កំពង់ចាម ៖ បុរសម្នាក់ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកពញាក្រែកឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់
រំលោភទៅលើនារីម្នាក់ចូលទៅបេះបន្លែនៅក្នុងចំការអំពៅ ចម្ងាយពី១គីឡូម៉ែត្រពីភូមិក្រញូង ឃុំវាលម្លូ ស្រុក
ពញាក្រែក ខេត្ដកំពង់ចាម កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ។
លោកវរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថ
កិច្ច ឃាត់ខ្លួនមានឈ្មោះ យ៉ិន ប៊ុន្នី ហៅ ទូច អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ។ ចំណែកនារីរង
គ្រោះ មានឈ្មោះ ប.គ.ធ អាយុ២០ឆ្នាំ មានទីលំនៅជាមួយជនសង្ស័យ ។
លោក ប្រាក់ ប៊ុនណុន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ នារីរងគ្រោះ ឈ្មោះគ.ធ. បានចេញទៅ បេះ
បន្លែនៅក្បែរ ចំការ អំពៅ មានចម្ងាយពី ផ្ទះប្រហែល១០០០ម៉ែត្រ ។ នៅគ្រាដែលកំពុងតែបេះបន្លែនោះ
ស្រាប់តែជន សង្ស័យឈ្មោះប៊ុន្នី ហៅទូចបានដើរទៅក្បែនិយាយលេងសើចពីរបីម៉ាត់តួចក៏បានចាប់នាង
ធ្វើសកម្មភាព រំលោភសេពសន្ថវៈលើរូបនាងរហូតបានសម្រេច ។
លោក អធិការ បានឲ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍នោះនារីរងគ្រោះបានត្រឡប់មកផ្ទះ ប្រាប់រឿង រ៉ាវ
ឲ្យឪពុកម្តាយដឹង ទើបអាណាព្យាបាលនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍
ឃុំវាលម្លូ ។ហើយភ្លាមៗនោះផងដែរ សមត្ថកិច្ច បានចុះធ្វើការឃាត់ ខ្លួនជន សង្ស័យយកមកអធិការដ្ឋាន
នគរបាលស្រុកពញាក្រែក នៅចំពោះមុខសមត្ថកិច្ចជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្ម
ភាពចាប់ចាប់ប្អូនថ្លៃរំលោភរហូតបានសំរេចពិតប្រាកដមែន ដោយសារតែខ្លួនលួចស្រលាញ់នាង និងព្យា
យាមចាប់រំលោភយូរមកហើយតែគ្មានឱកាស។ បច្ចប្បន្នជនសង្ស័យត្រូបបានប៉ូលិសកសាងសំណុំរឿង
បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ ស្រីផល