ប្រទេសអាកានីស្ថាន៖ មន្រ្តីប៉ូលីសអូស្រ្តាលីបាននិយាយថាអតីតកងទាហានអាកានីស្ថានម្នាក់ឈ្មោះ Hekmallah ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទសំលាប់កងទាហានអូស្រ្តាលីបីនាក់កាលពីខែសីហា ឆ្នាំ២០១២ ។ មន្រ្តីប៉ូលីសអូស្រ្តាលីបានបន្តទៀតថាកងទាហានអាកានីស្ថាន ម្នាក់នេះត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសប៉ាគីសស្ថានហើយបន្ទាប់មកក៏បញ្ជូនទៅអាជ្ញាធរអាកានីស្ថានវិញកងទាហានអូស្ត្រាលី
ទាំងអស់នោះគឺកំពុងតែគាំទ្រប្រតិបត្តការ Nato នៅក្នុងប្រទេសប៉ាគីសស្ថាន។
លោកDavidHurleyប្រធានកងកំលាំងសន្តិសុខអូស្រ្តាលីបានប្រាប់អ្នកសារព័ត៌មានថា កាលពីខែកុម្ភះ
ក្នុងឆ្នាំនេះ អាជ្ញាធរប៉ាគីសស្ថានបានប្រាប់ប្រទេសអូស្ត្រាលីថា ជនជាប់ចោទ Hekmatullah ត្រូវតែឃុំក្នុងប្រទេសនេះលោកបានបន្តទៀតថាអតីតទាហានអាកានីសស្ថានម្នាក់នេះនឹងត្រូវបានបញ្ជូនទៅប្រទេស អាកានីសស្ថានវិញក្នុងពេលឆាប់ៗនេះដោយបានចោទប្រកាន់ទាហានអាកានីសស្ថានម្នាក់នោះពីបទ មនុស្សឃាត។ លោក GenHurley បាននិយាយថាគាត់កំពុតែរង់ចាំរហូតដល់ទាហានម្នាក់អាកានីសស្ថាន នេះត្រូវបានបញ្ជូនដល់ប្រទេស អាកានីសស្ថានសិនមុនពេលប្រកាសការចាប់ខ្លួន។ លោក Jon Donnison
ភ្នាក់ងារសារព័ត៌មាន BBC នៅក្នុងទីក្រុងស៊ីតនីបានរាយការណ៍កងទាហានអូស្រ្តាលីនិងភ្នាក់ងាស៊ើបអង្កេតរបស់ប៉ាគីសស្ថានបានសហការគ្នាតាមចាប់ជនម្នាក់នេ ។ ដោយ៖ តុលា