FCRE នាំអង្ករ​ចេញ​បាន​ជាង​៣ពាន់​នៅ​៩​ខែ​ដើម​ឆ្នាំ​២០១៣​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាThe Federation of Cambodian Rice Expsorters ហៅកាត់ថា(FCRE) បាន​ សម្រេចនាំអង្គចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៣នេះបានចំនួន៣៥,០០០តោន​លើគម្រោងផែនការ៤ពាន់តោនក្នុង១ឆ្នាំ។​

លោកឧកញ៉ាគឹមសាវុធប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានមានប្រសាសន៍ឲ្យដឹង​នៅក្នុង​សិក្ខាសាលា ​ផ្ទេរបទពិសោធន៍ស្តីពីយុទ្ធសាស្រ្តនៃការឈានទៅរកការបង្កើតស្លាកសញ្ញានិងការ​គ្រប់​គ្រង​គុណភាពអង្គរខ្មែរ ​នៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីព្រឹកថ្ងៃទី៨តុលានេះថាសំរាប់ក្រុមហ៊ុន​ខ្មែរហ្វូដនៅខ្វះតែ៥ពាន់តោនតែ​ ប៉ុណ្ណោះការនាំអង្ករចេញរបស់ទៅកាន់ទីផ្សារអន្តរជាតិ​បាន​សម្រេច​តាម​ផែនការដែល​បានគ្រោងទុក។ចំនួន ​នេះគឺ​មិនទាន់ឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រមុខ​រាជរដ្ឋាភិបាលដែលបានប្រកាសថានឹងនាំអង្ករ​​ឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥ខាងមុខនោះទេគឺសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបង្កើនសង្វាក់ផលិតកម្មនាំ​ចេញ​អង្ករនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។​

លោកប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបន្តថាដើម្បីឲ្យអង្ករកម្ពុជាវាយលុកទីផ្សារអន្តរជាតិនិងមានអ្នកស្​គាល់កាន់តែច្រើននោះក្រុមអ្នកគាំទ្រពាណិជ្ជភាវូបនីយកម្មអង្ករនៅកម្ពុជា(SCCRP) ដោយមានការ​​​ជ្រោមជ្រែង​​ពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC) និងមានជំនួយហិរញ្ញវត្ថុពីទីភ្នាក់​ងារអភិវឌ្ឍន៍បារាំង(AFD)​បានផ្តល់ការ​​គាំទ្រ​ដល់សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាផ្តួចផ្តើមគំនិតដល់​ការបង្កើត«យីហោ»របស់អង្ករកម្ពុជា​បង្កើន​គុណ​​ភាព​កសាងកេរ្ត៍ឈ្មោះអង្ករកម្ពុជាឲ្យថិតថេរដើម្បី​ទទួលបានតម្លៃបន្ថែមនៅលើទីផ្សារអន្តរជាតិ។​

លោកឧកញ៉ាបន្តថាការដាក់ស្លាកសញ្ញានេះពិតជាសំខាន់ណាស់សំរាប់ការនាំចេញពិសេសគឺសំដៅ​ទៅលើ​​អង្ករ​​ផ្កាម្លិះ​កម្ពុជាដែលមានពូជដើមគឺផ្ការំដួលនេះតែម្តងដែលគេបាននាំយកទៅលក់​ឲ្យ​ប្រទេស​ជិតខាង​យើង​​ហើយ​​​គេបានវេចខ្ចប់ដាក់ស្លាកយីហោបន្តយកទៅលក់នៅទីផ្សាអន្តរជាតិបាន​យ៉ាងថ្លៃនោះ។​

លោកប​ញ្ជាក់ថាក្រុមហ៊ុនដៃគូរនៃឧស្សាហកម្មតែប្រទេសណេប៉ាល់បានបង្ហាញពីបទពិសោធន៍​ដែលទទួល​​បាន​ជោគជ័យនិងសម្រេចបានការដាក់ស្លាកយីហោផលិតផលរួមគ្នាមួយដែលបានអនុវត្ត​កន្លងមក(ក្រោមការ​​គាំទ្ររបស់អង្គការ(GIZ) ។​

