ពានចំការដូងមានការកកស្ទះចរាចរពេញមួយ​ល្ងាច​ដោយ​សាររថយន្តកុងតែន័រ​​រថយន្ត​ដឹកទំនិញធំៗរថយន្តដឹកនិងក្រឡុកស៊ីម៉ង​ដែលមាន​ទី​តាំង​នៅជិតវត្តនន្នមុនីឈប់សំចតនៅតាម​​បណ្តោយ​ផ្លូវ​នេះជារៀងរាល់ថ្ងៃ។​

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្តោយកំណាត់ផ្លូវខាងលើបាននាំគ្នារអ៊ូរទាំថានៅពេលមានរ​ថ​យន្តដឹកស៊ីងម៉ងស៍ដែលមានប្រវែងវែងៗទាំងនោះបត់ចេញឬចូលពីទីតាំង​របស់គេម្តងៗតែងតែ​បង្ករ​ឲ្យ​​មាន​​ការកកស្ទះជាប្រចាំគ្រាន់តែស្ទះយូរឬឆាប់តែប៉ុណ្ណោះ។​ដោយឡែកនៅរសៀល​ថ្ងៃព្រហស្បត្តិនេះ​មាន​​រថយន្ត​ប្រភេទដឹកខ្នាតធំៗនិងរថយន្តតូចធំ​គ្រប់​ប្រភេទបានកកស្ទះលើកំណាត់ផ្លូវ​នេះមិនអាច​ធ្វើ​ចរាចរ​​បាន។

ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថាបើទោះជាមានសារាចរណ៍ណែនាំឬសេចក្តីប្រកាស​ព័ត៌មាន​របស់​​សាលា​រាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យរថយន្តធុនធំឬប្រភេទសណ្តោង​រឺម៉ក់ធ្វើ​ចរាចរណ៍​នៅពេលថ្ងៃគឺ​ចាប់​​ពី​ម៉ោង៦ព្រឹករហូតដល់ម៉ោង៩យប់នោះជាច្រើនលើកច្រើន​សារក៏ហើយក៏ដោយក៏គេនៅតែឃើញ​មាន​​រថយន្ត​ដែលត្រូវហាមឃាត់ប្រភេទខាងលើនេះធ្វើ​ចរាចរណ៍ជារៀងរាល់ថ្ងៃនិងតែងតែ​បង្ករបញ្ហាកកស្ទះ​​និង​​​​គ្រោះ​ថ្នាក់ជារើយៗនៅក្នុងរាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋបាននាំគ្នានិយាយបែបរិះគន់ចំពោះមន្រ្តីនគរបាលចរាចផ្លូវគោគថារថយន្តធំៗទាំងអស់នោះអា​ចធ្វើចរា​ចរណ៍ចូលមកក្នុងរាជធានីបានគឺដោយសារការឃុបឃិតគ្នា​ពីមន្រ្តី​ប៉ូលិសចរាចរណ៍យកលុយពី​​ឡាន​ទាំងនោះជាថ្នូរនៃការចូលក្រុងពេលថ្ងៃដោយមិនបានគិត​ពី​ការ​​ប៉ះពាល់សណ្តាប់ធ្នាប់​ឬធ្វើឲ្យ​មាន​ការ​​កកស្ទះចរាចរណ៍ក្នុងក្រុងនោះឡើយ។ប្រជា​ពលរដ្ឋអំពាវនាវដល់អភិបាលរាជធានីភ្នំពេញ​លោកប៉ាសិជាតិ​​វង្សសូមចាត់វិធានការណ៍​ចំពោះ​មន្រ្តីក្រោម​ឱវាទដែលមិនអនុវត្តតាមសេចក្តីណែនាំ​ឬសារាចរណ៍ណែនាំ​​របស់​សាលា​រាជធានីភ្នំពេញពិសេសក្រុមហ៊ុនដឹកជញ្ជូនដែលមិនគោរពតាមការណែនាំ​ខាងលើនោះដើម្បី​​បញ្ជៀស​បាននូវការកកស្ទះចរាចរណ៍ក្នុងក្រុងនារដូវវស្សានេះ៕ ​

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គិភ័យកំពុងឆេះផ្ទះ ប្រជាជន នៅខេត្តបាត់ដំបង

អគ្គិភ័យកំពុងឆេះផ្ទះប្រជាជននៅខេត្តបាត់ដំបង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [424]


​យុវជន​ម្នាក់​បើក​​ម៉ូ​តូ​​បុក​​រ៉ឺ​ម៉ក​​​ដាច់​​ដៃ​​ម្ខាង​​​

ក​ណ្តា​ល​ ​៖ យុ​វ​ជន​ម្នាក់​បាន​រង​របួស​ដាច់​ដៃ​ម្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [477]


កីឡាករ​ខ្សែ​បម្រើ​របស់ក្រុម​ Chelsea​ ចុះកុង​ត្រា​ ៤ឆ្នាំកន្លះ​ជាមួយ​ក្រុម​ Manchester United

អង់គ្លេស៖ កីឡាករខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea Ju...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [469]


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [926]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 473 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 886 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230985​ នាក់