ភ្នំពេញៈ គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៦ ខែតុលាបានធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីស្ទាបស្ទង់មតិម្ចាស់ឆ្នោតក្នុងការធ្វើមហាបាតុកម្មអហិង្សានាថ្ងៃទី២៣តុលាក្នុងគោលបំណងទាមទារ ស្វែងរកការពិតពីភាពមិនប្រក្រតីថ្ងៃបោះឆ្នោត២៨កក្កដាឆ្នាំ២០១៣កន្លងមក ។
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានបញ្ចេញមតិចំពោះមហាជនដែលចូលរួមសមាជថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហមិនចូលប្រជុំសភាដដែលដរាបណាភាពមិនប្រក្រតីកើតឡើងក្នុងថ្ងៃបោះឆ្នោតមិនទាន់ត្រូវបានលាតត្រដាងការពិតនោះ។
គណបក្សសង្គ្រោះជាតិគោរពឆន្ទៈប្រជាពលរដ្ឋ អោយតែប្រជាពលរដ្ឋចង់អោយគណបក្សធ្វើអ្វី គណបក្សសង្គ្រោះជាតិនឹងធ្វើតាម ព្រោះថា គណបក្សបានជាប់ឆ្នោតដោយសារតែប្រជាពលរដ្ឋជាអ្នកបោះអោយ ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះបង្ហាញពីរទឹកចិត្តពុះកញ្ជោលចង់បានយុត្តិធម៌ពីការបោះឆ្នោត(សន្លឹកឆ្នោត)ដែលត្រូវបានគេលួចយក។ គណបក្សសង្គ្រោះជាតិក៏ដូចជាបងប្អូនម្ចាស់ឆ្នោតចង់បានការពិតចង់បង្កើតគណៈកម្មាការឯករាជ្យស្វែងការពិតនៃការបោះឆ្នោត ។
លោក សម រង្ស៊ី «បញ្ជាក់ថាប្រសិនបើគណបក្សប្រជាជនកម្ពុជាអះអាងថាខ្លួនឈ្នះនៃការបោះឆ្នោតក្នុង
នីតិកាលទី៥កន្លងមកនេះ ហេតុអ្វីបានជានៅពេលដែលម្ចាស់ឆ្នោតដូចជាគណបក្សសង្គ្រោះជាតិមិនសុខ
ចិត្តចំពោះលទ្ធផលឈានដល់ទាមទារបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតរកភាពមិនប្រក្រតីគណបក្ស
ប្រជាជនកម្ពុជាមិនធ្វើតាម ?
បែរជាបើកសម័យប្រជុំសភាលើកដំបូងដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជាតែមួយទៅវិញ។ លោកសម រង្ស៊ី ថាគណបក្សសង្គ្រោះជាតិដាច់ខាតនៅតែទទូចស្នើឲ្យបង្កើតគណៈកម្មកាឯករាជ្យហើយ ប្រជាពលរដ្ឋក៏មិនអោយគណបក្សសង្គ្រោះជាតិចូលរូមជាមួយគណបក្សប្រជាជជនកម្ពុជាអោយសោះ » ។
លោក សម រង្ស៊ី បញ្ជាក់បន្ថែមថាគណបក្សសង្គ្រោះជាតិប្រកាន់ជំហចំពោះ សមាជមហាជនថ្ងៃនេះគឺចង់បានមតិរបស់ម្ចាស់ឆ្នោតដែលចង់អោយគណបក្សសង្គ្រោះជាតិធ្វើអ្វីដែលម្ចាស់ឆ្នោតចង់បាន។ហើយសមាជថ្ងៃនេះដើរតាមគន្លងអតីតព្រះមហាក្សត្រព្រះបាទសម្តេចនរោត្តមសីហនុព្រះអង្គគោរពប្រជារាស្ត្រព្រះអង្គធ្វើសមាជាតិដើម្បីបើកឱកាសអោយប្រជាពលរដ្ឋរបស់ព្រះអង្គបញ្ចេញមតិនិងបង្ហាញពីទុក្ខរបស់រាស្ត្រ។ ពេលនេះមានតែគណបក្ស សង្គ្រោះជាតិហ៊ានធ្វើសមាជសុំមតិយោបល់ពីរាស្ត្រ មិនដូចគ្នាគណបក្សកាន់អំណាចទេ ធ្វើតែខ្លួនឯងមិនបានគិតពីប្រយោជន៍រាស្ត្រ ។ លោក សម រង្ស៊ី ក៏បានអោយដឹងទៀតថាសមាជមហាជននេះចង់អោយប្រជាជនដែលជាម្ចាស់ឆ្នោតបង្ហាញពីរទុក្ខកង្វល់របស់ខ្លួននិងបង្ហាញថា ចង់អោយគណបក្សសង្គ្រោះជាតិធ្វើអ្វីទៀត(បាតុកម្ម, កូដកម្ម, តស៊ូគ្រប់រូបភាពទាំងអស់ ដោយអហិង្សា...) ។
លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថាសមាជមហាជ ននេះបង្ហាញថាប្រជាជនខ្មែរគឺជាម្ចាស់អំណាចបង្ហាញពីទុក្ខនិងអ្វីដែលគាត់ចង់បាន និងចង់អោយថ្នាក់ដឹកនាំធ្វើអ្វី ដោះស្រាយអ្វីហើយមូលហេតុដែលមានសមាជនេះដោយសារប្រជាពលរដ្ឋអស់ជំនឿលើគណបក្សកាន់អំណាចអស់រយៈពេលបូនអាណត្តិមកហើយ។លោក កឹម សុខាបន្តថាប្រជាពលរដ្ឋចង់អោយមានការផ្លាស់ប្តូរថ្នាក់ដឹកនំាដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ផ្ទុយទៅវិញអ្វីដែលប្រជាជនចង់នេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះធ្វើអោយមានភាពមិនប្រក្រតីកើតឡើង។ ភាពមិនប្រក្រតីនេះត្រូវបានប្រជាពលរដ្ឋដឹងទាំងអស់គ្នា ។
សូមបញ្ជាក់ថាក្នុងសមាជមហាជនបានអនុញ្ញាតអោយតំណាងមន្ត្រីរាជការគ្រូបង្រៀន កម្មករ សមាគមន៍ អង្គការក្រៅរដ្ឋាភិបាលឡើងថ្លែងពីមតិនិងឆន្ទៈចង់អោយគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មបន្តទៀតដើម្បីទាមទាររកយុត្តិធម៌ជូនពូកគាត់ហើយក្នុងសមាជមហាជននោះផងដែរក៏មានផ្តិតស្នាមមេដៃពីការប្រជាពលរដ្ឋដើម្បីយកជូនអង្គការសហប្រជាជាតិដើម្បីសុំព្យូអាសនៈរបស់កម្ពុជា ។ ក្រោយស្តាប់មតិរបស់តំណាងមន្ត្រីរាជការគ្រូបង្រៀន កម្មករ សមាគមន៍ អង្កការក្រៅ និងផ្តិតស្នាមមេដៃរួច លោក សម រង្ស៊ី ក៏ដូចជា លោក កឹម សុខាបានសម្រេចចិត្តនិងប្តេជ្ញាបន្តធ្វើមហាបាតុកម្មអហិង្សានិងយកស្នាមមេដៃជូនអង្កកាសហប្រជាជាតិនៅថ្ងៃ២៣ខែតុលាឆ្នាំ២០១៣ខាងមុខនិងបានចេញសេចក្តីថ្លែងការណ៍រួម ។
ក្នុងសេចក្តីថ្លៃការណ៍រួមនោះមាន ៖
១‑អោយបង្កើតគណៈកម្មាការស្វែងរកការពិតជូនម្ចាស់ឆ្នោតនិងសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំណែក(គ.ជ.ប) បច្ចុប្បន្នត្រូវលាលែងភ្លាមរួចសមា ភាព គ.ជ.ប. ថ្មីត្រូវមានការឯកភាពពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ។
២‑អោយមានតុល្យភាពអំណាចសភា«តួនាទីដឹកនាំនៅក្នុងគណៈកម្មាធិកាអចិន្ត្រៃយ៍និងគណៈកម្មាធិការជំនាញ»និងទទួលស្គាល់តួនាទីគណបក្សប្រឆាំង ។
៣‑អោយគណបក្សសង្គ្រោះជាតិ ទទួលបានអាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ ហើយត្រូវលុបចោលកិច្ចសន្យាដែលមានលក្ខណៈគាបសង្កត់បិទសិទ្ធិសេរីភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ។
៤‑អោយបញ្ឈប់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងពិនិត្យសើរើឡើងវិញនូវដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋនិង ប្រទេសជាតិ។
៥‑អោយបញ្ឈប់ការការបំផ្លាញព្រៃឈើដោយបង្កើតយន្តការត្រួតពិនិត្យដើម្បីធានាអោយបាននូវប្រសិទ្ធិភាព។
៦‑អោយអនុវត្តច្បាប់អន្តោប្រវេសន្តអោយមានប្រសិទ្ធិភាពដោយគ្មានការលើកលែង និងរើសអើង។
៧‑អោយបង្កើតគណៈកម្មាការចម្រុះដែលមានសមាសភាពមកពីគណបក្សក្នុងរដ្ឋសភាដើម្បីពិនិត្យឡើងវិញពីការបោះបង្គោលព្រំដែន ។
៨‑អោយធ្វើសោធនកម្មនីតិវិធីឬធ្វើច្បាប់អោយមានការបោះឆ្នោតជ្រើសរើសមេភូមិដោយផ្ទាល់ពីប្រជាពលរដ្ឋ។
៩‑អោយប្រធានតុលាការចៅក្រមព្រះរាជអាជ្ញាគ្រប់លំដាប់ថ្នាក់ មិនត្រូវមានតួនាទីជាថ្នាក់ដឹកនំារបស់ ។គណបក្សនយោបាយឡើយ ។
១០‑អោយដោះលែងជាបន្ទាន់ អ្នកជាប់ចោទ អ្នកជាប់ទោសមនសិការ នយោបាយ សកម្មជន ការពារសិទ្ឋិមនុស្ស សកម្មជនដីធ្លី និងសកម្មជនការពារព្រៃឈើ៕ ដោយ ៖ រតនា