ករណីស្លាកយីហោនេះនិងការចុះឈ្មោះជាផ្លូវការនៃឈ្មោះនិងរូបសញ្ញាដែលមានទំណាក់ទំនងជាមួយក្រមសី​​លធម៌និងយ​ន្តការត្រួតពិនិត្យគុណភាព​ដែល​ត្រូវបានជ្រើសរើសដោយសារតែមានទំនាក់ទំនងជា​មួយសង្វាក់​​​តម្លៃរបស់កម្ពុជាពិសេសគឺភាពស្រដៀងគ្នាឱកាសនិងបញ្ហាប្រឈមកំពុងជួបប្រទះនិងសង្វាក់តម្លៃអង្ករផ្កា​ម្លិះ​​​កម្ពុជានិងប្រទេសថៃ។​

លោកឧកញ៉ាបញ្ជាក់ទៀតថាកាលពីឆ្នាំ២០១២កន្លងទៅអង្ករផ្កាម្លិះកម្ពុជាបានចូលរួមប្រគួតប្រជែងការភ្លក់រស់​ជាតិអង្ករនៅបោះបាលីគឺយើងទទួលបានចំណាត់ថ្នាក់លេខ១មានរស់ជាតិ​ឆ្អាញ់ជាងគេ​ឈ្នះ​ទាំងអង្ករ​ថៃ​ទៀត​​ផង។បើទោះជាយ៉ាងនេះក៏ដោយក៏តម្លៃលក់នៅទីផ្សារអន្តរជាតិគឺយើងលក់អត់បានថ្លៃ​ដូចគេទេដោយ​សារ​តែ​​អ្នក​ទិញគេអត់ស្គាល់យើងអត់មាន​ស្លាកយីហោហើយគេចង់ទិញច្រើនក៏យើងអត់មានលក់ឲ្យគេដែរ។បញ្ហា​​ប្រឈម​ដូច្នេះហើយទើបអ្នកជំនាញការតែរបស់អង្គការ(FEA) បានអញ្ជើញអ្នកជំនាញការ​មកផ្តល់បទ​​ពិសោធន៍ដល់ធុរជនកម្ពុជាឲ្យយល់ដឹងពីការវេចខ្ចប់ការថែទាំការដាំដុះនិងរបៀបរបបធ្វើស្លាកសញ្ញាដើម្បីយក​ទៅលក់ឲ្យបានថ្លៃនៅលើទីផ្សារអន្តរជាតិ។​

សូមជំរាបថាសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានសម្រេចនាំចេញអង្គរទៅលក់នៅទីផ្សារអន្តរជាតិបានជាច្រើន​រួមមា​នប្រទេសបារាំងប៉ូឡូញម៉ាឡេស៊ីញូហ្សេឡេនរ៉ូស៊ី  ប៊ែលហ្សិកអ៊ុយក្រែនអាល្លឺម៉ង់ប៉ក់​ទុយហ្កាល់​និង​​ប្រទេសសាំងហ្កាពួដែលក្នុងឆ្នាំ២០១២បានចំនួន២០៥,៧១៧តោននិង៤ខែដើមឆ្នាំ២០១៣នេះបានចំនួន១១៨,​៥០៤តោន៕​

ដោយ៖​ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៤ និតីកាលទី៣​ជ្រើសរើសសមាជិ​ក​ព្រឹ​ទ្ធ​ស​ភា​ថ្មី

ភ្នំពេញៈ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [492]


ខេត្ត៣នឹងបើកយុទ្ធនាការយាត្រាសន្តិភាពថ្នាក់ជាតិស្តីពី ទំនប់វារីអគ្គិសនីដនសាហុង ពីថ្ងៃ២៨-៣១មីនា

ភ្នំពេញ ​៖​ មន្ត្រី​ បុគ្គលិកអង្គការ​សង្គម​ស៊ីវិល ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [353]


CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធី កសាងផែនការអភិវឌ្ឍន៍អាងទន្លេ ឆ្នាំ២០១១-២០១៥

 CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធីកស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [341]


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1447]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 468 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 301 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132988​ នាក់