ធនាគារអភិវឌ្ឍន៍​អាស៊ី​បំរុង​លុយ​៤លាន​ដុល្លារ​កន្លះ​ ជួយ​ពង្រឹង​សមត្ថភាព​ អ្នក​គ្រប់គ្រង ​គ្រោះ​មហន្តរាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ ចំពេលដែលកម្ពុជា កំពុងជួបនូវបញ្ហាគ្រោះមហន្តរាយដោយ ទឹកជំនន់នោះ ធនាគារ​អភិវឌ្ឍន៍ ​អាស៊ី (ADB) បានប្រកាសថា ខ្លួនត្រៀមផ្ដល់លុយចំនួន៤,៥លានដុល្លារ ដល់គណៈ​កម្មាធិការជាតិ គ្រប់​​គ្រង​​គ្រោះ មហន្តរាយ ដើម្បីប្រើប្រាស់ពង្រឹង សមត្ថភាពរបស់​ស្ថាប័នមួយ​នេះ ឲ្យកាន់តែរឹងមំា​ថែម​ទៀត​​ងាយ​​ដោះស្រាយគ្រោះធម្មជាតិទឹក​ជំនន់នៅកម្ពុជា។​

លោក Peter Blimble នាយករង ADB ប្រចាំកម្ពុជា មានប្រសាសន៍ កាលពីថ្ងៃម្សិលមិញថា ដោយសារ​តែ​​កម្ពុជា កំពុងជួបប្រទះទឹកជំនន់ ទើប ADB ត្រៀមផ្ដល់ទឹកប្រាក់៤,៥ លានដុល្លារ សម្រាប់ជួយពង្រឹង ​សមត្ថ​​ភាព​ដល់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែល​ថវិកា​ទាំងនោះ បានមក​ពីប្រទេ​ស​​ជប៉ុន។​

លោកបន្តថា យើងនឹងអាចជួយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីធ្វើការ​ឲ្យបាន​ភាព​​ជិត​ស្និទ្ធ ជាមួយបណ្ដាក្រសួងស្ថាប័នរដ្ឋ ដូចជាក្រសួងធនធានទឹក ក្រសួងអភិវ​វឌ្ឍន៍​ជនបទ ជាដើម​នោះ។ ​គណៈ​កម្មាធិការជាតិមួយនេះ នៅមានចំណុចជាច្រើនដែលត្រូវ​ការ​យើងជួយកែលម្អ ។លោក Peter Blimble​ បញ្ចាក់ថា ADB នឹងបន្តជួយប្រទេសកម្ពុជា តាមរយៈគម្រោងផ្សេងៗ​ទៀត​ ពាក់ព័ន្ធ​នឹងគ្រោះមហន្តរាយ។ ​ដោយឡែកភាគីកម្ពុជាពាក់ព័ន្ធបញ្ហានេះគឺ​គណៈកម្មាធិ​ការជាតិ គ្រប់គ្រង់គ្រោះហន្ត​រាយ មិនអាច​សុំការ​​បភ្លឺ​​​បានជុំវិញព័ត៌មាននេះនៅឡើយ។​

សូមបញ្ជាក់ថា ទាក់ទិននឹងគ្រោះទឹកជំនន់កាលពីឆ្នាំ២០១១ ADB បានអនុវត្តន៍គម្រោងស្តារ​ឡើងវិញ​ជា​​បន្ទាន់ ក្រោយការខូចខាត ដោយគ្រោះទឹកជំនន់ ដែលមាន ទឹកប្រាក់ ចំនួន​៦៧,​១៨ លានដុល្លារ ក្រោម​​ហិរញ្ញប្បទាន របស់ ADB (កម្ចី៥៥លាន ដុល្លារ), រាជ រដ្ឋាភិបាល​អូស្រ្តាលី (ជំនួយឥតសំណង ៥,២៥លាន​​ដុល្លារ) និងរាជ​រដ្ឋាភិ​បាលកម្ពុជា (៦,៩៣ លាន​ដុល្លារ​) កំពុងស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ ដែល​​ទទួល​​រងការខូចខាត ដោយសារ គ្រោះទឹកជំនន់ កាលពីឆ្នាំ២០១១ នៅក្នុងខេត្ត ដែល​ទទួលរ​ង​ការខូចខាត​​ធ្ងន់​ធ្ងរ​មួយចំនួន៕ ដោយ៖ សស្អាត​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1108]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គូស្នេហ៍ជា​ ខ្មាន់កាំភ្លើង​ បាញ់​រថយន្តក្រុង​ សង្ស័យផ្តើម​ចេញរឿង​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ ៖រថយន្តក្រុង ឈ្នួលមួយគ្រឿង ដែលក្រុមសកម្មជន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [426]


អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [357]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


រដ្ឋធម្ម​នុញ្ញ​បាន​ចែង​ថា​ព្រះមហាក្សត្រ​គ្មាន​នរណា​អាច​បំពារ​បំពាន​បាន​ឡើយ​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [440]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 51 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 423 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039690​ នាក់