ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​វិស័យក​សិកម្មនិង​ជនបទ​ និងNGO​បង្ហាញពី​ការប្រើ​ប្រាស់​ពូជស្រូវ​ស្របតាម​អាកាសធាតុ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ដោយសារអាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈប្រែប្រួល និងបា​នចា​ត់​ទុ​កជាបញ្ហាយ៉ាងក្តៅគគុគ​ក្នុងការ​​ប​ង្ក​​​ឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់​នៅ​ប្រ​ជាកសិករ ក្រីក្រនៅតាមតំបន់ជនបទ។នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកាឆ្នាំ​​២០១៣ ​​ក្រុ​ម​ប្រឹក្សា​ស្តា​រអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការជាមួយអង្កកា​ក្រៅរដ្ឋាភិបា​លបានរៀបចំសិក្ខា​សាលា​​មួយ​ស្តី​​ពី​​​«ផែនកា​រយុទ្ធ​សា​ស្ត្រ​​អភិរក្សនិងការប្រើ​ប្រា​ស់ពួជដំ​ណំា​ស្រូ​វ​ប្រ​កបដោយនិរន្តភាពប​ន្ស៊ាំទៅនឹង​ការប្រែ​ប្រួ​ល​អាកាសធាតុ ​ដើម្បី​​ធា​​​នាសន្តិ​សុខ​ស្បៀ​​ង​នៅប្រទេសកម្ពុជា»។​​​​គោលបំណងនៃសិក្ខាសាលាគឺដើម្បីស្វែងរកផែនការយុទ្ធសាស្ត្រស្ពីពីការអភិរក្ស និង ប្រើប្រាស់ពូជស្រូវបន្ស៊ាំទៅនឹងការ​​​​ប្រែ​ប្រួលអាកាសធាតុ និងធានា​សន្តិ​សុ​ខ​ស្បៀ​ង​ប​ន្ទាប់ ពីមានការពិគ្រោះយោបល់ ពីអ្នកពាក់​ព័ន្ធនានា ទំាងថ្នាក់ជាតិ និងថ្នា​ក់ក្រោ​​​​ម​ជា​តិ ដើ​ម្បី​ផ្តល់ឱកាសដល់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល តំណាងកសិករ និងអ្នកពាក់​ព័ន្ធ ​នានាបានយល់ និងពិនិត្យ​រួមគ្នា​​​​ទៅលើផែនយុទ្ធសាស្ត្រ និងសកម្មភាពដែលនឹងត្រូវអនុវត្ត​​បន្ត ក្នុងការពង្រឹងទំនាក់ទំនងកាន់​តែប្រសើររវាងអ្នកពាក់ព័ន្ធរួមទំាង​​​​​មន្ត្រី​​​​រដ្ឋា​​ភិបាល ថ្នា​ក់​ខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងកសិករ។​​​

