មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះ​មានប្រជាពលករ​កម្ពុជា​ចំនួន​២៧.៥៧១​នាក់​   បាន​ទទួល​កិច្ចសន្យាការងារ​និង​ចេញ
ដំណើរ​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េខាងត្បូង) ដោយ​ស្របច្បាប់​ ចំនួន​ដ៏​ច្រើន​នេះ​បាន​ចូលរួម​កាត់​
បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជនកម្ពុជា​ និង កាត់បន្ថយអត្រាអត់ការងារធ្វើរបស់យុវជនកម្ពុជាបានមួយផ្នែក
ផងដែរ។

នេះជាប្រសាសន៍លើកឡើងរបស់ លោក​ ពេ​ជ​សោភ័ន​ រដ្ឋលេខា​ធិការ​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​
វិជ្ជាជីវៈ ក្រោយ​ពិធី​ជួប​សំណេះ​សំណាល​​ជាមួយ​ពលករ​-​ពល​ការិនី​ដែល​ត្រៀម​ចេញដំណើរ​ទៅ​បម្រើ​ការ
ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចំនួន​៦៣០​នាក់​ កាលពី​ព្រឹក​ថ្ងៃ​ព្រឹកថ្ងៃម្សិលមិញនេះនៅទីស្តីការ​​​ក្រសួង         ។ លោកបានលើកឡើងថា​   ការ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​បរទេស​ដោយ​ស្របច្បាប់​គឺជា​ជម្រើស​បន្ថែម​ដែល​
រាជរដ្ឋាភិបាល​ផ្តល់​ជូន​ដល់​យុវជន​ យុវនារីកម្ពុជា  ដើម្បីការជ្រើសរើស និងគិតគូតអំពីការស្វែងរកការងារ
ធ្វើ ។
​លោក​​រដ្ឋលេខា​ធិការបានបន្ត​ថា​ បច្ចុប្បន្ន​នេះមានប្រទេសមួយចំនួនដូចជា​ប្រទេស​ថៃ ​ វៀតណាម​ ឥណ្ឌូ​
ណេ​ស៊ី​ ចិន​ឥណ្ឌា​និង​ហ្វី​លី​ពី​ន​កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ ក្នុង​នោះ​ក៏​មាន
ការ​បញ្ជូន​ទៅ​ប្រទេស​កូរ៉េ​ផង​ដែរ​។    ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់ពលករកម្ពុជាទាំង​អស់​​ត្រូវ
គិត និងពិចារណាឲ្យបានច្បាស់លាស់ កុំ​ជឿ​តាម​ការ​ញុះញង់​មួយ​​ចំនួន​តូច​ដែល​និយាយ​ថា​ការ​អនុញ្ញាត
​ឲ្យ​មាន​មនុស្ស​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស​គឺ​មក​ពី​រា​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ការងារ​នៅ​
ក្នុងស្រុក​ធាតុ​ពិត​វា​គឺជា​ចរន្ត​សកលភាវូបនីយកម្ម​និង​ជា​វិធីសាស្ត្រ​បន្ថែម​ក្នុង​ការ​លើក​ស្ទួយជីវភាព​ប្រជា
ពលរដ្ឋ​យើង​តែ​ប៉ុណ្ណោះ​ ។​

លោកបន្ថែមថា តាម​រយៈ​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្ថាបនា​ឡើង​និង
តាម​រយៈ​កិច្ចសហការ​គ្នា​ល្អ​រវាង​មន្ត្រី​នៃ​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ​នៃ​ប្រទេស​ទាំង​២​សាធារណរដ្ឋ
​កូរ៉េ​តែងតែ​ផ្តល់​កូតា​បន្ថែម​ដល់​កម្ពុជា​ជា​ពិសេស​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​តែ​ម្តង​។​
 

លោក​ ពេ​ជ​ សោភ័ន​ បានបញ្ជាក់ថា​ ដោយ​មាន​សំណូមពរ​ពី​ភាគី​កម្ពុជា​ ភាគី​កូរ៉េ​បាន​ជ្រើសរើស​បុគ្គលិក​
ខ្មែរ​ដើម្បី​ផ្តល់​ប្រឹក្សា​យោបល់​ពាក់ព័ន្ធ​ជាមួយ​ច្បាប់​ការងារ​កូរ៉េ​ និ​តិ​វិធី​នៃ​ការ​ប្តឹងផ្តល់​និង​ផ្លាស់​ប្តូរ​ការងារ​
ដល់​ពលករ​ខ្មែរ​នៅ​ក្នុង​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​របស់​ក្រសួង​ការងារ​កូរ៉េ​។

 

ជាមួយគ្នានេះក្រៅពី​យន្តការ​នេះ​ពលករ​អាច​ទំនាក់ទំនង​  និង​ជូនដំណឹង​ដល់​ស្ថានទូត​ឬ​គណៈកម្មាធិការ
​បណ្តុះបណ្តាល​   និង​បញ្ជូន​ពលករ​ទៅ​បរទេស​ឲ្យ​ជួយ​ដោះស្រាយ​រាល់កិច្ចការ​លំបាក​របស់​ពួកគេបាន​
គ្រប់ពេលវេលា​។​
​ ​

