អ្នកមានស្នេហា​មើល​អ្វី​ក៏​ឃើញរូប​បេះ​ដូង​ដែរ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ថ្ងៃស្អែកគឺជា ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ខាងក្រោមនេះគឺជារូបពីធម្មជាតិ ដែលយកមកពីគ្រប់ទីកន្លែងនៃភពផែនដី វាបានបង្ហាញពីសេចក្ដីស្រលាញ់ គឺរូបបេះដូងពីធម្មជាតិតែម្ដង។

រូបភាពដ៏ស្រស់ត្រកាលដែល ថតចេញពីធម្មជាតិពិតៗ ត្រូវបានអ្នកថតរូបធ្វើដំណើរជាច្រើនកន្លែង ដើម្បីប្រមូលយករូប ដែលមានរាងជាបេះដូង។ រូបទាំងនេះពិតជាមានភាពរ៉ូមេនតិចណាស់ ហើយក្នុងនោះក៏មានកូន ផេនឃ្វីន ដែលមានរូបបេះដូង ពណ៌សនៅនឹងដើមទ្រូងរបស់គេផងដែរ។ ចំនែកឯរូបធម្មជាតិដ៏ទៃទៀត គឺសត្វកុក Flamigo ខ្លួនរបស់វាមានរាងជាបេះដូង ដែលមានពណ៌សលាយ ផ្កាឈូក និងសត្វហង្សមួយគូ ដែលកំពុងតែថើបគ្នា ក.របស់ពួកគេក៏បានបង្កើតជារាង បេះដូងដែរ។ នៅមានសម្បុកឃ្មុំក៏បានបង្កើត ចេញជារាងបេះដូងនៅជាប់ដើមឈើផងដែរ។ ក្រៅពីសត្វដ៏ស្រស់ស្អាតទាំងនោះ ក៏នៅមានផ្កា ធូលីប (Tulip) ពណ៌លឿងដែលមានក្នុងរូបភាពខាងក្រោម គឺវាបានបង្ហាញនូវរូបបេះដូងពណ៌ក្រហម នៅនឹងស្លឹករបស់វា។

តើប្រិយមិត្តយល់មានគំរោងអ្វីសំរាប់ថ្ងៃ បុណ្យនៃសេចក្ដីស្រលាញ់នៅថ្ងៃស្អែកនេះ ឬ នៅ? ប្រិយមិត្តអាចបង្ហាញរូបទាំងនេះជូន អ្នកដែលជាទីស្រលាញ់របស់ គេប្រកដជាសប្បាយចិត្ត។ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖






























 

ដកស្រង់ពីខ្មែរឡូត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រលំ​​អាគារ​​នៅប្រទេស​ឥណ្ឌា​ ស្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ ១៤នាក់​

ប្រទេសឥណ្ឌា៖ ប្រភពព័ត៌មានរបស់ឥណ្ឌាបានអោយដឹងថា ការប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [433]


​ថ្ងៃទី១៣​ មករា​ មនុស្សស្លាប់ ​១២នាក់ ​និងរបួសធ្ងន់​ស្រាល​២០នាក់ ​ដោយគ្រោះ​ថ្នាក់ចរាចរណ៏​

ភ្នំពេញ៖ យ៉ាងហោចណាស់​មនុស្ស ១២​នាក់​បាន​ស្លាប់ និង...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [737]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 444 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 257 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132944​ នាក់