          លោក រ័ត្ន វិរៈ សមាជិកក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកម្ម និងជនបទមានលើកឡើ ងថា គោលដៅក្រុមប្រឹក្សាស្តារ​​​​អភិវឌ្ឍន៍​វិស័យកម្ម និងជនបទបានកំពុងស្រាវជ្រាវពូជស្រូវ សម្រាប់ធ្វើការដំាដុះនៅតំបន់ណាដែលរងគ្រោះដោយទឹកជំនន់។​​​​ក្នុងប្រទេសកម្ពុជាយើង ប​ច្ចុប្បន្ន មានការប្រែប្រួលអាកាសធាតុ មានទឹកលិច និងគ្រោះ​រំាងស្ងួត  ដូច្នេះដំណាំ​ស្រូវ មិនអាចមាន​​​​តែពូជ​តែមួយប្រភេទនោះទេ គឺវាត្រូវតែ​មានពូជ​ប្រ​ភេទផ្សេងៗគ្នានៅតា មតំបន់និមួយៗ ។​​​លោក  រ័ត្ន វិរៈ បញ្ជាក់នៅតំបន់លិច​ទឹក​ត្រូវការពូជបែបណា និងតំបន់រំាងស្ងួត​ត្រូវ ការបែបណា ដើម្បីជួយឲ្យកសិករទទួល​​​​បាន​ទិន្នផលខ្ពស់។ សព្វថ្ងៃនេះទោះ​បីជា​មានការ ខិតខំរបស់ក្រសួងកសិកម្មចំពោះការបង្កាត់ពូជស្រូវសម្រាប់​ផ្តល់ជូនកសិករ​​​​យ៉ាង​ណាក្តី ក៏​ប៉ុ​ន្តែ​នៅតែមានប្រជាពលរដ្ឋ​មួយចំនួនបានរក្សាពូជរបស់គាត់ធ្លាប់ប្រើពីមុនដែរ។ការប្រើ​ប្រា​ស់​​​​ពូជ​ដ​ដែ​លៗរបស់​​​​ប្រជាកសិករទទួលបានទិន្នផលទាប ឬក៏​មិន​អាចបន្ស៊ាំនិងអាកាស​ធាតុបាន។​​​បញ្ហានេះក្រសួងកសិកម្មបានព្យាយា​មកំពុងសិក្សាស្រាវជ្រាវរកពូជថ្មី និងព្យាយាម ឲ្យប្រជាពល​រដ្ឋប្រើប្រាស់ពូជថ្មី  ដើម្បី​​​​ទទួលបានទិន្នផលខ្ពស់ចំពោះការផលិតរបស់គាត់ ដើម្បីជូយលើកស្ទួយជីវភាពរបស់គាត់កើនឡើង ។​ លោក វិរៈបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមពូជស្រូវ១០ប្រភេទ សម្រាប់ប្រជាពលរដ្ឋ ដាំដុះ ក្នុងការបន្ស៊ាំ និងការប្រែប្រួល​​​​អាកាស​ធាតុ ប៉ុន្តែមិនទាន់បានអនុវត្តនៅឡើយ ។ ទោះបីប្រជាពលរដ្ឋរងការខូចខាតដំណាំ ដោយសារគ្រោះធម្ម​ជាតិយ៉ាង​ណាក្តី​​​ក្រុ​ម​ប្រឹ​ក្សា​ស្តា​រអភិវឌ្ឍន៍វិស័យកម្ម និងជនបទបានសង្ឃឹមថា មានការកើតឡើងចំពោះការផលិត​ដំ​ណាំ​​ស្រូវនៅតាមតំបន់មួយ​​​ចំនួន​ធំ ជាក់ស្តែងនៅតំបន់ខេត្តតាកែ ព្រៃវែង ស្វាយរៀង...។ ប៉ុន្តែក៏មានតំបន់មួយចំនួនបានខូចខាតដោយសារទឹកលិចយូរ ​​ធ្វើ​​អោយ​ស្រូវរលួយ។លោកឈិត សំអាតនាយកប្រតិបត្តនៃវេទិការអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានលើកឡើងថាសិក្ខា​សាលា​ស្តី​ពី​​​«ការផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ការអភិរក្សា និងការប្រើប្រាស់ពូជដំណាំស្រូវ ប្រកបដោយនិរន្តរភាព បន្ស៊ាំទៅនឹងការ​ប្រែ​​​ប្រួល អាកាសធាតុ ដើម្បីធានាស្បៀងនៅក្នុងប្រទេសកម្ពុជា»លើកឡើងថា តាមរយៈការសិក្សានានា ក៏ដូច​ជាក្នុងសេចក្តីព្រាង​​​ផែន​ការ​យុទ្ធ​សាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់លាស់ថា វិស័យកសិកម្ម​ ​និង ធនធាន​​​ទឹក គឺជាវិស័យអាទិភាព ដែល​ងាយរងគ្រោះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ តាមរយៈគ្រោះមហន្តរាយ គ្រោះទឹកជំនន់ ​​គ្រោះរំាងស្ងួត ការកើនឡើងនូវកត្តាចង្រៃ កង្វះពូជដំណាំ ដែលធន់ នឹងការ ប្រែប្រួលអាកាសធាតុ កង្វះការថែរក្សាគ្រប់គ្រាង និង​​ទុកដាក់ពូជដំណាំសម្រាប់ត្រៀមបំរុង នារដូវដំាដុះ បន្ទាប់ និងមានគុណភាពនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅមានកម្រិត ។​

