ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃពុធម្សិលមិញនៅក្នុងប្រទេសអ៊ីរ៉ាក់មនុស្សយ៉ាងហោចណាស់ ៣៣នាក់គឺត្រូវបានគេ
សំលាប់នៅក្នុងកន្លែងផ្សេងៗគ្នា។ មន្រ្តីប៉ូលីសបានអោយដឹងថា សាកសពមនុស្សចំនួន ៨នាក់គឺត្រូវបានគេរក
ឃើញនៅក្នុងកសិដ្ឋានមួយកន្លែងស្ថិតនៅភាគត្បូងនៃតំបន់ Arab Jabour ចំណែកឯសាកសពមនុស្សជាច្រើន
នាក់ផ្សេងទៀតគឺត្រូវបានរកឃើញនៅក្នុងស្រុកផ្សេងៗគ្នាដូចជា ស្រុក Hurriya ស្រុកBayaa ស្រុកShia ស្រុក Shula និងស្រុក Doraជាដើម។ នៅខណះពេលដូចគ្នានោះដែរ នៅក្នុងទីក្រុង Mosulគ្រូបង្រៀន ២នាក់គឺត្រូវបានគេបាញ់
សំលាប់។
កាលពីថ្ងៃពុធម្សិលមិញប្រធាន អង្គការសហប្រជាជាតិបានកោះហៅមេដឹកនាំទាំង ២នាក់ពោលគឺមេដឹកនាំ
ប្រឆាំងនិងមេដឹកនាំប្រចាំប្រទេសនេះតែម្តងក្នុងគោលបំណងដើម្បីបញ្ចប់បញ្ហាវិវាទនៅក្នុងប្រទេសនេះ។ អង្គការសហប្រជាជាតិបានអោយដឹងថា ចាប់ពីខែមករារហូតមកដល់បច្ចុប្បន្នចំ នួនអ្នកស្លាប់ដោយសារបញ្ហា
វិវាទទាំងអស់នេះគឺឡើងដល់ ៦៥០០ នាក់ហើយ។ ដោយ៖ តុលា