ប្រទេសអេស៊ីប៖ ប្រភពព័ត៌មានក្នុងប្រទេសអេស៊ីបបានអោយដឹងថា មនុស្សយ៉ាងហោចណាស់
៥០នាក់ បានស្លាប់ដោយការប៉ះទង្គិចគ្នាមួយរវាងកងកំលាំងយោធារបស់អេស៊ីបនិងក្រុមអ្នកគាំទ្រ
របស់លោក Mohammed Morsi។ អ្នករាយការណ៍បានអោយដឹងថា ជនជាតិមូស្ល៊ីមជាង ២០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Cairo។ ក្រុមអ្នកគាំទ្រលោក Mohammed Morsi បានដង្ហែរជាក្បួន នៅក្នុងទីក្រុងជាច្រើន ខណះពេលដែលរដ្ឋាភិបាលដែលគាំទ្រដោយកងយោធាគឺកំពុងតែប្រារព្ធ
ខួបរំលឹកទី ៤០នៃសង្រ្គាមរវាងប្រទេសអារ៉ាប់និងប្រទេសអ៊ីសសាអែល ឆ្នាំ១៩៧៣។
អ្នកគាំទ្រលោក Morsi បាននិយាយថាលោក Morsi ត្រូវបានកងកំលាំងយោធាធ្វើរដ្ឋប្រហារទំលាក់
នៅក្នុងខែកក្កដា។មនុស្សមួយចំនួនដែលគាំទ្រលោក Gen Abdel Fattah al- sasi បានស្រែកហ៊ោរ
យ៉ាងខ្លាំងថា ពួកគេទាំងអស់គ្នាចង់អោយលោក Gen sisi ធ្វើជាប្រធានាពិបតីប្រចាំប្រទេសនេះ ក៏ប៉ុន្តែមនុស្សរាប់ពាន់អ្នកដែលអ្នកគាំទ្ររបស់លោក Morsi វិញក៏បានខិតខំបញ្ចេញមតិរបស់ខ្លួន ហើយនាំគ្នាស្រែកថា លោក Gen Sisi គឺជាឃាតករ។
ដោយឃើញហេតុការណ៍បែបនេះ កងកំលាំងយោធារបស់អេស៊ីបក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងទៅលើអាកាសដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាទាំងអស់នោះ។ នៅក្នុងស្រុក Upmarket Dokki ក្រុមអ្នកតវ៉ាម្នាក់ត្រូវបានប៉ូលីសវាយដោយដំបងឆក់បណ្តាលអោយរងរបួសជាទំងន់។
ចំនែកអ្នកខ្លះទៀតត្រូវបានបាញ់ប្រហារដោយគ្រាប់កាំភ្លើង។ អ្នករាយការណ៍បានអោយដឹងថា
ដើម្បីជាការតបទៅវិញក្រុមអ្នកតវ៉ាទាំងនោះក៏បានគប់ដុំថ្មទៅកាន់ប៉ូលីសវិញដែរ។ ការប៉ះទង្គិចគ្នា វាងប៉ូលីសនិងក្រុមអ្នកតវ៉ាបានអូសបន្លាយពេលជាច្រើនម៉ោងដែលធ្វើអោយមានភ្លើងឆាបឆេះ ជាច្រើនកន្លែងនៅក្នុងទីក្រុង។ ដោយ៖ តុលា