          លោ ឈិត សំអាតបញ្ជាក់ថាសិក្ខាសាលនេះមានគោលបំណងពិសេសនោះ​គឹដើម្បី ធ្វើការផ្សាព្វផ្សាយ ក៏ដូចជាចែករំលែក​​​នូវលទ្ធផល នៃផែនការយុទ្ធសាស្ត្រដែលបានទទួល បានពីការងារសិក្សារបស់ស្ថាប័នពាក់ព័ន្ធទំាងអស់ ក្នុងការលើកជា​​​ឧទាហរណ៍ មកប្រើ ប្រាស់ក្នុងការអនុវត្តផែនការការងារទាក់ទងទៅនឹងការប្រើប្រាស់ និងអភិរក្សពូជស្រូវ ដែលចាត់ទុកជា​ប្រភទ​​​ស្បៀង​សំខាន់ក្នុងប្រទេសកម្ពុជា ។​លោក​គង់ គា មន្ត្រីនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានដំនំាកសិកម្មមានប្រ​សាស​ន៍ថាតាមរយៈវិទ្យាស្ថានអភិវឌ្ឍ​​​ស្រាវ​​ជ្រាវកសិកម្ម​កម្ពុជាបានរំដោះពូជស្រូវជាច្រើន សុទ្ធតែជាប្រភេទស្រូវដែល​បងប្អូនប្រជាពល​រដ្ឋខ្មែរយើងដាំដុះ ។​ពូជទំាង​​​នោះ​មានមួយចំនួ នមានការធន់និងអាកាសធាតុ​ ក្នុងនោះមានពូជ ស្រូវដែលមានដើមដងខ្ពស់ (ស្រូវរំាងជ័យ) ជាប្រភេទស្រូវសម​​​ស្របនិង​តំបន់ទឹកជ្រៅ។​ និងត្រឹមតែមានពូជដែលធន់នឹងទឹកជ្រៅនោះ ក៏មានពូជស្រូវមួយ​ចំនួនធន់នឹងអាកាសធាតិរំាងស្ងួត និង​​​សត្វល្អិតបឺតជញ្ជក់ (មមែកភ្លើង . អណ្តើកមាស មមែងត្នោត...) ស្រូវទំាងនេះមានដូចជា​ជុលស្សា និងប្រភេទផ្សេងៗទៀត ។​លោក​គង់ គា បន្តថា បច្ចុប្បន្នពូជស្រូវដែលរដ្ឋាភិបាលកំពុងជម្រុញ​មាន១០ប្រភេទ ដាច់​ឡែកពីគ្នា ព្រោះថាពូជខ្លះដំានៅ​​​​កន្លែងទឹកជ្រៅ និងខ្លះសម្រាប់ទឹករាក់។​​ទោះបីយ៉ាងក្តីពូជស្រូវដែលរដ្ឋាភិបាលត្រៀមផ្តល់​ជូន​ប្រជាពល​រដ្ឋប្រើប្រាស់នោះមិនទាន់បានចែកជូនបនៅឡើយទេ គឺ​​​​គ្រាន់​​តែមាន​អង្គ​ការមួយចំនួនបាន​ផ្តល់ឲ្យប្រជាពរដ្ឋ​ប្រើប្រាស់ និងលក់មានតម្លៃកម្រិតទាប៕​​

ដោយ៖ រតនា ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

នគរបាលចុះបង្រ្កាបទីតាំងផលិត ទឹកថ្នាំព្រីនធើក្លែងក្លាយ

នគរបាលចុះបង្រ្កា​បទីតាំងផលិតទឹកថ្នាំ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 361 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 798 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963698​ នាក់