សូមបញ្ជាក់ថា    ជា​ទូទៅ​គណៈកម្មាធិការជំនាញតែងតែបាន​ចុះ​ពិនិត្យ​ស្ថានភាពជាក់ស្តែងរបស់ពលករនៅ
តាម​រោងចក្រសហគ្រាសមួយ​ចំនួន ​ជា​រៀង​រាល់​ត្រីមាស​​ដូច​ជារយៈ​ពេល​ដែល​ឧបទ្វីប​កូរ៉េ​មានការ​កើនឡើង
នូវ​កំ​ដៅមួយ គួរឲ្យព្រួយបារម្ភកាលពីអំឡុងខែមេសា​កន្លង​ទៅ​នេះក្តី ក៏​រាជរដ្ឋាភិបាល​បាន​ចាត់​បញ្ជូនប្រតិភូ
​មួយ​ក្រុមរបស់កម្ពុជា​ទៅ​ពិនិត្យ​ស្ថានភាព និងសភាពការណ៍​ជាក់ស្តែង​នៅ​ទីនោះ​ដោយ​ផ្ទាល់​តែ​ម្តងជាមួយ
បងប្អូនពលករកម្ពុជាផងដែរ​ ៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ភាព​គ្មានកា​រងារធ្វើ​នៅចក្រភព​អង់គ្លេស​ធ្លាក់​ចុះដល់​ ៧.១ភាគរយ​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [521]

ចក្រភពអង់គ្លេស៖ ក្រុមការិយាល័យស្ថិតិជាតិប្រចាំចក្រភពអង់គ្លេស ( ONS)បានអោយដឹងថា ភាពគ្មានការងារធ្វើនៅក្នុងចក្រភពអង់គ្លេស បានធ្លាក់ចុះរហូតដល់ ៧.១ភាគរយ ពោលគឺបានធ្លាក់ចុះពី២.៣២លាននាក់ ... អានបន្ត


ធនាគារ​ពិ​ភព​លោក​អះ​អាង​ថា​​កម្ពុជា​​នឹង​ទទូល​​បាន​​កំ​ណើន​​សេដ្ឋ​កិច្ច​៧​ភាគ​រយ​នៅឆ្នាំ​នេះ​​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [572]

ភ្នំពេញ៖​ ធនាគារ​ពិភព​លោក( World Bank )​បានអះអាង​ថានៅក្នុងឆ្នាំ​២០១៣នេះកម្ពុជា​ នឹង​​ទទួល​
បាន​​​​​​​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា៧ភាគរយដែលមាន​តម្លៃ​ប្រមាណ​ជា១៥,៦៥ពាន់​​​លានដុល្លារ ។​ ​

... អានបន្ត


មូលនិធិអាស៊ី បានផ្តល់ថវិកាជាង៣លានដុល្លារ ដល់អង្គការ សង្គមស៊ីវិល ជួយគាំទ្រកំណែទម្រង់ អាទិភាពចំនួន៥នៅកម្ពុជា
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [646]

មូលនិធិ​អាស៊ី​ បានផ្តល់ថវិកាជាង៣​លាន​ដុល្លារ​ ដល់​អង្គការ​ សង្គម​ស៊ី​វិល​ ជួយ​គាំទ្រ​កំណែទម្រង់​ អាទិភាព​ចំនួន​៥នៅកម្ពុជា

 

... អានបន្ត


ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [625]

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល

... អានបន្ត


ទូតជប៉ុន ចង់បង្កើននូវទំនាក់ទំនងដំណើរទស្សន កិច្ចរវាងក្រុមសភានៃប្រទេសទាំងពីកម្ពុជា-ជប៉ុន
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [596]

ទូតជប៉ុន ចង់បង្កើននូវទំនាក់ទំនងដំណើរទស្សនកិច្ចរវាងក្រុមសភានៃប្រទេសទាំងពីកម្ពុជា-ជប៉ុន

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មូល​និធិ​កេរ្តិ៍​តំណែល​ខ្មែរ​សុំ​ឲ្យ​យូណេស្កូ​ដាក់​ប្រាសាទ​កោះកេរ្តិ៍​ជា​បិតិ​ក​ភណ្ឌ​ពិភ​ព​លោក​

ភ្នំពេញ៖ មូលនិធិកេរ្តិ៍តំណែលខ្មែរ មានបំណងស្នើសុំទៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [511]


ក្មេងស្រី​​អាយុ៤​​ឆ្នាំម្នាក់​ ត្រូវបាន​ស្លាប់នៅ​ក្នុងភ្នក់​ភ្លើង​ចំបើង

កំពង់ឆ្នាំង៖ ករណីភ្លើង​ឆេះ​ព្រៃ​ចំការ​ដើម​ស្វាយ​ ប...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [274]


ខ្មែរអភិវឌ្ឍសេដ្ឋកិច្ចចាត់ទុកទង្វើសង្រ្គោះជាតិ ថា ជាអំពើបំផ្លាញជាតិ

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានចាត់ទុកទង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 262 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 280 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 740309​ នាក់